សន្ដិសុខសង្គម

នាំខ្លួនមេឆ្នោតម្នាក់ ខណ:មិនអនុវត្តតាមការណែនាំរបស់សមត្ថកិច្ច

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង៖ នាំខ្លួនស្ត្រីមេឆ្នោតវ័យជាង ៥០ឆ្នាំម្នាក់ ខណ:មិនអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងសមត្ថកិច្ច។

ការបង្ក្រាបគ្រោងអនុវត្តច្បាប់តុលាការនេះធ្វើឡើងនៅថ្ងៃទី ២៦ ខែកុម្ភ: ម្សិលមិញត្រង់ចំណុចក្រុមទី ២២ ក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

មេកត់កន្ទុយលេខខាងលើឈ្មោះវ៉ែន វួច ភេទស្រី អាយុ ៥៧ឆ្នាំ រស់នៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្ក្រុងបាត់ដំបង។ ក្រោយនាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង គាត់បបានឆ្លេីយសារភាពថាខ្លួនពិតជាបានលក់កន្ទុយលេខមែន ( ឆ្នោត ) លក់ឲ្យមេធំមួយទៀត។

ចំពោះមុខកម្លាំងជំនាញកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី៕