អន្តរជាតិ

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក ជំរុញឲ្យសមាជិកសភាគណបក្សសាធារណរដ្ឋ អនុម័តកញ្ចប់ជំនួយដល់អ៊ុយក្រែន

ប្រែសម្រួល៖ ស-សម្បត្តិ
កាលពីថ្ងៃអាទិត្យ លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន បានធ្វើការជំរុញជាថ្មីម្តងទៀតស្នើសុំឲ្យសមាជិកសភាមកពីគណបក្សសាធារណរដ្ឋចូលរួមសម្រេចគាំទ្រជំនួយជួយដល់ក្រុង Kyiv ដោយអះអាងថា “ជាការពិតណាស់អ៊ុយក្រែនអាចយកឈ្នះរុស្សីបាន”។

លោក Sullivan បានរៀបរាប់នៅលើ “Meet the Press” របស់ NBC ថា នៅដើមដំបូងនៃសង្រ្គាមនេះ អ្នកវិភាគភាគច្រើនរំពឹងថា អ៊ុយក្រែននឹងធ្លាក់ចូលទៅក្នុងដៃរុស្ស៊ីយ៉ាងឆាប់រហ័សតែនៅថ្ងៃសៅរ៍នេះគឺជាខួបពីរឆ្នាំនៃជម្លោះបង្ហូរឈាមរវាងរុស្ស៊ីនិងអ៊ុយក្រែន។

លោក Sullivan បាននិយាយអំពីមេដឹកនាំផ្តាច់ការរុស្ស៊ីថា៖ “យើងត្រូវយល់ថា តាមពិតអ៊ុយក្រែនមានមធ្យោបាយជាច្រើនដែលអាចទទួលបានជោគជ័យក្នុងការរារាំងលោក Vladimir Putin ក្នុងការដណ្តើមយកអ៊ុយក្រែនមកកាន់កាប់”។

កាលពីដើមខែនេះ អ៊ុយក្រែនរងការវាយលុកដ៏ធំមួយដែលត្រូវបានបង្ខំឲ្យកងទ័បដកថយពីទីក្រុង Avdiivka ភាគខាងកើតរបស់ខ្លួន ដែលជាការកត់សម្គាល់មួយនៃជ័យជម្នះលើសមរភូមិដ៏ធំបំផុតរបស់ រុស្ស៊ីក្នុងរយៈពេលជាច្រើនខែមកនេះ។

លោក Sullivan បានលើកឡើងថា៖ “អ៊ុយក្រែនមិនមានគ្រាប់រំសេវគ្រប់គ្រាន់ដើម្បីការពារទីក្រុងនោះទេតែអ៊ុយក្រែននៅតែមានសមត្ថភាពប្រសិនបើយើងផ្តល់ឲ្យពួកគេនូវឧបករណ៍ និងធនធានដែលពួកគេត្រូវការដើម្បីអាចយកឈ្នះលើសង្គ្រាមនេះ»។

សភាអាមេរិកកំពុងបានជាប់គាំងមិនដំណើរការទៅមុខអស់ជាច្រើនខែក្នុងកាសម្រេចផ្តល់ជំនួយដល់អ៊ុយក្រែន។ លោកប្រធានាធិបតី Biden បានស្នើឱ្យស្ថាប័ននីតិប្បញ្ញត្តិ បំពេញបន្ថែមជំនួយនៅក្នុងខែសីហា ប៉ុន្តែការតស៊ូមតិអស់ជាច្រើនខែបានកើតមានឡើងចាប់តាំងពីពេលនោះមក។
គណបក្សសាធារណរដ្ឋបានទាមទារឲ្យពិចារណាលើការផ្តល់ជំនួយថ្មីដល់ក្រុងកៀវត្រូវតែផ្គូផ្គងជាមួយនឹងការជំរុញលើផ្នែកសន្តិសុខព្រំដែនរបស់អាមេរិកជាមុនសិន។

