អន្តរជាតិ

វេជ្ជបណ្ឌិតនៅរដ្ឋកាលីហ្វ័រញ៉ាមិនរើផ្ទះចេញពីច្រាំងសមុទ្រទោះជាមានការព្រមានថាអាចបាក់ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិកក៏ដោយ

ប្រែសម្រួល៖ ស-សម្បត្តិ
ព្យុះបានបង្កឲ្យមានការជន់លិចរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិកកាលពីដើមខែនេះបានធ្វើឲ្យវិមាន Dana Point ស្ថិតក្នុងទីតាំងមិនច្បាស់លាស់ហើយកំពុងប្រឈមនឹងហានិភ័យបាក់ស្រុតចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។

យោងតាមកំណត់ត្រា ផ្ទះរបស់លោក Lewis Bruggeman អាយុ ៨២ ឆ្នាំដែលមានតម្លៃថ្លៃបំផុតនៅក្នុងបរិវេណឆ្នេរសមុទ្រគឺមានតម្លៃ ១៥.៩ លានដុល្លារឡើងទៅ មានបន្ទប់គេង ៤ ដែលបានចុះបញ្ជីដោយអ្នកជំនាញផ្នែកវិទ្យុសកម្មនៅក្នុងតំបន់ ។

លោក Mike Killebrew អ្នកគ្រប់គ្រងទីក្រុង Dana Point បានប្រាប់ CBS News ថា វិស្វករភូមិសាស្ត្រ និងផ្នែកសំណង់ពីទីក្រុងបានត្រួតពិនិត្យវិមានមួយក្នុងចំណោមផ្ទះទាំងបី ដែលជាផ្ទះស៊ុម A ដែលស្ថិតនៅឆ្ងាយបំផុតបានរកឃើញថា “មិនមានការគំរាមកំហែងណាមួយចំពោះផ្ទះទាំងនោះទេ”។

លោកបានបញ្ជាក់ថា “វិស្វករភូគព្ភសាស្ត្ររបស់ទីក្រុង និងផ្នែកសំណង់បានចុះទៅដល់ទីតាំងដើម្បីវាយតម្លៃអំពីស្ថានភាព ក៏ដូចជាពិភាក្សាជាមួយម្ចាស់ផ្ទះដែលជាម្ចាស់លំនៅឋាន និងពិនិត្យមើលជម្រាលច្រាំងសមុទ្រដែលជាកន្លែងអាចបង្កឲ្យមានហានិភ័យ” ។

មានការបាក់ច្រាំងនៅក្នុងផ្នែកមួយនៃច្រាំងថ្មចោទនៅ Dana Point បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងនៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាកាលពីដើមខែនេះបណ្តាលឲ្យមានការបាក់ដីដោយសារតែមានគ្រោះទឹកជំនន់នៅទូទាំងតំបន់នេះ។

យោងតាមខ្សែវីដេអូដែលបានថតដោយឧទ្ធម្ភាគចក្ររបស់ ABC7 បានបង្ហាញផ្ទះមួយក្នុងចំណោមផ្ទះដែលនៅតាមមាត់ច្រាំងថ្មចោទមានផ្ទះពីរអាចនឹងមានហានិភ័យដោយសារតែវាសង់នៅជិតច្រាំងពេក។ដីខ្សាច់និងថ្មដ៏ធំមួយបានមកទើរនៅខាងក្រោមផ្ទះទាំងនោះ។
មានផ្ទះបីដែលនៅជាប់គ្នាត្រូវបានប៉ាន់ប្រមាណដោយក្រុមហ៊ុនអចលនទ្រព្យ Redfin ថាមានតម្លៃប្រហែល ១៥.៩ លានដុល្លារ ១៤.១ លានដុល្លារ និង ១២.៩ លានដុល្លារ។

ក្នុងខណៈដែលអ្នកជំនាញបានអះអាងថាផ្ទះនៅលើច្រាំងថ្ម Dana Point បច្ចុប្បន្នមានសុវត្ថិភាពសម្រាប់ការរស់នៅ នៅមានការងារបន្ថែមខ្លះទៀតដែលនឹងត្រូវអនុវត្តដើម្បីជួយពួកគេទប់ទល់នឹងព្យុះនាពេលខាងមុខ។

លោក Kyle Tourjé អនុប្រធានប្រតិបត្តិនៃក្រុមហ៊ុន Alpha Structural ដែលជាក្រុមហ៊ុនវិស្វកម្ម Los Angeles បានប្រាប់ Washington Post ថា “យើងត្រូវធ្វើការជាចម្បងក្នុងការរក្សាលំនឹងផ្ទះទាំងនោះ” ។

“យើងកំពុងព្យាករណ៏អំពីការខូចខាត ហើយខ្ញុំគិតថាយើងនឹងបន្តគិតពីទម្រង់នៃការខូចខាតដ៏​សំខាន់ៗបន្ថែមទៀត។ នៅចន្លោះឆ្នាំក្រោយផ្ទះរបស់ពួកគេទាំងនេះនឹងមិនរងនូវការវាយប្រហារដោយទឹកជំនន់បែបនេះបានទៀតនោះទេ”។

ព្យុះភ្លៀងដ៏ខ្លាំងក្លាបានធ្វើឲ្យការបាក់ដីស្រុតជាច្រើនកន្លែងនៅទូទាំងរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូងនៅក្នុងឆ្នាំនេះ៕