អន្តរជាតិ

មេរោគក្រពះ norovirus វាយលុកពាសពេញតំបន់ភាគឦសានប្រទេសអាមេរិក

ប្រែសម្រួល៖ ស-សម្បត្តិ
រោគសញ្ញារាករូសដែលជាមេរោគក្នុងក្រពះឈ្មោះ norovirus បានឆ្លងរាលដាល​ខ្លាំងកំពុង​វាយលុកពាសពេញតំបន់ភាគឦសានប្រទេស​អាមេរិកបណ្តាលឲ្យសាលារៀនត្រូវបិទទ្វារ ហើយប្រជាពលរដ្ឋទទួល​រងនូវជំងឺរាគរូសយ៉ាងធ្ងន់ធ្ងរថែមទាំងមានលេចចេញជារោគសញ្ញាដ៏គួរឲ្យព្រួយបារម្ភផ្សេងទៀតផងដែរ។

វេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យ Virtua Our Lady of Lourdes ក្នុងទីក្រុង Camden រដ្ឋ NJ លោក Alfred Sacchetti បានប្រាប់សារព័ត៌មាន ABC News ថារោគសញ្ញារាករូសនេះ “វាឆ្លងរាលដាលលឿនណាស់មេរោគ​ដែលមានរូបរាងល្អិតតូចៗមួយនៃមេរោគឈ្មោះ norovirus គឺវាឆ្លងតាមរយ:ការទទួលទានអាហារ”។

យោងតាមទិន្នន័យថ្មីពីមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋ​អាមេរិក​បានបង្ហាញថាមានការឆ្លងរាលដាលខ្លាំងកំពុងវាយលុក​ពាសពេញតំបន់ភាគឦសាន ជាពិសេសក្នុងរដ្ឋ Pennsylvania និងរដ្ឋ New Jersey និងញូវយ៉ក ការឆ្លងរាលដាលមានអត្រាវិជ្ជមានខ្ពស់បំផុត​សម្រាប់អ្នកដែលមានជំងឺលើសឈាមគឺមានរហូតដល់ទៅ ១៤%ក្រោយពីការធ្វើតេស្ត swab ។

គេសង្កេតឃើញថាស្ថានភាពឆ្លងរាលដាលនៅក្នុងតំបន់បានវាយលុកខ្លាំងឡើងវិញសម្រាប់ជំងឺក្រពះពោះវៀននៅក្នុងដើមខែកុម្ភៈនេះដែលកាលពីពីរសប្តាហ៍មុនមានការកើនឡើងដល់ ១២% ដែលកាលពីខែវិច្ឆិកាឆ្នាំមុន មានត្រឹមតែ៤% តែប៉ុណ្ណោះ។

អ្នកស្រុក Jacob Joyner លោក Cherry Hill, NJបានឲ្យដឹងថា “ក្មេងអាយុ ២ ឆ្នាំរបស់ខ្ញុំបានធូស្បើយពីជំងឺរោគក្រពះមួយចំនួនកាលពីសប្តាហ៍​មុនតាមរយ:ការមើលថែទាំអស់ពេលពេញថ្ងៃ  ហើយវាមិនមែន​គ្រាន់តែកើតឡើងនៅក្នុងតំបន់នេះទេ តែជិតពាក់កណ្តាលតំបន់អាត្លង់ទិក​ដែលត្រូវបានញាំញីដោយសារតែជំងឺក្រពះពោះវៀននេះ។

មេរោគ norovirus ក៏កំពុងកើនឡើងនៅទូទាំងប្រទេសផងដែរ ដោយ​កាលពីខែវិច្ឆិកាមានតែ៣%ដល់ឥឡូវនេះមានការកើនឡើង ១២%នេះ បើយោងតាមការធ្វើតេស្តឃើញថាមានការកើនឡើងបន្ថែមទៀត ។

យោងតាមការស្រាវជ្រាវរបស់ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ​របស់សហរដ្ឋអាមេរិកហៅថា CDC បានឲ្យដឹងថាក្នុងករណីនេះមេរោគ​ក្រពះមានច្រើនប្រភេទដែលត្រូវបានគេរាយការណ៍ថាជាមូលហេតុចម្បងនៃជំងឺរលាកក្រពះស្រួចស្រាវ ឬបញ្ហាពោះវៀននៅសហរដ្ឋអាមេរិក ដែលបណ្តាលឲ្យមានចាប់ពី ១៩លាន ទៅ ២១ លានករណីជារៀងរាល់ឆ្នាំ ។
ករណីទូទៅកើនឡើងនៅជុំវិញខែកុម្ភៈ និងមីនាខាងមុខ នៅពេល​ដែលមនុស្សភាគច្រើនទំនងជាត្រូវបានឃុំខ្លួនឯងនៅក្នុងផ្ទះដូច្នេះហើយមនុស្សនៅជិតគ្នាគឺនៅទាក់ទងគ្នាទៅវិញទៅមក។

អ្នកជំងឺជាទូទៅឆ្លងមេរោគនេះដោយសារការទទួលទានអាហារ និងវត្ថុរាវដែលមានមេរោគប្រឡាក់តាមដៃដែលមនុស្សប៉ះគ្នា និងប៉ះពាល់គ្នាជាមួយមនុស្សដែលឆ្លងមេរោគនេះ។

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក CDC មនុស្សដែលទទួលមេរោគនេះពីអ្នកដទៃ ជាទូទៅតាមរយ:​ការថែទាំអ្នកជំងឺ ការចែករំលែកអាហារ ឬបរិភោគអាហារដោយប្រើ​ឧបករណ៍រួមគ្នា ឬញ៉ាំអាហាររបស់អ្នកជំងឺជាដើម៕