បច្ចេកវិទ្យា

យានអាវកាស Odysseus បានចុះចតដោយផ្អៀងខ្លួនមួយចំហៀងនៅលើឋានព្រះច័ន្ទ

ប្រែសម្រួល៖ ស-សម្បត្តិ

ក្រុមហ៊ុនអវកាសឯកជនបាននិយាយកាលពីថ្ងៃសុក្រថាការចុះចតនៅលើឋានព្រះច័ន្ទរបស់យានយន្តឈ្មោះថា Odysseus គឺមានដំណើរការល្អប្រសើបើទោះបីជាតួយានបានផ្អៀងមួយចំហៀងបន្ទាប់ជើងទម្រមានការប៉ះទង្គិចបន្តិចបន្ទួចក៏ដោយ។ ក្នុងនាមជាយានអវកាសឯកជនដំបូងគេដែលមិនធ្លាប់បានទៅដល់ឋានព្រះច័ន្ទពីមុនមកចាប់តាំងពីឆ្នាំ ១៩៧២ មកនេះគឺជាលើកដំបូងបង្អស់ហើយដែលក្រុមហ៊ុនអវកាសឯកជនរបស់អាមេរិកបានបញ្ជូនយានរបស់ខ្លួនមកចុះចតប្រកបដោយជោគជ័យ។

ក្រុមហ៊ុនបច្ចេកវិទ្យាឆ្លាតវៃ (Intuitive Machines) ដែលមានមូលដ្ឋាននៅទីក្រុង Houston សហរដ្ឋអាមេរិកក៏បានបង្ហាញផងដែរថា នៅមានកង្វះខាតខ្លះៗលើផ្នែកឧបករណ៍បច្ចេកទេសឡាស៊ែរនាំផ្លូវរបស់យានអវកាសដែលវិស្វករទើបតែបានរកឃើញនូវកំហុសនេះដោយចៃដន្យអស់ពេលជាច្រើនម៉ោងនៅមុនយានអវកាសអាចចុះចតបាននិងវិធីជួសជុលបន្ទាន់ដែលអាចជួយសង្រ្គោះបេសកកម្មមិនឲ្យធ្លាក់មកវិញដែលអាចកើតមានឡើងជាយថាហេតុ។ .

យាន Odysseus បានចុះចតកាលពីថ្ងៃព្រហស្បតិ៍ស្របតាមការវិភាគទិន្នន័យរបស់វិស្វករបញ្ជាការហោះហើរបានបង្ហាញឲ្យឃើញថាយានដែលមានជើងទម្រប្រាំមួយហើយទំនងជាជើងទម្រម្ខាងមានការប៉ះទង្គិចបន្តិចបន្តួចខណៈដែលកំពុងតែបន្ទាបខ្លួនចុះចតមន្ត្រីក្រុមហ៊ុនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅថ្ងៃបន្ទាប់ពីការចុះចតរបស់យានអវកាស។

លោក Stephen Altemus នាយកប្រតិបត្តិក្រុមហ៊ុនដែលជាអ្នកសាងសង់និងបញ្ជាការហោះហើរនិងចុះចត របស់យានយន្តបាននិយាយថាយានអវកាសត្រូវបានគេជឿថាបានទម្លាក់ជើងទម្រដើម្បីចុះចតតែជើងទម្រមួយរបស់វាមិនស្មើគ្នានោះទេនៅពេលដែលវាបានចុះចតរួចរាល់នៅលើឋានព្រះច័ន្ទហេតុនេះហើយវាផ្អៀងខ្លួនមួយចំហៀង។

លោក Altemus បានប្រាប់អ្នកយកព័ត៌មានថាយោងតាមការចង្អុលបង្ហាញឲ្យឃើញថាយានអវកាស Odysseus មានលំនឹងល្អនៅពេលចុះចតនៅជិតនឹងរណ្ដៅភ្នំភ្លើងមួយឈ្មោះថា Malapert A នៅប៉ូលខាងត្បូងនែភពព្រះច័ន្ទ ។

លោក Altemus បានបន្តថា “យើងធ្វើអន្តរកម្មសម្រាប់ការចុះចតរបស់យានយន្ត” ប្រតិបត្តិករត្រួតពិនិត្យបេសកកម្មកំពុងគ្រប់គ្រងការបញ្ជាយានអវកាសដោយលោកបានបន្ថែមថាពួកគេកំពុងធ្វើការដើម្បីទទួលបានរូបថតដំបូងកេពីឋានព្រះច័ន្ទនៅលើទីតាំងដែលបានចុះចត។

យោងតាមរបាយការណ៍អំពីស្ថានភាពបេសកកម្មដ៏ខ្លីមួយនេះដែលត្រូវបានគេបង្ហោះនៅលើគេហទំព័ររបស់ក្រុមហ៊ុននៅមុននេះកាលពីថ្ងៃសុក្របានពិពណ៌នាថា Odysseus “មានដំណើរការយ៉ាងសកម្ម” ។

