អន្តរជាតិ

សាកសពក្មេងស្រីអាយុ ១១ ឆ្នាំនៅរដ្ឋតិចសាស់សហរដ្ឋអាមេរិកត្រូវបានរកឃើញចងជាប់នឹងដុំថ្មពន្លិចក្នុងទឹកទន្លេ

ប្រែសម្រួល៖ ស-សម្បត្តិ
អាជ្ញាធរបានឲ្យដឹងថា សាសពក្មេងស្រី Audrii Cunningham អាយុ ១១ ឆ្នាំ ដែលបាត់ខ្លួន ត្រូវបានគេប្រទះឃើញនៅក្នុងទឹក ចងជាប់នឹងដុំថ្មធំមួយ ជាមួយនឹងខ្សែពួរស្រដៀងគ្នានឹងខ្សែពួរដែលត្រូវបានគេរកឃើញនៅក្នុង រថយន្តជនសង្ស័យ អាជ្ញាធរប្រកាសគាំទ្រការចោទប្រកាន់កាលពីថ្ងៃពុធ ពីបទមនុស្សឃាត។


សាកសពក្មេងស្រីនៅរដ្ឋតិចសាស់សហរដ្ឋអាមេរិកម្នាក់ ត្រូវបានរកឃើញ កាលពីថ្ងៃអង្គារ ដោយក្រុមអ្នកមុជទឹកស្វែងរកក្នុងទន្លេ Trinity នៅតំបន់ជនបទភាគខាងជើងនៃទីក្រុង Houston ក្នុងប្រាំថ្ងៃបន្ទាប់ពីនាង ត្រូវបានគេឃើញចុងក្រោយកាលពីថ្ងៃព្រហស្បតិ៍ជាមួយនិងជនសង្ស័យ Don McDougal អាយុ ៤២ ឆ្នាំ ដែលត្រូវជាមិត្តភ័ក្តិរបស់គ្រួសារនាង នេះបើយោងតាមឯកសារបញ្ជាក់នៅក្នុងសំណុំរឿងមួយនេះដែលត្រូវបានចែករំលែកដោយសារព័ត៌មាន KPRC ២។

ឯកសារបានបង្ហាញថា នៅពេលដែលក្រុមអ្នកមុជទឹកបានទាញ សាកសពនាងចេញមក សមត្ថកិច្ចបានរកឃើញដុំថ្មចងជាប់នឹង សពកុមាររងគ្រោះ។

ឯកសារនោះបានកត់សម្គាល់លើការចោទប្រកាន់ជនសង្ស័យថាខ្សែពួរ ដែលបានប្រើគឺដូចគ្នានឹងខ្សែដែលត្រូវបានគេរកឃើញនៅក្នុងរថយន្តរបស់ McDougal កាលពីរថ្ងៃមុន។

ឯកសារបានបន្តថា យោងតាមវីដេអូសុវត្ថិភាព និងទិន្នន័យទាក់ទងក្នុង ទូរសព្ទដៃ បានបង្ហាញថា ជនសង្ស័យ McDougal “បានទៅបីកន្លែង គឺរួមទាំងនៅមាត់ទន្លេផងដែរដែលជាកន្លែងអាជ្ញាធរបានរកឃើញ សាកសពរបស់ក្មេងនេះដែលជា “ភស្តុតាងរឹងមាំ” បញ្ជាក់ថាជនសង្ស័យ “McDougal បានប្រព្រឹត្តអំពើឃាតកម្មលើរូបនាងពិតប្រាកដមែន” ។

នាង Cunningham បានបាត់ខ្លួនបន្ទាប់ពីចាកចេញពីផ្ទះជាមួយជនសង្ស័យ McDougal ដើម្បីទៅសាលារៀនកាលពីថ្ងៃព្រហស្បតិ៍ ហើយត្រូវបានគេ រាយការណ៍ថាបានបាត់នៅពេលដែលនាងមិនបានមកសាលារៀននៅព្រឹកនោះ ក្រុមមន្ត្រីជឿថា នាងត្រូវបានគេសម្លាប់នៅក្នុងថ្ងៃនោះ។

ជនសង្ស័យ McDougal ដែលធ្លាប់មានប្រវត្តិជាប់គុកជាយូរមកហើយ ទាក់ទងនឹងផ្លូវភេទកុមារ “គឺជាមិត្តភ័ក្តិរបស់គ្រួសាររបស់ជនរងគ្រោះនាង Cunningham ហើយបានស្នាក់នៅជាមួយគ្រួសារនាងនៅ camper” ។

យោងតាមកំណត់ត្រាបានបង្ហាញថាជនសង្ស័យ McDougal ត្រូវបាន ចាប់ខ្លួនពីបទរំលោភសម្លាប់កាលពីថ្ងៃសុក្រនិងត្រូវដាក់ពន្ធនាគារនៅ Polk County ក្នុងខណ:ពេលដែលសាកសពរបស់ជនរងគ្រោះនាង Cunningham ត្រូវបានអាជ្ញាធរកឃើញ។

នៅក្នុងអំឡុងពេលស្វែងរកជនរងគ្រោះដំបូង ម្តាយរបស់នាង Cunningham លោកស្រី Cassie Matthews បានបង្ហោះសារនៅលើ Facebook ថានាង “កូនស្រីរបស់គាត់មានគ្រោះថ្នាក់” ហើយបានធ្វើការ កត់សម្គាល់លើ “ការបៀតបៀនផ្លូវភេទ” ។

អ្នកស្រី Matthews បានបង្ហោះសារថា “ខ្ញុំនឹងបញ្ជាក់រឿងនេះឲ្យច្បាស់ តែម្តង ខ្ញុំបានដឹងថាកូនស្រីរបស់ខ្ញុំរងការ បៀតបៀនពី សំណាក់ក្រុមគ្រួសាររបស់ឪពុកនាង ព្រោះនាងតែតែនៅក្នុងផ្ទះ ប្រកប​ដោយសុវត្ថិភាពនិងពោរពេញទៅដោយក្តីស្រឡាញ់ក្នុងជីវភាពធម្មតា” ។ ក្រោយមកសាររបស់គាត់ក៏ត្រូវបានលុបចោលវិញ។

នៅក្នុងការឆ្លើយឆ្លងតាមវិទ្យុរបស់ពួកគេនៅពេលដែលនាង Cunningham ត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនជាលើកដំបូងកាលពីល្ងាចថ្ងៃ​ព្រហស្បតិ៍ប៉ូលិសបាននិយាយថា “ម្តាយនាងមិនដែលហួងហែង​ឃុំឃាំងនាងនោះទេហើយថាក្នុងពេលថ្មីៗនេះនាងបានទទួលការគំរាម​ពីជនអនាមិកថានឹងចាប់នាង” នេះបើយោងតាមការកត់សម្គាល់​របស់សារព័ត៌មានKPRC 2 ។

មូលហេតុនៃការស្លាប់របស់ Audrii Cunningham នៅតែមិនទាន់កំណត់​បាន​នៅឡើយទេ ដោយរង់ចាំការធ្វើកោសល្យវិច័យរបស់លោក Harris County Medical Exa៕