អន្តរជាតិ

ស្រ្តីកូនពីរមានអារម្មណ៍តក់ស្លុតយ៉ាងខ្លាំងក្រោយដឹងថាប្ដីជាប៉ូលិសបានស្លាប់ដោយការបាញ់ប្រហារពីជនល្មើសពេលចូលអន្តរាគមន៍ក្នុងជម្លោះមួយ

ប្រែសម្រួល៖ ស-សម្បត្តិ
ប្រពន្ធរបស់ប៉ូលិសអន្តរាគមន៏ម្នាក់ក្នុងចំណោមបីនាក់ដែលត្រូវបានខ្មាន់កាំភ្លើងនៅរដ្ឋ Minnesota បាញ់សម្លាប់ក្នុងអំឡុងពេលបើកកិច្ចប្រតិបត្តិការដោយមានការបាញ់តដៃគ្នាជាមួយនឹងខ្មាន់កាំភ្លើងអស់ពេលជាច្រើនម៉ោងកាលពីព្រឹកថ្ងៃអាទិត្យបានប្រាប់ថានាងបានដឹងថាប្តីរបស់ខ្លួនបានស្លាប់នៅពេលដែលគាត់បានទៅដល់ផ្ទះកើតហេតុហើយក៏រងនូវការបាញ់ប្រហារពីខ្មាន់កាំភ្លើងភ្លាមៗបណ្តាលឲ្យគាត់ស្លាប់នៅព្រឹកថ្ងៃអាទិត្យនោះតែម្តង។

អ្នកស្រីCindy Elmstrand-Castruita ដែលជាម្តាយមានកូនពីរនាក់នៅក្នុងបន្ទុកនោះបាននិយាយថានាងកំពុងកើតទុក្ខក្រៀមក្រំនិងបាក់ទឹកចិត្តយ៉ាងខ្លាំងដោយសារការបាត់បង់ប្តីដែលជាមន្រ្តីប៉ូលិសឈ្មោះ Paul Elmstrand ដែលជាប្តីរបស់នាងនិងជាឪពុករបស់កូនពីរនាក់របស់នាងអាយុ ២ ឆ្នាំនិងអាយុ ៥ ខែដែលត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ខណៈដែលគាត់បានចូលទៅជួយអន្តរាគមន៏ក្រុមគ្រួសារមានជម្លោះក្នុងករណីដែលខ្មាន់កាំភ្លើងបានឃុំឃាំងក្រុមគ្រួសាររបស់ខ្លួនឯងនិងខ្លួនឯងនៅក្នុងផ្ទះ។

ម្តាយដែលក្លាយជាស្ត្រីមេម៉ាយកូនពីរម្នាក់នេះបាននិយាយទាំងទួញយំសោកសៅថាដំបូងឡើយនាងមិនដឹងថាមានអ្វីកើតឡើងចំពោះប្តីនាងនៅក្នុងអំឡុងពេលមានការបាញ់តដៃគ្នាកាលពីព្រឹកថ្ងៃអាទិត្យនោះ ទេតែដោយសារមានការចេញផ្សាយលើអត្ថបទសារព័ត៌មានមួយនៅពេលព្រឹកនោះដែលនាងទទួលបានដឺណឹងនេះតាមរយ:មិត្តភ័ក្តិដែលបានប្រាប់នាងថាពួកគេមានការសោកស្តាយចំពោះប្តីរបស់នាងដែលរងគ្រោះបាត់បង់ជិវិតនៅក្នុងការបាញ់ប្រហាររបស់ខ្មាន់កាំភ្លើង។

ដំបូងឡើយនាងមិនជឿនោះទេប៉ុន្តែក្រោយមកនាងដឹងថាមានអ្វីកើតឡើងហើយនៅពេលដែលរថយន្តប៉ូលិសបើកមកចតនៅខាងមុខផ្ទះរបស់នាង។