ក្រុមហ៊ុនបានធ្វើការគូសបញ្ជាក់ភ្លាមៗបន្ទាប់ពីមានមតិមិនស្របគ្នាកាលពីថ្ងៃព្រហស្បតិ៍ថា យោងតាមការបញ្ជូនសញ្ញាវិទ្យុបានបង្ហាញថា Odysseus មានទម្រង់ជាស៊ីឡាំងរាងពងក្រពើកម្ពស់ ១៣ ហ្វីត បានចុះចតក្នុងទីតាំងត្រង់ ប៉ុន្តែ លោក Altemus បាននិយាយថា ការសន្និដ្ឋាននេះគឺខុសហើយតាមពិតគឺវាផ្អែកលើ telemetry នៅមុនពេលចុះចត។

  • ការចុះចតពីចំហៀង

ទោះបីជាការចុះចតធ្វើឲ្យផ្អៀងខ្លួនមួយចំហៀងខុសពីការគិតរបស់យើងក៏ដោយក៏មន្ត្រីក្រុមហ៊ុនលោក Altemus បាននិយាយថា ទាំងអស់នេះលើកលែងតែបន្ទុកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាចំនួនប្រាំមួយរបស់ NASA ត្រូវបានតំឡើងនៅលើផ្នែកខ្លះនៃយានអវកាសដែលត្រូវបានគេទុកចោលជាយូរមកហើយនោះហើយវានៅតែអាចដំណើរការចាប់សញ្ញាទាក់ទងគ្នាបាន “គឺវាល្អណាស់សម្រាប់យើង” លោក​បាន​បន្ថែម​ថា​៖ “​យើង​គិត​ថា​យើង​អាច​បំពេញ​តាមតម្រូវ​ការបាន​ទាំង​អស់​”​។

លោក Altemus បានបន្តថា “​អង់តែនចំនួនពីរបំពាក់លើយានអវកាសត្រូវបានទុកឲ្យចាប់សញ្ញាផ្ទៃខាងលើសម្រាប់ការតភ្ជាប់ទំនាក់ទំនងជាមួយយានដែលចុះចត“​។

ចំណែកមុខងារបន្ទះថាមពលពន្លឺព្រះអាទិត្យនៅពីលើតួOdysseus ដែលឥឡូវនេះកំពុងប្រឈមមុខនឹងមុខងារនាំផ្លូវខុស គឺមានភាពមិនប្រាកដប្រជា ប៉ុន្តែរ៉េអាក់ទ័រទីពីរនៅផ្នែកម្ខាងនៃយានអវកាសហាក់ដូចជាមានដំណើរការប្រក្រតីហើយចំណែកថ្មរបស់យានអវកាសក៏ត្រូវបានសាកពេញផងដែរ។

យានរ៉ូបូតអវកាសបានទៅដល់ឋានព្រះច័ន្ទកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីវិធីសាស្រ្តចុងក្រោយដែលមានបំពាក់ប្រព័ន្ធនិងបច្ចេកវិទ្យានាំផ្លូវដែលតម្រូវឲ្យអ្នកបញ្ជាការហោះហើរនៅលើដី ប្រើការបានយ៉ាងងាយស្រួលដោយមិនចាំបាច់ធ្វើតេស្តដើម្បីជៀសវាងការបង្កឲ្យមានគ្រោះមហន្តរាយសម្រាប់ការចុះចតដែលអាចបណ្តាលឲ្យវាបាត់បង់សមត្ថភាពក្នុងការបញ្ជាយានយន្តឲ្យចុះចត។

លោក Altemus បាននិយាយថា ឧបករណ៍នាំផ្លូវដែលប្រើថាមពលឡាស៊ែរបានបង្ហាញឲ្យឃើញថាមិនមានមុខងារចាំបាច់នោះទេ ដោយសារតែវិស្វករក្រុមហ៊ុននៅមជ្ឈមណ្ឌលអវកាស Kennedy របស់ NASA ក្នុងរដ្ឋផ្លរីដា បានខកខានដោយអចេតនានៅក្នុងការដោះសោសុវត្ថិភាអេលិចត្រូនិចនៅមុនពេលចុះចតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

លោក​បាន​​ថ្លែង​ថា “នោះ​ជា​ការ​ត្រួត​ពិនិត្យ​លើ​ផ្នែកបច្ចកវិទ្យា​របស់​យើង” ។

ត្រឹមតែមួយសប្តាហ៍ក្រោយមកបញ្ហាទាំងនេះត្រូវបានគេរកឃើញនៅក្នុងអំឡុងពេលដែលយានអវកាសបានហោះចូលគន្លងស្របតាមគោចររបស់ព្រះច័ន្ទ ដែលនៅសល់តែប៉ុន្មានម៉ោងនៅមុនពេលធ្វើការចុះចត។

