អន្តរជាតិ

ប្រធានាធិបតីអាមេរិកប្រាប់ថាគន្លឹះនៃការរៀបអាពាហ៍ពិពាហ៍ដ៏ជោគជ័យមួយគឺ “ការរួមភេទដ៏ល្អ”

ប្រែសម្រួល៖ ស-សម្បត្តិ
យោងតាមសៀវភៅថ្មីមួយបានឲ្យដឹងថា មេដឹកនាំវ័យចំណាស់អាយុ៨១ឆ្នាំ ម្នាក់គាត់ចូលចិត្តប្រាប់ជំនួយការរបស់គាត់អំពីដំណើររឿងនៅ West Wing អំពីចំណុចដ៏សំខាន់មួយក្នុងការរៀបអាពាហ៍ពិពាហ៍ឲ្យបានជោគជ័យនោះគឺ “ការរួមភេទឲ្យបានដ៏ល្អបំផុតមួយ” ។

នេះគឺជាផ្នែកមួយសម្រាប់អ្នកដឹកនាំពិភពលោកសេរីនិយមដែលនៅគិត រឿងតណ្ហាផ្លូវភេទរបស់ស្ត្រីអាមេរិកាំង ប្រវត្តិនៃការផ្លាស់ប្តូរស្ត្រីទីមួយ នៅក្នុងសម័យទំនើប បើគិតចាប់ពីលោកស្រី ហ៊ីលឡារី គ្លីនតុន ទៅលោកស្រី Jill Biden” អ្នកនិពន្ធសារព័ត៌មាន New York Times Katie Rogers បានរៀបរាប់អំពីករណីជាច្រើននៅក្នុងរយៈពេលជាច្រើនឆ្នាំ របស់លោក Biden ឆ្លងតាមការបញ្ចេញមតិជាសាធារណៈអំពីភាព មិនច្បាស់លាស់របស់លោក Biden។

លោក Biden ធ្លាប់បានប្រាប់អ្នកគាំទ្រមួយក្រុមកាលពីឆ្នាំ ២០០៦ នៅមុន ការប្រកួតប្រជែងតំណែងប្រធានាធិបតីលើកទីពីររបស់គាត់ ដោយជំរុញឲ្យ អ្នកនាំពាក្យរបស់គាត់ប្រកាសប្រាប់សមាជិកព្រឹទ្ធសភាលោកតា Biden “ស្រលាញ់ប្រពន្ធគាត់ដោយស្មោះអស់ពីដួងចិត្ត”។

សៀវភៅដែលនឹងបោះពុម្ពផ្សាយនៅថ្ងៃអង្គារនេះ ក៏នឹងចែករំលែកនូវ ដំណើររឿងស្នេហាខ្យល់កួចរបស់គូស្នេហ៍មួយគូនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ បន្ទាប់ពីការស្លាប់របស់ភរិយាទីមួយរបស់លោក Biden និងព័ត៌មានលម្អិតយ៉ាងស៊ីជម្រៅអំពីអាពាហ៍ពិពាហ៍ជិតកន្លះសតវត្សរ៍របស់គាត់ជាមួយនិងអ្នកស្រី Jill ។

Rogers បានកត់សម្គាល់ថា នៅក្នុងអំឡុងពេលប៉ុន្មានឆ្នាំរបស់គាត់ ក្នុងព្រឹទ្ធសភាសហរដ្ឋអាមេរិក ការបោះឆ្នោតនៅរដ្ឋ Delaware ដែលមាន ភាពធូររលុង ពេលខ្លះបានធ្វើឲ្យបុគ្គលិករបស់គាត់ស្ថិតក្នុងកន្លែង ឆ្លងកាត់មួយនៅពេលដែលត្រូវបានស្នើសុំឲ្យឆ្លើយតបទៅនឹងការលើក ឡើងដែលប្រកបដោយហានិភ័យ ប៉ុន្តែចាប់តាំងពីឈ្នះការបោះឆ្នោតឆ្នាំ ២០២០ លោកតា Biden បាន “ធ្វើឲ្យប៉ះពាល់ដល់ការប្រកាសបន្ទប់គេង សាធារណៈរបស់គាត់” ។ .

