ព័ត៌មានជាតិ

រដ្ឋបាលខេត្តបន្ទាយមានជ័យចេញញត្តិគាំទ្របទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយករដ្ឋមន្ត្រីក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖ញត្តិគាំទ្រចេញកាលពីថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៤ ដែលចុះហត្ថលេខាដោយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនោះមានខ្លឹមសារថា :តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំងប្រដាប់ អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះបទបញ្ជាលេខ០១ ចុះថ្ងៃទី២០ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិត ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបត្រធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

គឺអនុសាសន៍របស់នាយករដ្ឋមន្ត្រីកាលពីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ថ្លែងក្នុង ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់អាជ្ញាធរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ ដែលបានណែនាំដល់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការដោយ គ្មានការលើកលែងចំពោះមន្ត្រីរាជការស៊ីវិល និ និងមន្ត្រីជាប់កិច្ចសន្យា ដោយអនុវត្តដូចគ្នានឹងកងកម្លាំង ប្រដាប់អាវុធ គឺត្រូវបណ្តេញចេញពីក្របខ័ណ្ឌ ក្នុងការជោរករឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។

ការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ គឺមិនចង់ឱ្យប្រទេសកម្ពុជា ក្លាយជារគោលដៅនៃការប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឱព្រៃគ្រឿងញៀនបង្កឥទ្ធិពល ញាំញីបំផ្លិចបំផ្លាញ សង្គមជាតិ ដែលជាការការពារកិត្តិយស កិត្យានុភាព បញ្ចៀសឱ្យបាននូវភាពរងគ្រោះដោយសារឧក្រិដ្ឋកម្ម គ្រឿងញៀន សំដៅធ្វើឱ្យបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមកម្ពុជាកាន់តែ មានភាពល្អប្រសើរឡើង ថែមទៀត ។

ទន្ទឹមនោះផងដែរ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណអភិបាលខេត្ត មន្ត្រីរាជការ ព្រះសង្ឃ កងកម្លាំង ប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ សូមប្រកាសគាំទ្រ យ៉ាងពេញទំហឹងចំពោះខ្លឹមសារនៃបញ្ញាលេខ០១ បប និងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបខរធិបតី ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការចូលរួមជំរុញចលនាផ្សព្វផ្សាយ គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឱ្យបានកាន់តែសកម្មបន្ថែមទៀតនៅតាមមូលដ្ឋាន តាមគ្រប់រូបភាពគ្រប់ទីកន្លែង ចំគោលដៅ និងចំមុខសញ្ញា ជាពិសេសសិស្សានុសិស្ស កម្មករ ពលករ ដើម្បីឲ្យបានជ្រួតជ្រាបយល់ដឹងអំពីគ្រោះថ្នាក់ដោយសារ គ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ព្រមទាំងឆ្លើយបដិសេធចំពោះគ្រឿងញៀន ៕