អន្តរជាតិ

ចាប់ខ្លួនអតីតប្រធានអភិវឌ្ឍន៍ក្រុងញូវយ៉កដ៏លេចធ្លោលោក Nir Meir ពីបទលួចបន្លំពន្ធនិងក្លែងបន្លំបញ្ជិកាអាជីវកម្មរាប់សិបលានដុល្លារ

ប្រែសម្រួល៖ រតនា
កាលពីថ្ងៃពុធអតីតប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូដ៏ប្រណិត Bigwig របស់ Apple ដែលត្រូវបានតុលាការចោទប្រកាន់ពីបទលួចបន្លំពន្ធ​ក្នុងចំនួន​ទឹកប្រាក់ ៨៦ លានដុល្លារ​ហើយត្រូវបានតុលាការបញ្ជាឲ្យតម្កល់​ប្រាក់ធានាខ្លួនចំនួន ៥ លានដុល្លារ​តែគាត់បានស្នើសុំតុលាការទម្លាក់ចោល​ការបញ្ជាឲ្យតម្កល់ប្រាក់ធានាខ្លួនចំនួន ៥ លានដុល្លារ​ពីព្រោះគាត់មិនមាន​ប្រាក់បង់នោះទេ ក៏ប៉ុន្តែតុលាការបានបដិសេធសំណើរបស់គាត់។

លោក Nir Meir អាយុ ៤៩ ឆ្នាំបានថ្លែងការពារខ្លួនខណៈដែលគាត់​បានអះអាងថាគាត់មិនមានទោសកំហុសយោងតាមការចោទប្រកាន់របស់តុលាការព្រហ្មទណ្ឌ Manhattan កាលពីថ្ងៃពុធនៅពីរសប្តាហ៍បន្ទាប់​ពី​​អតីតនាយកគ្រប់គ្រងនៃក្រុមហ៊ុន HFZ Capital Group ត្រូវបានតុលាការ​ព្រហ្មទណ្ឌ Manhattan ចោទប្រកាន់ពីបទលួចបន្លំពន្ធនិងក្លែងបន្លំ​បញ្ជិកាអាជីវកម្ម។ .

លោក Nir Meir បាននិយាយថាខ្ញុំជាបុរសអាយុ ៤៩ឆ្នាំ មិនដែលមាន​រឿងពីមុន​ហើយមិនដែលត្រូវបានគេចាប់ខ្លួននៅក្នុងជីវិតរបស់ខ្ញុំ។
ខ្ញុំជាពលរដ្ឋដែលមានឈ្មោះល្អពេញមួយជីវិតមកហើយ” អតីត​នាយកប្រតិបត្តិរូបនេះបានប្រាប់ចៅក្រម Ann Thompson នៅពេល​ដែលគាត់បានធ្វើការតវ៉ាមិនបានសម្រេចសម្រាប់ការដោះលែងឲ្យនៅ​ក្រៅឃុំ។

លោក Nir Meir ដែលត្រូវបានធ្វើបត្យាប័នទៅកាន់ Big Apple បន្ទាប់ពីគាត់​ត្រូវបានចាប់ខ្លួននៅ Miami Beach រដ្ឋ Florida យោងតាមដីកាចោទ​ប្រកាន់ថាជាមេខ្លោងរៀបចំគម្រោងបោកប្រាស់ប្រាក់រាប់លានពីអ្នក​វិនិយោគ អ្នកម៉ៅការបន្តនៅក្នុងទីក្រុងញូវយ៉ក ក្នុងអំឡុងពេលប្រាំឆ្នាំ​ដែលគាត់បានបំរើការនៅ HFZ ជារឿងដែលគាត់បានបិទតាំងពី​ពេលនោះមក។

