ព័ត៌មានជាតិ

ពិធីបុណ្យពុទ្ធាភិសេកនិងប្រកាសតែងតាំងគណៈសង្ឃវត្តចោមប្រាសាទសូភី ក្នុងស្រុកអូរជ្រៅ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ គណៈសង្ឃសាលាអនុគណស្រុកអូរជ្រៅ បានធ្វើការរៀបចំពិធីប្រកាសតែងតាំងប្រគល់ ប្រកាសនីយបត្រដល់ព្រះចៅអធិការនិងគ្រូសូត្រស្តាំ ស្ថិតនៅក្នុងវត្ត ចោមប្រាសាទសូភីស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ និងក៏បានធ្វើបុណ្យពុទ្ធាភិសេកព្រះពុទ្ធរូបព្រះបរិនិពា្វនសម្រាប់ប្រជាពុទ្ធបរិស័ទជាទីគោរពសក្ការៈ ។


នេះបើតាមមន្ត្រីសង្ឃនិងមន្ត្រីមន្ទីរធម្មការនិងធម្មការស្រុកអូរជ្រៅប្រាប់សារព័ត៌មាននៅពីថ្ងៃទី២៦ខែកុម្ភ:ឆ្នាំ២០២៤ ។

ព្រះអង្គបរិនិព្វាននេះ គឺជាសទ្ធាជ្រះថ្លាពីពុទ្ធបរិស័ទនៅប្រទេសកាណាដា អាមេរិក និងកម្ពុជា ដែលដឹកនាំកសាងដោយឧបាសក ហែម ស្វាត និងព្រះភិក្ខុវណ្ណៈកុត្តោ ស្វាត សាលឿម ព្រមទាំងប្រជាពុទ្ធបរិស័ទជិតឆ្ងាយ។

ព្រះអង្គគ្រូ សុបភាតោ ភាច សឺត ជាព្រះគ្រូអនុគណសាលាស្រុកអូរជ្រៅបានមានសង្ឃដីកាថា: ការប្រកាសតែងតាំងប្រគល់ភារកិច្ចដែលគណៈសង្ឃវត្តោមប្រាសាទសូភីក្នុងឱកាសនេះ គឺធ្វើយ៉ាងណាវាត្រូវរួមសហការផ្ទាល់ជាមួយគណៈសង្ឃវត្តនិងគណៈសង្ឃស្រុកអាជ្ញាធរអង្គភាពពាក់ព័ន្ធគ្រប់គ្រងដឹកនាំព្រះសង្ឃពិសេសកូននេនតូចៗដែលកំពុងសិក្សារៀនសូត្រក្នុងសាលាពុទ្ធិកសិក្សាធ្វើយ៉ាងណាត្រូវមានការសម្របសម្រួលជាមួយអាចារ្យគណៈកម្មការដើម្បីបន្ត ការកសាងអភិវឌ្ឍ ។

ចុងក្រោយ គណៈអធិបតីក៏បានស្រោចស្រព សុគន្ធវារីដល់ព្រះគ្រូចៅអធិការនិងគ្រូសូត្រស្ដាំ ព្រមទាំងបានរៀបចំពិធីពុទ្ធាភិសេកព្រះព្រះពុទ្ធបដិមាព្រះអង្គបរិនិព្វានទៅតាមបែបប្រពៃណីនៃព្រះពុទ្ធសាសនា ៕