អន្តរជាតិ

ម្ដាយនៅអាមេរិកទុកកូនស្រីអាយុ១៦ខែចោលនៅក្នុងផ្ទះ១០ថ្ងៃចេញទៅដើរលេងបណ្តាលឲ្យកូនស្លាប់

ប្រែសម្រួល៖ ស-សម្បត្តិ
រឿងដ៏ហួសចិត្តមួយដែលនឹកស្មានមិនដល់នោះគឺមានស្រ្តីជាម្ដាយម្នាក់ឈ្មោះ Kristel Candelario បានទុកកូនស្រីរបស់ខ្លួនអាយុ១៦ខែចោល នៅក្នុងផ្ទះរួចទៅចូលរួមវិស្សមកាលអស់១០ថ្ងៃ បណ្តាលឲ្យក្មេងស្រី ដែលនៅម្នាក់ឯងនោះស្លាប់យ៉ាងវេទនាបំផុត។

កាលពីថ្ងៃព្រហស្បតិ៍ នាង Kristel Candelario អាយុ ៣២ ឆ្នាំ នៅរដ្ឋ Ohio,សហរដ្ឋអាមេរិកបានទទួលស្គាល់ពីទោសកំហុសដ៏ធ្ងន់ធ្ងររបស់ខ្លួនក្នុងការប្រព្រឹត្តនូវអំពើដ៏ហួសចិត្តមួយដែលនឹកស្មានមិនដល់ដោយទុកក្មេងស្រី​ដែលជាកូនរបស់ខ្លួនអាយុ ១៦ ខែចោលឲ្យនៅក្នុងផ្ទះតែម្នាក់ឯង​ដោយមិនទទួលខុសត្រូវខណៈដែលនាងបានទៅចូលរួមវិស្សមកាលអស់ពេល ១០ ថ្ងៃ។


នាង Kristel Candelario បានបោះបង់ចោលកូនដែលទើបនឹងចេះដើរ​តេះតះឈ្មោះ Jailyn នៅក្នុងផ្ទះនៅសង្កាត់ Cleveland តែម្នាក់ឯងកាលពីខែ​មិថុនាឆ្នាំមុនដើម្បីនាងអាចជិះយន្តហោះដើរលេង នៅក្នុងរដូវវិស្សមកាល​ទៅកាន់រដ្ឋ Detroit ដោយមិនខ្វាយខ្វល់អំពីអាយុជីវិតរបស់កូនស្រី​ខ្លួននោះទេ។

បន្ទាប់ពី១០ថ្ងៃក្រោយមកនាងបានត្រឡប់មកផ្ទះវិញក៏ប្រទះឃើញកូន​ស្លាប់នៅក្នុងធុងបាស់ក៏ហៅទូរសព្ទទៅ៩១១ ដើម្បីជួយសង្រ្គោះ​គ្រូពេទ្យ​បាន​ប្រាប់នាងថាក្មេងស្រីនេះបានស្លាប់នៅនឹងកន្លែងកើតហេតុទៅហើយ ។
គេសង្កេតឃើញនាងមានប៊ិក Pack-N-Play និងភួយដ៏កខ្វក់មួយរួមទាំង​​​ ខោក្នុងពោរពេញទៅដោយទឹកនោម និងលាមក”។

កាលពីថ្ងៃព្រហស្បតិ៍នាង Candelario បានសារភាពពីទោសកំហុស​ដ៏ធ្ងន់ធ្ងរ​ដែលខ្លួនបានប្រព្រឹត្តបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតកូន ដែលតុលាការបានបញ្ចូលបទល្មើសចំនួនពីរបន្ថែមទៀតនៅក្នុងសំណុំរឿងនេះហើយបានចោទប្រកាន់នាងពីបទធ្វេសប្រហែសនិងរំលោភលើច្បាប់​អន្តរជាតិនិងជាតិស្តីពីសិទ្ធិកុមារ។

បន្ទាប់ពីម្តាយក្មេងស្រីទទួលសារភាពនូវទោសកំហុសដ៏ធ្ងន់ធ្ងររបស់ខ្លួន​រួចមក លោក O’Malley រដ្ឋអាជ្ញាខោនធី Cuyahoga បានថ្លែងថា “នេះគឺជា​ករណីដ៏ហួសចិត្តមួយដែលខ្ញុំនឹកស្មានមិនដល់ហើយវាធ្វើឲ្យដក់ជាប់ក្នុង​អារម្មណ៏ខ្ញុំជាច្រើនឆ្នាំទៅមុខទៀត” ។

លោករដ្ឋអាជ្ញា O’Malley បានបន្ថែមថា “ក្នុងនាមខ្ញុំជារដ្ឋអាជ្ញាកាន់​សំណុំរឿង​នេះ​វាគឺជាភារកិច្ចរបស់ខ្ញុំឈរជាតំណាងឲ្យកុមារីរងគ្រោះ ហើយថ្ងៃនេះខ្ញុំបាននិយាយជំនួសឲ្យកុមារីរងគ្រោះ Jailyn អាយុ ១៦ ខែ​ដែលនាងនៅក្នុងពេលនេះមិនបាននៅជាមួយយើងទៀតទេដោយសារតែ​ចិត្តអាត្មានិយមរបស់ម្តាយនាងបានធ្វើ” កុមារី O’Malley រងគ្រោះដល់​អាយុជីវិតលោកបានបន្ថែមយ៉ាងដូច្នេះ។

“ការជំរះក្តីនៅក្នុងថ្ងៃនេះ គឺជាជំហានដំបូងដើម្បីជួយរកយុត្តិធម៌ជូន​កុមារីរងគ្រោះ Jailyn” ។

លោក Patrick Milligan មេធាវីការពារក្តីឲ្យ Candelario បានប្រាប់​សារព័ត៌មាន Cleveland.com ថា នៅមានហេតុផលដែលជា “បញ្ហាអាចនាំឲ្យមានការបន្ធូរបន្ថយទោស” មួយចំនួនដែលលោកនឹងលើក​ឡើងនៅក្នុងសវនាការពេញអង្គកាត់ទោសនាង្ Candelario ដែលជាកូនក្តី​របស់លោកនៅខែក្រោយដោយប្រាប់ថាម្តាយទទួលរងនូវបញ្ហាសុខភាពផ្លូវចិត្តតែគាត់មិនទាន់អាចរ៉ាយរាប់បញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេ៕