សន្ដិសុខសង្គម

បែកធ្លាយរឿប៉ូលិសចាប់បានឡានដឹកឈើមិនប្រគល់ឱ្យទៅជំនាញមេព្រៃ

ដោយ៖សុខុម
ស្ទឹងត្រែង៖សមត្ថកិច្ចនគរបាលបង្រ្កាបបានរថយន្តដឹកឈើចំនួន២គ្រឿងកាលពីយប់ថ្ងៃទី២០កុម្ភៈរហូតមកដល់ថ្ងៃទី ២៤ខែកុម្ភៈឆ្នាំ ២០២៤មិនទាន់បានប្រគល់វត្ថុតាងកសាងសំណុំរឿងទៅរដ្ឋបាលព្រៃឈើនៅឡើយ។


ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថាសមត្ថកិច្ចនគរបាលបង្ក្រាបបានរថយន្តដឹកឈើចំនួន២គ្រឿងកាលពីយប់ថ្ងៃទី២០កុម្ភៈ២០២៤ស្ថិត
នៅភូមិណាអូង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។
មានតម្រុយឲ្យដឹងថារថយន្តសាំងយ៉ុងទាំង២គ្រឿងបានដឹកឈើកកោះពេញៗចេញពីភូមិញឺន គោលដៅឆ្ពោះទៅព្រំដែនឡាវហើយក៏ត្រូវកម្លាំងនគរបាលចាប់ជាប់និងអូសទៅរក្សាទុកនៅក្បែរព្រំដែន ដោយមិនបានសហការកសាងកំណត់ហេតុប្រគល់អោយមេព្រៃឡើយ។


ចាប់តាំងពីបង្រ្កាបរថយន្តដឹកឈើទាំង២គ្រឿងមកដល់ថ្ងៃទី២៤កុម្ភៈនេះអស់រយៈពេល៤ថ្ងៃហើយ។បើតាមនីតិវិធីក្រោយពីបង្ក្រាបបានហើយមិនគួរណារក្សាទុកយូរបែបនេះទេ។គួរតែកសាងសំណុំរឿងបញ្ជូនទៅជំនាញរដ្ឋបាលព្រៃឈើនិងសុំគោលការណ៍ពីខាងតុលាការ។


ប៉ុន្តែករណីនេះមន្ត្រីជំនាញក៏អត់ដឹង។ខាងអយ្យការក៏មិនទាន់ទទួលបានរបាយការណ៍ណាមួយទាល់តែសោះ៕