ទោះបីជាពេលខ្លះគាត់នៅតែប្រាប់បុគ្គលិកនៅក្នុងសេតវិមានអំពីអារម្មណ៍ របស់គាត់អំពីសារសំខាន់នៃ “ការរួមភេទដ៏ល្អ” ចំពោះអាពាហ៍ពិពាហ៍ ដ៏រីករាយ សៀវភៅនេះបាននិយាយអំពីការ “ខឹងសម្បារបស់ប្រពន្ធគាត់” ។

លោក Biden ក៏បាននិយាយផងដែរថា “ទំនាក់ទំនងផ្លូវភេទ និងអារម្មណ៍ដែលគាត់ និងប្រពន្ធទីមួយ Neilia បានចែករំលែក” ទៅកាន់ទស្សនាវដ្ដី Washingtonian ក្នុងបទសម្ភាសន៍ឆ្នាំ ១៩៧៤ សៀវភៅនេះបានរៀបរាប់ឡើងវិញ ខណៈដែលគាត់កំពុងស្វែងរកដៃគូជីវិត បន្ទាប់ពីមរណភាពដ៏សោកសៅរបស់ប្រពន្ធគាត់ និងការស្លាប់របស់ កូនស្រីអាយុមួយឆ្នាំរបស់គាត់ Naomi ក្នុងគ្រោះថ្នាក់ចរាចរណ៍ពីរឆ្នាំមុន។

លោក Biden និយាយថា“នាងមានរាងកាយល្អបំផុតនិងកម្រ មានស្ត្រីណាល្អដូចតាមដែលខ្ញុំធ្លាប់បានឃើញ។ នាងមើលទៅ ឃើញថាល្អជាង Playboy មែនទេ? “ដំបូងឡើយនាងនៅផ្ទះជាមួយក្មេងៗ ពេលខ្ញុំធ្វើយុទ្ធនាការ ប៉ុន្តែមិនបានផលទេ ព្រោះខ្ញុំហត់ពេកមិនអាច និយាយជាមួយនាងបាន ខ្ញុំអាចធ្វើឲ្យនាងពេញចិត្តលើគ្រែ ប៉ុន្តែខ្ញុំ មិនមានពេលច្រើនសម្រាប់ធ្វើអ្វីផ្សេងទៀតនោះទេ“។

“នោះជាពេលដែលនាងចាប់ផ្តើមធ្វើយុទ្ធនាការជាមួយខ្ញុំ នោះហើយ ជាពេលដែលខ្ញុំចាប់ផ្តើមឈ្នះ អ្នកដឹងទេ ប្រជាជននៃរដ្ឋ Delaware ពិតជាបានជ្រើសរើសនាង តែពួកគេបានទទួលយកខ្ញុំទៅវិញ“។នៅក្នុងពេលធ្វើបទសម្ភាសន៍ លោក Biden ក៏បានបង្ហាញពីបំណង ចង់រៀបការម្ដងទៀតផងដែរ។

“ខ្ញុំពិតជាចង់រៀបការម្តងទៀត ខ្ញុំស្អប់រូបភាពប្រុសស្រលាញ់ប្រុស នោះមិនមែនជាស្ទីលរបស់ខ្ញុំទេ ខ្ញុំមិនមែនជាមនុស្សស្រីទេ គាត់បានប្រាប់ លោក Kelleyយ៉ាងដូចច្នេះ ។

“ខ្ញុំចង់មានស្នេហា ហើយរៀបការម្តងទៀត ព្រោះជាទូទៅខ្ញុំជាបុរស មានគ្រួសារ ខ្ញុំចង់រកមនុស្សស្រីម្នាក់មកស្រលាញ់ខ្ញុំម្ដងទៀត“។

គាត់បានប្រាប់អ្នកសារព័ត៌មានលោក Kitty Kelley អំពីជិវប្រវត្តិដោយបាន អួតពីរបៀបដែលគាត់ទទួលបានការផ្លាស់ប្តូរគណបក្សរបស់គាត់ដែលគាត់បានចាកចេញពីគណបក្សសាធារណរដ្ឋទៅកាន់គណបក្សប្រជាធិបតេយ្យ ហើយបានជំរុញឲ្យគាត់ធ្វើយុទ្ធនាការប្រកួតប្រជែងយកតំណែងព្រឹទ្ធសភាបានដោយជោគជ័យកាលពីពេលនោះ។

