ព័ត៌មានជាតិ

សហព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(UMA)ប្រកាសនិងប្រគល់ការទទួលស្គាល់គណ:កម្មាធិការនាយកនិងទីប្រឹក្សាថ្មី

ដោយ : បន្ទាយ
សមុទ្រសង្គ្រាម -ថៃ :សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(UMA)បានប្រកាសនិងប្រគល់លិខិតនៃការទទួលស្គាល់សមាសភាពគណ:កម្មាធិការនាយកនិងទីប្រឹក្សាថ្មីប្រចាំប្រទេសថៃនិងកម្ពុជា។

ពិធីនោះធ្វើឡើងនៅសួនសប្បាយ ភ្លើនផាន់ម៉ៃ ស្រុកអាំផាក់វ៉ាខេត្តសមុទ្រ សង្គ្រាម ប្រទេសថៃ កាលពីរាត្រីថ្ងៃទី១៩ខែកុម្ភ:ឆ្នាំ២០២៤ ក្រោមវត្តមាន ដឹកនាំដោយលោកសាស្ត្រាចារ្យបណ្ឌិតប្រាស៊ើដ្ឋ សែនរុងរឿង អគ្គលេខាធិការសមាគមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានអាស៊ាន(Union Media of ASEAN ឬUMA) លោកបណ្ឌិតសាស្ត្រាចារ្យប្រយ សម្បត្តិ អគ្គលេខាធិការរងសមាគមនេះ ទទួលបន្ទុកប្រទេសថៃ លោកបណ្ឌិត សាស្ត្រាចារ្យសុខ សុវណ្ណ អគ្គលេខាធិការង ទទួលប្រទេសកម្ពុជា ។

លោកបណ្ឌិតប្រាស៊ើដ្ឋ សែនរុងរឿង បានថ្លែងថា : សហព័ន្ធប្រព័ន្ធ ផ្សព្វផ្សាយអាស៊ាន(UMA) បង្កើតឡើងកាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១០ នៅសណ្ឋាគារថងថារិនខេត្តសុរិន្ទ ជាទីដែលសមាគមបានកិច្ចប្រជុំ ថ្នាក់ កណ្តាលប្រចាំឆ្នាំកាលពីថ្ងៃទី១៨-២០ខែសីហាឆ្នាំ២០២៣ កន្លងមក និង​ប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំនិងសមាសភាពគណ:កម្មាធិការនាយក ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សា សមាជិកអាណត្តិទី៤ សម្រាប់រយ:ពេល​៥ឆ្នាំ(២០២៣-២០២៧ ) បន្ត ។

តមក នៅក្នុងខែវិច្ឆិកាឆ្នាំ២០២៣ មានកិច្ចប្រជុំគណ:កម្មាធិការនាយក​ម្តងទៀតនៅទីស្នាក់ការកណ្តាលសមាគមនាស្រុកអារញ្ញប្រាថេតខេត្តស្រះកែវដើម្បីពិនិត្យ ពិភាក្សានិងកែសម្រួលសមាសភាពសមាសភាព​ដូចខាងលើ ហើយនាពេលនេះសមាគមសម្រេចចេញសេចក្តីសម្រេច​និងទទួលសមាសភាពគណ:កម្មាធិការនាយក ទីប្រឹក្សាជាន់ខ្ពស់ ទីប្រឹក្សា សមាជិកអាណត្តិទី៤ និងក៏ពិនិត្យលទ្ធផលវឌ្ឍនភាពនិងទិសដៅ​ការងារបន្ត ។

លោកស្រីឈានី យ៉ុនយ៉ាត (អយ) ប្រធានអង្គភាពព័ត៌មាននៃសាលាខេត្ត​សមុទ្រសង្គ្រាមមានប្រសាសន៍ថា: ភាសាអ្នកស្រុកហៅថាខេត្តនេះ​មេខ្លង(Maeklong) ។ វាមានទំហំតូចជាងគេ ស្ថិតនៅភាគកណ្តាលប្រទេស​ថៃ មានផ្ទៃដីតែ៤១៦,៧ គីឡូម៉ែត្រក្រឡា មាន៣ស្រុកគឺស្រុកបាងគន្ធី អាំផ:វ៉ា និងមេខ្លង ។ ប៉ុន្តែជាខេត្តសក្តានុពលសេដ្ឋកិច្ចនឹងតំបន់ផលិតកម្ម​ដែលខាងកសិកម្មមានដូង៘ក្រអូប ក្រូចថ្លុងផ្អែម សិប្បកម្ម សេវាកម្មនិងមានតំបន់ទេសចរណ័ដែលបម្រើអោយសេដ្ឋកិច្ចតំបន់និងជីវភាពគ្រួសារប្រជាពលរដ្ឋក៏មានតំបន់ទេសចរណ៍ល្បីដែរដូចផ្សាររថភ្លើងមេខ្លង ។ មានវត្តព្រះពុទ្ធសាសនាដល់ទៅ១១០វត្ត ក្នុងនោះ វត្តសក្តិសិទ្ធ​និងទេសចរណ៍ចូលគោរពសក្ការ: និងទស្សនាមួយចំនួន មានស្ទឹង អូរ បឹង ស្រះនិងផ្សារទឹក ។

លោកស្រីជាអតីតប្រធានអង្គភាពព័ត៌មានខេត្តចាន់បូរីរូបនេះ លើកឡើងថា ខាងវិស័យព៌ត៎មាននិងការផ្សព្វផ្សាយពាណិជ្ជកម្មក៏រីកចម្រើននិងទូលំ​ទូលាយ ។

តមក កម្មវិធីបានប្រគល់វិញ្ញាបនប័ត្រទទួលស្គាល់គណ:កម្មាធិការ​នាយកនៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន(UMA) ប្រចាំប្រទេសថៃ​និងប្រចាំប្រទេសកម្ពុជា ក្នុងនោះក៏មានលោកស្រីឈានី យ៉ុនយ៉ាត និងលោកលោកស្រីមួយចំនួនទៀត ដែលក្នុងនោះក័មានស្ថាបនិក ជនសកម្មនិងជ្រោមជ្រែងសមាគមនេះផងដែរ ។

លោកអគ្គលេខាធិការ អគ្គលេខាធិការរងនិងសមាជិកគណ:កម្មាធិការ​នាយក ទីប្រឹក្សាបានប្តជ្ញាថា នឹងខិតខំបំពេញការងារជាស្ពាន ជាអ្នកនាំពាក្ស ជាអ្នកផ្សព្វផ្សាយដើម្បីពង្រឹងពង្រីកនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការ មិត្តភាព សាមគ្គីភាពនិងសន្តិភាពសម្រាប់​ប្រជាជាអាស៊ីភាគអាគ្នេយ៍ហៅអាស៊ានអោយរីកចម្រើនរុងរឿង​និងរឹងមាំបន្ថែមទៀត ៕