ក្នុងសេចក្តីបំភ្លឺអង្គហេតុដែលគាត់បានបកស្រាយអស់ប្រហែលប្រាំពីរនាទី លោក Meir បានកត់សម្គាល់ថាគាត់កំពុងស្ថិតនៅក្នុងពាក់កណ្តាល​ដំណើរការនីតិវិធីលែងលះប្តីប្រពន្ធហើយគាត់គឺជាអ្នកផ្តល់សេវាផ្គត់ផ្គង់សម្រាប់កូនៗដែលនៅមិនទាន់គ្រប់អាយុរបស់គាត់ទាំងបីនាក់ ទាំងនេះ​ហើយជាមូលហេតុបង្ខំឲ្យគាត់ប្រកាសក្ស័យធនកាលពីដើមខែនេះ។
គាត់បានបញ្ជាក់ថា “ដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ​របស់ខ្ញុំ​នៅក្នុងអំឡុងពេល COVID និងរហូតមកដល់ពេលនេះខ្ញុំមិនមាន​ជម្រើសទេព្រោះខ្ញុំមិនមានទ្រព្យសម្បត្តិហើយខ្ញុំមានបំណុលច្រើនលើស​លុបដូច្នេះហើយគាត់បានដាក់ពាក្យសុំប្រកាសក្ស័យធនផ្ទាល់ខ្លួន” ។
“នោះជាមធ្យោបាយតែមួយគត់ដែលខ្ញុំអាចទទួលបានប្រាក់ចំណូលខ្លះមកវិញ”។


លោកបានបន្ថែមថា៖ “ខ្ញុំមិនមានទ្រព្យសម្បត្តិអ្វីទេ ហើយខ្ញុំក៏មិនមាន​លទ្ធភាពតម្កល់ប្រាក់ធានាសម្រាប់នៅក្រៅឃុំដែរ”។

ចៅក្រមមិនអើពើនឹងការទាមទាររបស់គាត់ ហើយបានកំណត់ឲ្យ​គាត់បង់ប្រាក់ធានាខ្លួនចំនួន ៥ លានដុល្លារបន្ទាប់ពីចេញដីកាចាប់ខ្លួន។

ជំនួយការមេធាវីស្រុក Christopher Beard បានប្រាប់អង្គសវនាការ​នៅមុននេះថា គាត់ត្រូវចំណាយពេលប្រហែលប្រាំពីរថ្ងៃ ដើម្បីស្វែងរកកូនក្តី ពីព្រោះគាត់បានផ្លាស់ទីលំនៅរវាង “រមណីយដ្ឋាន និងសណ្ឋាគារលំដាប់ខ្ពស់” នៅចំពេលដំណើរការនីតិវិធី​លែងលះ​របស់គាត់កំពុងបន្ត។

លោក Meir និងមេធាវីរបស់គាត់គឺ Arnold Keith Jr. ទាំងពីរបានស្នើសុំ​យ៉ាងទទូចនៅក្នុងដំណើរការនីតិវិធីដោយសំអាងថាពីមុនមកកូនក្តីគាត់នៅមិនទាន់ដឹងថាមានដីកាសម្រាប់គាត់នោះទេ។

គាត់បានមកបង្ហាញខ្លួន​នៅតុលាការជាលើកដំបូងបន្ទាប់ពីការិយាល័យ​មេធាវីស្រុក Manhattan លោក Alvin Bragg បានប្រាប់លោក Meir ថាគាត់កំពុងត្រូវបានតុលាការចោទប្រកាន់ហើយស្ថិតនៅក្រោមការស៊ើបអង្កេតពីបទល្មើសឧក្រិដ្ឋរួមជាមួយនឹងអតីតបុគ្គលិក HFZ ពីរនាក់ផ្សេងទៀត និងនាយកប្រតិបត្តិក្រុមហ៊ុនសំណង់ Omnibuild បីនាក់ផងដែរ។

ការចោទប្រកាន់របស់តុលាការសំដៅទៅលើការអភិវឌ្ឍគម្រោងខុនដូដ៏ប្រណិត Manhattan ហៅថា XI ដែល HFZ ដែលបានជួល Omnibuild ដើម្បីសាងសង់នៅក្នុងឆ្នាំ ២០១៥ នេះបើយោងតាមការចោទប្រកាន់​របស់តុលាការ។

រដ្ឋអាជ្ញាអមតុលាការបានចោទប្រកាន់លោក Meir ថាបានដឹកនាំ​គម្រោងក្លែងបន្លំតម្លៃសំណង់ កុហកអ្នកវិនិយោគ និងក្លែងបន្លំ​របាយការណ៍ធនាគារដើម្បីធ្វើឲ្យគេជឿជាក់ថាក្រុមហ៊ុនខ្លួនមានលុយច្រើន។
គម្រោងខុនដូដ៏ប្រណិត XI ត្រូវបានបិទបញ្ចប់នឹងត្រូវបានរឹបអូសនៅឆ្នាំ ២០២១ បន្ទាប់ពីការដួលរលំផ្នែកហិរញ្ញវត្ថុនៃ HFZ នឹងរងបណ្តឹងពីអ្នក​វិនិយោគិន៕