សន្ដិសុខសង្គម

ប៉ូលិសប្រគល់វត្ថុតាងរថយន្តដឹកឈើ២គ្រឿងទៅមេព្រៃ

ដោយ៖សុខុម
ស្ទឹងត្រែង៖សមត្ថកិច្ចនគរបាលខេត្តស្ទឹងត្រែងនៅថ្ងៃទី២៦កុម្ភ:២០២៤ បានប្រគល់រថយន្តសាំងយ៉ុងដឹកឈើចំនួន២គ្រឿង ទៅឱ្យជំនាញរដ្ឋបាល​ព្រៃឈើ ក្រោយបង្ក្រាបបានកាលពី៦ថ្ងៃកន្លងទៅ។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី២០កុម្ភៈ២០២៤ សមត្ថកិច្ចនគរបាល​បង្ក្រាបបានរថយន្តដឹកឈើខុសច្បាប់ចំនួន២គ្រឿងនៅ
ភូមិណាអូង ឃុំអូរស្វាយស្រុកបុរីអូរស្វាយសែនជ័យ។

លោក សួន ម៉េងលី នាយសង្កាត់រដ្ឋបាលព្រៃឈើដុងក្រឡ​បានអោយដឹងថា ជំនាញបានទទួលវត្ថុតាងរថយន្តដឹកឈើចំនួន២គ្រឿង ពីនគរបាលខេត្តហើយនៅថ្ងៃទី២៦កុម្ភៈ២០២៤។មន្ត្រីជំនាញ​កំពុងកសាងសំណុំរឿងទៅតាមនីតិវិធី។

ឈើរឹបអូសបានគឺមានប្រភេទឈើប្រណិត(ធ្នង់)និងឈើអារ​ប្រភេទលេខមួយ(កកោះ)សរុបចំនួន៤៤៦ដុំ ស្មើ ៨,១៤២ម៉ែត្រគុបរក្សាទុក
នៅខណ្ឌរដ្ឋាលព្រៃឈើខេត្តស្ទឹងត្រែង៕