លោក Tim Crain នាយកបេសកកម្មបាននិយាយថា បើមិនដូច្នេះទេ ពួកគេប្រហែលជាបានត្រឹមតែដឹងថាវាជាសោសុវត្ថិភាពហើយនៅតែចង់បើកមើលនៅពេលដែលវាត្រូវដល់ពេលដើម្បីផ្តល់ថាមពលដល់ឧបករណ៍នាំផ្លូវនៅក្នុងអំឡុងពេលប្រាំនាទីចុងក្រោយនៃការចុះចតនេះ នាយកបេសកកម្ម Tim Crain បាននិយាយដូច្នេះ។

ភ្នាក់ងារក្រុមហ៊ុនបានថ្លែងថា ភាពតានតឹងបានកើនឡើងនៅពេលដែលវិស្វករបានកំណត់ថាកម្មវិធីដែលមានស្រាប់នៅលើយានអវកាសមិនអាចហួសពីសត្ថផាពសម្រាប់ចាក់សោសុវត្ថិភាព ដើម្បីធ្វើឲ្យឧបករណ៍នាំផ្លូវសកម្មពេកនោះទេ។

វិស្វករនៅទីបំផុតបានខិតខំព្យាយាមសរសេរកម្មវិធីដឹកនាំយានអវកាសសម្រាប់ការចុះចតជំនួសវិញ ដើម្បីពឹងផ្អែកលើបទពិសោធរបស់ NASA Lidar payload នៅលើតួយានយន្តដែលជាប្រព័ន្ធចាប់សញ្ញាពីចម្ងាយ ដោយប្រើពន្លឺភ្លឺដូចឡាស៊ែរ។

ការបង្ហាញបច្ចេកវិទ្យាដែលជាការបម្រុងទុកដែលអាចធ្វើទៅបានដូចជា Lidar របស់ NASA ដែលបានរក្សាទុកបើទោះបីជាត្រូវបានយកមកប្រើប្រាស់ក្រោមការបង្ខិតបង្ខំខ្លាំងយ៉ាងណាក៏ដោយ។

លោក Abhi Tripathi អតីតនាយកបេសកកម្ម SpaceX បាននិយាយថា “វាគឺជាការប្រកួតប្រជែងកម្រឹតខ្ពស់នាយកបេសកកម្មត្រូវតែធ្វើឲ្យមានភាពប្រាកដថាមនុស្សគ្រប់គ្នាធ្វើការងាររបស់ពួកគេហើយបំពេញការងាររបស់ពួកគេឲ្យបានល្អឥតខ្ចោះស្ទើរតែដូចជាអ្នកដឹកនាំយ៉ាចឹងដែរទើបបាន” ។

លោក Crain បាននិយាយថា យានអវកាសដែលដុតបញ្ឆេះឥន្ធនៈឧស្ម័នមេតានរាវ និងអុកស៊ីហ្សែនរាវជាលើកដំបូងនៅក្នុងលំហ “មានដំណើរការដោយគ្មានកំហុសឆ្គងនោះទេ” នៅក្នុងអំឡុងពេលហោះហើររយៈពេលប្រាំពីរថ្ងៃរបស់វាទៅកាន់គន្លងជុំវិញព្រះច័ន្ទ។

ស្ថានភាពរបស់ Odysseus មានភាពស្រពិចស្រពិលភ្លាមៗបន្ទាប់ពីការចុះចតរបស់វា។ វាបានចំណាយពេលខ្លះបន្ទាប់ពីមានការដាច់វិទ្យុទាក់ទងដែលរំពឹងថាអាចនឹងបង្កើតទំនាក់ទំនងឡើងវិញជាមួយនិងយានចុះចតដែលអាចជួយឲ្យគេកំណត់មុខងាររបស់វានៅក្នុងចម្ងាយប្រហែល ២៣៩,០០០ ម៉ាយពីភពផែនដី។

មន្ត្រីក្រុមហ៊ុនបានថ្លែងនៅក្នុងអំឡុងពេលផ្សព្វផ្សាយលើបណ្តាញសង្គមស្តីពីព្រឹត្តិការណ៍នេះកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា នៅពេលដែលទំនាក់ទំនងត្រូវបានបន្តជាថ្មី ការចាប់សញ្ញាត្រូវបានរលត់ ដោយបញ្ជាក់ថាយានចុះចតបានធ្លាក់មកវិញ ហើយវាបានងាកចេញពីការគ្រប់គ្រងបេសកកម្មភ្លាមៗចំពោះស្ថានភាព និងទីតាំងច្បាស់លាស់របស់យានអវកាសក៏មិនអាចរកឃើញផងដែរ។

លោក Crain បាននិយាយថា គាត់ជឿថា ក្រោយពីការចុះចតយានអវកាសអាចនៅដំណើរការបានប្រហែល ៩ ឬ ១០ ថ្ងៃ។

ថាមពលម៉ាស៊ីនចែកចាយចរន្តបានធ្លាក់ចុះ៣០% កាលពីថ្ងៃសុក្រធ្វើឲ្យបណ្តុំថាមពលទាំងអស់ធ្លាក់ចុះកាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុមហ៊ុនបាននិយាយថាយានចុះចតនៅឋានព្រះច័ន្ទបានផ្អៀងមួយចំហៀងខ្លួន៕