នៅក្នុងសៀវភៅនោះសរសេថាលោកស្រី Jill នឹងក្លាយជាចំណុចស្នូលនៃ មហិច្ឆតានយោបាយរបស់ លោក Biden ចំណែកសមាជិកគ្រួសារ របស់គាត់ក៏បាន “បញ្ជាក់យ៉ាងច្បាស់ប្រាប់នាងថាលោក Joe ចង់ឈរឈ្មោះជាប្រធានាធិបតី” នៅដើមឆ្នាំ ១៩៧៧ ហើយបងប្អូនប្រុស របស់គាត់ James និង Frank បានអញ្ជើញនាង “ទៅញ៉ាំអាហារពេលល្ងាច ជាមួយ”។

នាងបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ PBS កាលពីខែកញ្ញា ឆ្នាំមុនថា “ពួកគេបានអនុញ្ញាតឲ្យខ្ញុំចូលរួមក្នុងរឿងនេះ ហើយបាន ប្រាប់ខ្ញុំថា ប្រសិនបើខ្ញុំនឹងរៀបការជាមួយគាត់ នោះគឺជាផ្នែកមួយនៃ ផែនការ” ។

ប្តីដំបូងរបស់នាងបានលែងលះរួចទៅហើយបន្ទាប់មកលោកJoe និង អ្នកស្រី Jill និយាយថា ពួកគេបានជួបគ្នាជាលើកដំបូងតាមរយៈ James ដែលបានណែនាំអ្នកទាំងពីរ បន្ទាប់ពីសមាជិកព្រឹទ្ធសភានៅ Delaware បាននិយាយទៅកាន់បងប្រុសរបស់គាត់អំពីរូបថតរបស់នាងដែលគាត់បានឃើញដាក់តាំងនៅអាកាសយានដ្ឋាន Wilmington, Del., ក្នុងឆ្នាំ ១៩៩៥ នៅក្នុងឆ្នាំដដែលនោះ។

អតីតស្វាមីរបស់ Jill គឺលោក Bill Stevenson បានជំទាស់នឹងការកំណត់ ពេលវេលា ហើយបាននិយាយថាគាត់បានណែនាំអ្នកទាំងពីរ នៅក្នុងផ្ទះបាយរបស់គាត់កាលពីបីឆ្នាំមុន ខណៈពេលដែលជួយ Biden ដំណើរការយុទ្ធនាការព្រឹទ្ធសភាឆ្នាំ ១៩៧២ របស់គាត់។
ក្រោយមក Biden បានសុំអង្វរនាងប្រាំដង នៅមុនពេលនាងនិយាយថា “យល់ព្រម” ដោយមានសម្ពាធបន្ថែមពីកូនប្រុសរបស់គាត់ Beau និង Hunter Biden ដែលបានសួរឪពុករបស់ពួកគេឱ្យឆ្លើយសំណួរនេះ។

លោក Biden នៅតែតឹងតែងជាមួយប្រពន្ធរបស់គាត់អស់ជាច្រើនឆ្នាំ ក្រោយមក ហើយជារឿយៗបានណែនាំខ្លួនគាត់ថាជា “ប្តីរបស់ Jill Biden” នៅក្នុងព្រឹត្តិការណ៍យុទ្ធនាការ។

យោងតាមលោក Rogers បានឲ្យដឹងថា អ្នកស្រី Jill បានបន្តធ្វើជា “អាណាព្យាបាលដ៏មានឥទ្ធិពលនៅរង្វង់ផ្ទៃក្នុងរបស់គ្រួសារលោក Biden” ហើយជាមនុស្សដ៏សំខាន់សម្រាប់យុទ្ធនាការឆ្នាំ ២០២០ របស់គាត់ ដោយសារជំងឺរាតត្បាត COVID-19 ក៏បានរារាំងគាត់ពីការប្រារព្ធ ព្រឹត្តិការណ៍សាធារណៈ៕