អន្តរជាតិ

មន្ត្រីអភិរក្សប្រកាសថាសត្វទីទុយដែលបានចេញពីសួនសត្វCentral Park Zooបានងាប់ហើយ

ប្រែសម្រួល៖ ស-សម្បត្តិ
សត្វទីទុយឈ្មោះ Flaco ដ៏ជាទីស្រឡាញ់ដែលបានលួចចេញពីសួនសត្វ Central Park កាលពីជាងមួយឆ្នាំមុន ត្រូវបានគេរកឃើញទីតាំង ដែលជាជម្រករបស់វារងការបំផ្លាញ។

យោងតាមសមាគមអភិរក្សសត្វព្រៃបានឲ្យដឹងថា សត្វទីទុយ Flaco បានងាប់ដោយសារវាហើបុកនឹងអគារដែលស្ថិតនៅលើផ្លូវ West 89th ក្នុងទីក្រុង Manhattan ដែលមានចម្ងាយពីរប្លុកអគារឆ្ងាយពីសួនសត្វ (Central Park)។

គេបានរកឃើញទីទុយ Flaco នៅខាងក្រៅអគារនោះតែខ្លួនប្រាណរបស់វា មិនមានប្រតិកម្មទៀតនោះទេបន្ទាប់មកសមាគមអភិរក្សសត្វព្រៃបានយក Flaco ទៅកាន់សួនសត្វ Bronx ដើម្បីធ្វើកោសល្យវិច័យ។

សមាគមអភិរក្សសត្វព្រៃWCS បាននិយាយថា “Flaco ត្រូវបានគេឃើញ បង្ហាញខ្លួនជាញឹកញាប់នៅខាងក្នុង និងនៅជិតសួនសត្វ Central Park និងនៅតាមទីតាំងផ្សេងទៀតនៅទូទាំងតំបន់ Manhattan ចាប់តាំងពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៣។ ហើយបុគ្គលិករបស់យើងបានតាមដានទីទុយ Flaco ពេញមួយឆ្នាំហើយថែមទាំងបានត្រៀមលក្ខណៈគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះទីទុយ Flaco ប្រសិនបើវាមានបង្ហាញជាសញ្ញា ថាជួបប្រទះការលំបាក ឬមានកាយាយីណាមួយដល់សុខសុវត្ថិភាព របស់វា”។
នេះគឺជាវឌ្ឍនភាពនៃសាច់រឿងរបស់ទីទុយ Flaco៕