អន្តរជាតិ

អព្ភូតហេតុគួរឲ្យភ្ញាក់ផ្អើលក្មេងប្រុសអាយុ៧ឆ្នាំធ្លាក់ពីលើអគារកម្ពស់១៤ជាន់មិនស្លាប់

ប្រែសម្រួល៖ ស-សម្បត្តិ
កាលពីថ្ងៃសុក្រប៉ូលិស និងអ្នកជិតខាងបានឲ្យដឹងថាមានក្មេងប្រុស ម្នាក់អាយុ ៧ ឆ្នាំមានសំណាងល្អនៅមានជីវិត បន្ទាប់ពីបានរមៀលធ្លាក់ អស់៣ជាន់ពីលើយ៉អគារផ្ទះល្វែងនៅជាន់ទី ១២ នៃអគារ East Harlem ក្នុងក្រុងញូវយ៉កដែលមានកម្ពស់១៤ជាន់ហើយបានមកទើរនៅលើជណ្តើរជាន់ទី៩។

ប៉ូលិសបាននិយាយថា ក្មេងនោះបានរងរបួសស្រាលតិចតួចប៉ុណ្ណោះ បន្ទាប់ពីឧប្បត្តិហេតុនៅក្នុងអគារផ្ទះល្វែងកម្ពស់ ១៤ ជាន់ នៅលើផ្លូវ East 131st Street ក្បែរ Harlem River Drive ។

ប្រភពបានឲ្យដឹងថាក្មេងប្រុសនេះកំពុងលេងនៅលើយ៉នៅជាន់ទី ១២ នៅវេលាម៉ោងប្រហែល ១១ ព្រឹក នៅពេលដែលគាត់បានរមៀលចុះ ពីលើយ៉ផ្ទះជាន់ទី១២មកកាន់ជាន់ទី ៩ ហើយបានស្រែកឲ្យអ្នកជិតខាង មកជួយសង្គ្រោះ។

ស្ត្រីម្នាក់ប្រាប់សារព័ត៌មានប៉ុស្តិ៍ថា៖ “គាត់ថាខ្ញុំរអិលជើងដួលហើយ ក៏រមៀលចុះមកជាន់ក្រោម។

បើតាមសាក្សីឈ្មោះ Brianna McCall បានប្រាប់សារព័ត៌មាន WABC-TV ថា “អ្វីដែលបានកើតឡើងនោះខ្ញុំគិតថាប្អូនប្រុសបង្កើតរបស់ខ្ញុំ ត្រូវបានបញ្ចប់ជីវិតដោយសារតែឃើញគាត់បានដួលហើយរមៀលធ្លាក់ទៅក្រោមហើយគាត់ក៏ទើរនៅលើជណ្តើរ”។

នាងបានបន្ថែមថា៖ “ខ្ញុំគិតថាគេបានស្លាប់បាត់ទៅហើយ ព្រោះនៅ ពេលដែលបងប្រុសបង្កើតរបស់ខ្ញុំម្នាក់ទៀតបានយកគាត់ចុះពីលើផ្ទះទៅហើយតែបន្ទាប់មកខ្ញុំបានឃើញបងប្រុសខ្ញុំនាំគាត់ត្រឡប់មកផ្ទះវិញហើយដាក់គាត់នៅក្នុងផ្ទះ”។

ប៉ូលិសបាននិយាយថាក្មេងប្រុសនេះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ Metropolitan ជាកន្លែងដែលគាត់ត្រូវបានពេទ្យបញ្ជាក់ថាគាត់ស្ថិតនៅក្នុង ស្ថានភាពល្អប្រសើរទេ៕