ព័ត៌មានជាតិ

តាំងពិព័រណ៍ការងារនៅបន្ទាយមានជ័យមានគោលបំណងសំខាន់ៗចំនួន៤

ដោយ : បន្ទាយ
បន្ទាយមានជ័យ :ពិព័រណ៍ការងារនៅបន្ទាយមានជ័យមានគោលបំណងសំខាន់ៗ៤ ។នេះបើតាមការអោយដឹងរបស់ម្ចាស់គម្រោង កាលពីថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍រៀបចំពិព៍រណ៍នៅនៅសួនមានជ័យហៅវេទិកាខេត្ត កណ្តាលប្រជុំជនខេត្តបន្ទាយមានជ័យ ។

តាំងពិព័រណ៍ការងារខេត្តបន្ទាយមានជ័យសហការរៀបចំឡើងដោយវិទ្យាស្ថានបច្ចេកវិទ្យាខេត្តបន្ទាយមានជ័យនិងសហការរៀបចំ គាំទ្រ ឧបត្ថម្ភដោយស្ថាប័ន អង្គការ ក្រុមហ៊ុន សាលារៀនជាតិ អន្តរជាតិ នានា។
វិទ្យាស្ថានបច្ចេកវិទ្យាខេត្តបន្ទាយមានជ័យ, ម្ចាស់គម្រោង,ទីភ្នាក់ងារជាតិការងារនិងមុខរបរ ,អង្គការពលកម្មអន្តរជាតិ(ILO) ..។
និងសមាសភាពអ្នកចូលរួមមាន :១-អភិបាលរងខេត្ត ២. មន្ត្រីមន្ទីរពាក់ព័ន្ធ ៣. ក្រុមការងារអង្គការអន្តរជាតិខាងការងារ ៤. វិទ្យាស្ថានពហុ បច្ចេកទេសខេត្តបន្ទាយមានជ័យ ៥. មជ្ឈមណ្ឌលការងារ ៦. សាកលវិទ្យាល័យ ៧. តំណាងក្រុមហ៊ុន ៨. តំណាងអ ការ ៩. វិទ្យាល័យ ១០. យុវជនស្វែងរកការងារ និង រៀនជំនាញ សិស្សតម្រង់ទិស ។

លោក ឈុន សុខសាន្ត អ្នកគ្រប់គ្រងគម្រោងនេះ លើករបាយការណ៍និងបំណងសង្ខេបរបស់គម្រោងនោះថា :១-ចែករំលែកចំណេះដឹង បទពិសោធន៍ ដំណឹង និងឱកាសការងារថ្មីៗក្នុងស្រុក ។២-ផ្តល់ព័ត៌មានសិក្សានិងស្វែងរកេសាលានិងស្ថាប័នផ្សេងៗ ដែលបង្រៀនជំនាញបច្ចេកទេសនិងវិជ្ជា

៣-ផ្តល់ឱកាសជូនក្រុមហ៊ុន សហគ្រាស បានចូលរួមជ្រើសរើសបុគ្គលិកនិង៤- ផ្តល់នូវទស្សនាទានទាក់ទងនឹងមុខរបរ និងការងារ និងជំនាញនាពេលអនាគត ។

នាឱកាសនោះ មានការឡើងថ្លែងចំណាប់អារម្មណ៍នានា រួមមានលោកស្រី សំរិទ្ធ សុជាតិ វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ,របស់ទីភ្នាក់ងារជាតិមុខរបរនិងការងារ, របស់តំណាងអង្គការជាតខាងការងារដោយចាត់ទុកកម្មវិធីនេះថា មានអត្ថប្រយោជន៍សំខាន់ដើម្បីអោយវិស័យអប់រំ បណ្តុះបណ្តាលបចហចេកទេសនិងវិជ្ជាជីវ:ក្នុងខេត្តបន្ទាយមានជ័យនេះមានទំនាក់ទំនងគ្រប់វិស័យ ជាពិសេសដៃគូរវាងរដ្ឋនិងឯកជនដើម្បីចែករំលែកបទពិសោធន៍ ឱកាសការងារថ្មីៗក្នុងស្រុក ព័ត៌មានវិទ្យានិងស្វែងរកសាលាបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ:។ ផ្តល់ឱកាសអោយក្រុមហ៊ុន សហគ្រាស បានចូលរួមជ្រើសរើសបុគ្គលិកនិងតម្រូវការការងារសម្រាប់សិស្ស និស្សិត ស្វែងរកការងារធ្វើក្នុងការកាត់បន្ថយភាពក្រីក្រស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ។

លោកស្រីសំរិទ្ធ សុជាតិ បានថ្លែងបន្តទៀតថា : ជាមួយគ្នានេះដែរ បន្ទាប់ពីប្រកាសដាក់អោយអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវ:និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រូសារងាយរងហានីយភ័យចំនួន១,៥លាននាក់ ដោយសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យនេះ បានបើកវគ្គតាំងពីថ្ងៃទី១៥ខែមករាឆ្នាំ២០២៤និងបាននឹងកំពុងបណ្តុះបណ្តាលសិស្សចំនួន៤៥២នាក់លើ១០ជំនាញនិងកំពុងជ្រើសសិស្សបន្តទៀត សម្រាប់បណ្តុះបណ្តាលជំហានទី២ឆ្នាំ២០២៤ នេះដើម្បីអោយគ្រប់ផែនការ១០០%ផងដែរ ។

លោក ឃឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យសូមអបអរសាទរ! កោតសរសើតនិងគាំទ្រចំពោះវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យនិងដៃគូសហការនានាដែលបានរៀបចំ “ពិព័រណ៍កោរងារ” នេះឡើង។

ពោលគឺក្នុងគោលបំណងចែករំលែកចំណេះដឹង បទពិសោធន៍ និងឱកាសការងារថ្មីៗក្នុងស្រុក ផ្តល់ព័ត៌មានសិក្សា និងស្វែងរកសាលា និងស្ថាប័នផ្សេងៗ ដែលបង្រៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ និងផ្តល់នូវទស្សនៈទានទាក់ទងទៅនឹងមុខរបរ និងការងារនិងជំនាញនាពេលអនាគត។

សូមបញ្ជាក់ដែរថា :ក្នុងកម្មវិធីនោះ មានការទស្សនាតាមស្តង់នានា សម្ភាសន៍ការងារ ការចុះឈ្មោះចូលរៀន វេទិការពិភាក្សា”ស្វែងយល់ពីសារ:សំខាន់នៃកិច្ចសន្យាការងារនិងអត្ថប្រយោជន៍នៃបេឡាជាតិសន្តិសុខសង្គមឬបសស ជាដើម ៕