ទោះជាមានការព្រមព្រៀងគ្នាលើកញ្ចប់ថវិកាដែលបានស្នើឡើងចំនួន ១១៨ ពាន់លានដុល្លារសម្រាប់ជំនួយដល់ប្រទេសអ៊ុយក្រែន អ៊ីស្រាអែល និងសម្ព័ន្ធមិត្តឥណ្ឌូប៉ាស៊ីហ្វិករបស់អាមេរិកដែលត្រូវបានដាក់រួមជាមួយគ្នានឹងកំណែទម្រង់សន្តិសុខតាមព្រំដែនបានផ្ទុះឡើងនូវការខ្វែងគំនិតគ្នានៅក្នុងព្រឹទ្ធសភាកាលពីដើមខែនេះ។ដែលក្រោយមកព្រឹទ្ធសភាបានអនុម័តកញ្ចប់ជំនួយត្រឹមតែប្រហែល ៩៥ ពាន់លានដុល្លារដែលក្នុងនោះមានប្រហែល ៦០ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនប៉ុន្តែប្រធានសភា Mike Johnson (R-La.) បានបដិសេធមិនទទួលចាត់វិធានការបន្តដោយទុកចោលនៅក្នុងការិយាល័យរបស់គាត់។

“ក្នុងគ្រាចុងក្រោយនេះគឺវាអាស្រ័យទៅលើការសម្រេចចិត្តដ៏សាមញ្ញរបស់លោកប្រធានសភា Johnson នោះប្រសិនបើមានការបោះឆ្នោតឡើងឬចុះនៅក្នុងសភាដោយទ្វេភាគីជាមូលដ្ឋាន” លោក Sullivan និយាយយ៉ាងដូច្នេះ។

មន្ត្រីរបស់លោក Biden បានថ្លែងថា “ប្រសិនបើគាត់មិនឆ្លងកាត់ការបោះឆ្នោត នោះសហរដ្ឋអាមេរិកនឹងមិនមានធនធានចាំបាច់ដើម្បីផ្តល់ឲ្យអ៊ុយក្រែនសម្រាប់ទិញឧបករណ៍យោធាដែលប្រកបដោយសមត្ថភាពដែលខ្លួនត្រូវការនោះទេ” ។

ប្រសិនបើ Johnson នាំយកកញ្ចប់ជំនួយអ៊ុយក្រែនឆ្លងការបោះឆ្នោតគាត់ក៏ត្រូវជំនះលើក្រុម សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ ដ៏រឹងរូសដែលនឹងអាចជំរុញឲ្យមានការបណ្តេញគាត់ចេញ ដូចដែលសមាជិកខ្លះបានគំរាមរួចមកហើយ។

យ៉ាងហោចណាស់ក៏មានអ្នកប្រជាធិបតេយ្យម្នាក់នៅតំណាងរាស្រ្តរបស់លោក Josh Gottheimerមកពីរដ្ឋ New Jersey បានគិតអំពីការព្យាយាមបញ្ចប់ជុំវិញក្រុមអ្នកប្រឆាំងដោយរារាំងលោក Johnson ពីការខិតខំប្រឹងប្រែងណាមួយដើម្បីទម្លាក់គាត់ អ្នកកាន់តំណែងមុនរបស់ចនសុនគឺ Kevin McCarthy (R-Calif ) ដែលត្រូវបានបណ្តេញចេញក្នុងខែតុលានៅក្នុងអំឡុងពេលសម្រេចលើការចំណាយថវិកាអាមេរិកដ៏ជូរចត់មួយ។

លោក Josh Gottheimerក៏មានដំណោះស្រាយនៅក្នុងដៃរបស់គាត់រួចហើយដើម្បីទប់ស្កាត់ការបិទរដ្ឋាភិបាលមួយផ្នែកទៀតនៅថ្ងៃទី ១ ខែមីនា។ ក្រុមអ្នកប្រកាន់ពូជសាសន៍និយមបានខឹងសម្បាប្រឆាំងនឹងគាត់ជុំវិញតួលេខនៃការចំណាយខ្ពស់ដើម្បីរក្សាដង្ហើមរដ្ឋាភិបាលអាមេរិកបន្ទាប់ពីថ្ងៃទី ១ ខែមីនា៕