អន្តរជាតិ

សាស្ត្រាចារ្យនៅមហាវិទ្យាល័យ Missouri និងកូនបួននាក់បានស្លាប់ក្នុងភ្លើងឆេះផ្ទះនៅតែជារឿងអាថ៌កំបាំង

ប្រែសម្រួល៖ រតនា

គ្រូបង្រៀននៅរដ្ឋ Missouri, សហរដ្ឋអាមេរិក ម្នាក់បានស្លាប់ជាមួយកូនបួននាក់ របស់នាងនៅក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះដោយលេចឮថា “គួរឲ្យសង្ស័យ” ដោយសារតែមានភស្តុតាងសង្ស័យថាជាសកម្មភាពឧក្រិដ្ឋកម្ម។

សារព័ត៍មាន St. Lois Post-Dispatch បានរាយការណ៍ថា សាស្ត្រាចារ្យ មហាវិទ្យាល័យសហគមន៍ Bernadine “Birdie” Pruessner ត្រូវបានរក ឃើញស្លាប់រួមជាមួយនឹងកូនៗរបស់នាងឈ្មោះ Millie Spader អាយុ ២ ឆ្នាំ Jackson Spader អាយុ ៥ ឆ្នាំ និងកូនភ្លោះអាយុ 9 ឆ្នាំ Ellie និង Ivy Pruessner ។ទាំងអស់គ្នាបានបាត់បង់ជីវិតនៅក្នុងឧបទ្ទវហេតុភ្លើងឆេះផ្ទះនៅ Ferguson ប្រហែលម៉ោង 4:30 ព្រឹកថ្ងៃចន្ទ។

មន្ត្រីប៉ូលិសបាននិយាយថា សត្វឆ្កែបីក្បាលក៏ងាប់ដែរ ប៉ុន្តែទន្សាយ មាន់ និងឆ្មាជាច្រើនក្បាលបានរួចផុតជីវិត។

អ្នកជិតខាងឈ្មោះ Jerry McClure ដែលទូរសព្ទទៅប៉ូលិស 911 បានរំឮកថា “ឈ្ងៀមផ្សែងខ្លាំងណាស់” “ខ្ញុំបានព្យាយាមធាក់ទម្លាយទ្វារខាងមុខ តែយើងមិនអាចដាស់ពួកគេបានទេ”។

អាជ្ញាធរបានកំណត់ករណីអគ្គិភ័យដ៏សាហាវនេះថា” គួរឲ្យសង្ស័យ” បន្ទាប់ពីរកឃើញភស្តុតាងមិនច្បាស់លាស់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋ កម្ម។

ប៉ូលិសខោនធី St. Louis Sgt. Tracy Panus អះអាងថា “ភស្តុតាងដែលមាន នៅលើទ្រព្យសម្បត្តិ” គឺបានធ្វើឲ្យមានការសង្ស័យចំពោះអគ្គិភ័យនេះ ក៏ប៉ុន្តែបដិសេធមិនបញ្ជាក់លម្អិតនោះទេ។

សារព័ត៌មានFox 2 Now បានរាយការណ៍ថា អ្នកស៊ើបអង្កេតក្នុងតំបន់ St. Louis កំពុងជួយក្នុងការស៊ើបអង្កេត។

ឪពុករបស់ Pruessner គឺលោក Cordell Beache បាននិយាយថា គាត់បានចំណាយពេលនៅយប់ថ្ងៃអាទិត្យជាមួយកូនស្រីនិងចៅៗរបស់ គាត់។

Young បានប្រាប់ KSDK នៃ Beache ថា “គាត់បានប្រាប់ខ្ញុំថា ‘នោះជាកូនស្រីរបស់ខ្ញុំ និងចៅស្រីបួននាក់របស់ខ្ញុំហើយខ្ញុំយំស្រណោះ ពួកគេ អ្វីដែលខ្ញុំអាចធ្វើបានគឺគ្រាន់តែអធិស្ឋានដល់ពួកគេ។

Pruessner ជាជំនួយការសាស្រ្តាចារ្យនៅក្នុងផ្នែកអភិវឌ្ឍន៍កុមារ នៅមហាវិទ្យាល័យ Lewis & Clark Community College ហើយជិតនឹង ទទួលបានបណ្ឌិតផ្នែកអប់រំកុមារតូចៗនេះបើយោងតាម Beache បានប្រាប់ St. Lois Post-Dispatch៕