ព័ត៌មានជាតិ

កងរាជអាវុធហត្ថរាជធានីភ្នំពេញនៅខណ្ឌទាំង១៤ ផ្លាស់ប្តូរគ្នាហ្វឹកហាត់បំប៉ននូវការប្រើប្រាស់កាំភ្លើង វែង ខ្លី កាន់តែស្ទាត់ជំនាញ

ដោយ : បន្ទាយ
ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមបណ្តាខណ្ឌទាំង១៤ បានធ្វើការផ្លាស់ប្តូរគ្នាហ្វឹកហាត់បំប៉នជាប្រចាំនូវមេរៀនប្រើប្រាស់កាំភ្លើង វែង ខ្លី ដើម្បីអោយកាន់តែស្ទាត់ជំនាញ។

មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញអោយដឹងកាលពីថ្ងៃទី២៦ ខែកុម្ភ:ឆ្នាំ២០២៤ ថា: កងកម្លាំងបានអនុវត្តយុទ្ធវិធីបាញ់ឈរ អង្គុយ ក្រាប យុទ្ធវិធីកាច់ឃ្លេ និងមេរៀនដទៃផ្សេងៗទៀត ដើម្បី បង្ការ  បង្រ្កាប សង្រ្គោះ បានទាន់ពេលវេលានិងកាន់តែមានប្រសិទ្ធភាពខ្ពស់ ៕