សន្ដិសុខសង្គម

នគរបាលស្រុកឆែបឃាត់ខ្លួនជនជាតិចិន៣នាក់ និងអ្នកបើកបរម្នាក់សង្ស័យលួចឆ្លងដែនខុសច្បាប់

ខេត្តព្រះវិហារ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកឆែប  នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបានបញ្ជូនខ្លួនជនជាតិចិនប្រុសស្រី៣នាក់ និងអ្នកបើកបរដឹកជញ្ជូនម្នាក់ ករណីលួច​ឆ្លងដែនខុសច្បាប់ទៅកាន់ការិយាល័យផ្នែកអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត​ព្រះវិហារ។

លោកវរសេនីយ៍ឯក ស៊ឹម សាយ អធិការនគរបាលស្រុកឆែបបានឱ្យដឹងថាៈ​កម្លាំងនៃអធិការដ្ឋាននគរបាល ស្រុកឆែបបានដាក់ប៉ុស្ដិ៍ត្រួត
ពិនិត្យ២៤ម៉ោង លើ២៤ម៉ោង។ លុះរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានត្រួតពិនិត្យ និងឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន៣នាក់ និងខ្មែរម្នាក់ ជាអ្នកបើករថយន្ដ ដឹកជនសង្ស័យនិងបានឃាត់ខ្លួនជនសង្ស័យខាងលើប
ណ្ដោះអាសន្ន និងរថយន្តមួយគ្រឿង ។

ជនសង្ស័យខាងលើមានឈ្មោះ៖ ១.ឈ្មោះ-រ៉ុម ចំរើន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរជាអ្នកបើកបរ។ ជនជាតិចិន៣នាក់មានឈ្មោះ  shi jia yu ភេទស្រី អាយុ២០ឆ្នាំ ជនជាតិចិន , ២.ឈ្មោះ Tang Jian hang អាយុ២៤ឆ្នាំ   និង៣.ឈ្មោះ Li jie shuai  អាយុ២៥ឆ្នាំ  ។ ក្នុងនោះសមត្ថកិច្ចដកហូតបណ្តោះអាសន្ន រួមមាន៖លុយ៣០ដុល្លា
រ-លុយខ្មែរចំនួន១៨.០០០រៀល ទូរសព្ទ៤គ្រឿង រថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2BH-7798 ១គ្រឿង ៕