ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ថវិកា២០.០០០ដុល្លារដល់ឧត្តមសេនីយ៍ត្រី គង់ គីនី ដែលសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ

ដោយ : បន្ទាយ
ភ្នំពេញ ៖កាលពីពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាងមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចាត់ឲ្យ លោកវរសេនីយ៍ឯក សៀ ទីន មេបញ្ជាការរងនិងជានាយសេនាធិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ នាំយកថវិកាចំនួន ៥០០០ដុល្លារ រួមនឹង ទឹកសុទ្ធ ៥កេស, ទឹកដោះគោបឺត ៣កេស យកទៅប្រគល់ជូន លោកឧត្តមសេនីយ៍ត្រី គង់ គីនី ។

លោកឧត្តមសេនីយ៍ត្រី គង់ គីនីជាមេបញ្ជាការរងនៃកងរាជអាវុធហត្ថ​រាជធានីភ្នំពេញ ដែលបានធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវការព្យាបាលរយៈពេលយូរ និងត្រូវការថវិកាជាចាំបាច់។

នេះជាលើកទី៣ហើយ ដែលលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ព្រមទាំង នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ចុះសួរសុខទុក្ខ និងបាននាំយកថវិកាដែលបានមកពី​ការចូលរួមរបស់ នាយ-នាយរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ​ក្នុងស្មារតីសាមគ្គីភាព។

ការ ប្រគល់ជូនលោកឧត្តមសេនីយ៍ត្រី គង់ គីនី ជាបន្តបន្ទាប់ ដើម្បីជួយសម្រាលបន្ទុកក្នុងការព្យាបាល ដោយលើកទី១ មានថវិកា ចំនួន ១០០០០ដុល្លារសរអា និង ៣០ម៉ឺនរៀល ដោយលោក យឹម លក្ខណ៍ និងភរិយា បានជួយឧបត្ថម្ភ ៥០០០ដុល្លារសរអា ក្នុងនាមជាមិត្ត​​រួមការងារចាស់ រួមនឹងអំណោយមួយចំនួនទៀត និងលើកទី២ មានថវិកា ចំនួន ៥០០០ដុល្លាសរអា ផ្លែឈើ ០១កន្ត្រក, ទឹកត្រចៀកកាំ ០១កន្ត្រក ៕