នាងបានបន្តថា៖ “ ខ្ញុំបានអើតមើលទៅក្រៅតាមមាត់បង្អួចបន្ទប់គេងរបស់ខ្ញុំក៏ឃើញរថយន្តប៉ូលិសមួយចតនៅមុខផ្ទះខ្ញុំក៏បានដឹងខ្លួនភ្លាមថានេះជាពេលដែលខ្ញុំដឹងថាប្តីខ្ញុំបានលាចាកលោកហើយ”។

អ្នកស្រី Elmstrand-Castruita បាននិយាយថានាងមានមោទនភាពចំពោះប្តីរបស់នាងលោក Paul ដែលមានអាយុ ២៧ ឆ្នាំ ហើយដឹងថាគាត់បានធ្វើអ្វីគ្រប់យ៉ាងដែលគាត់អាចធ្វើបាននៅក្នុងអំឡុងពេលជួយសង្គ្រោះក្មេងៗដែលជាប់នៅក្នុងជម្លោះដែលកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យកន្លងទៅ ។

ភ្នាក់ងារប៉ូលិសបានឲ្យដឹងថា ខ្មាន់កាំភ្លើងដែលមិនទាន់ត្រូវបានគេបញ្ចេញអត្តសញ្ញាណជាសាធារណៈបានប៉ុនប៉ងសម្លាប់ខ្លួនឯងព្រមទាំងស្ត្រីម្នាក់ និងកូនចំនួន ៧ នាក់ដែលមានអាយុចន្លោះពី ២ ទៅដល់ ១៥ ឆ្នាំ។“ខ្ញុំគិតថាលោក Paul ជាប៉ូលិសដែលបានពលីជីវិតក្នុងឧបទ្ទវហេតុនេះគាត់គឺជាវីរបុរស។

នាង Elmstrand-Castruita បាននិយាយថា “ប្តីរបស់នាងត្រូវតែធ្វើអ្វីដែលគាត់គិតថាត្រឹមត្រូវ ដើម្បីការពារជីវិតក្មេងតូចៗទាំងនោះ ទោះបីជាវាធ្វើឲ្យគាត់មានគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ” ហើយវាបានធ្វើឲ្យខ្ញុំបាក់ទឹកចិត្តព្រោះឥឡូវនេះគាត់បានលាខ្ញុំនិងកូនៗទៅហើយតែខ្ញុំនៅតែជឿជាក់លើគាត់ថាគាត់គិតថាអ្វីដែលគាត់លះបង់គឺត្រឹមត្រូវ”។

នាងបានរ៉ាយរាប់អំពីស្វាមីរបស់នាងថាគាត់ជា “មនុស្សដែលមានចិត្តសប្បុរស មានមនោសញ្ចេត្តនាជ្រាលជ្រៅ អាណិតស្រឡាញ់ និងមានការអត់ធ្មត់បំផុត” ដែលនាងមិនធ្លាប់ស្គាល់ ដោយបន្ថែមថាគាត់តែងតែធ្វើការយ៉ាងយកចិត្តទុកដាក់ និងរហ័សរហួនក្នុងការងារ “ហើយទម្លាក់ចោលរឿងផ្ទាល់ខ្លួនគ្រប់យ៉ាងដើម្បីជួយបំពេញសេចក្តីត្រូវការចាំបាច់របស់អ្នកដទៃ” ។

លោក មន្រ្តីប៉ូលិស Paul បានចូលបំរើការងារក្នុងនាយកដ្ឋានប៉ូលិស Burnsville នៅក្នុងឆ្នាំ ២០១៧ ហើយមានជចំណងស្នេហាជាមួយនិងនាង Elmstrand-Castruita នៅក្នុងឆ្នាំបន្ទាប់។

                                  មន្ត្រីប៉ូលិសដែលត្រូវបាញ់សម្លាប់់កាលពីថ្ងៃអាទិត្យ តាមរយៈ REUTERS

លោក មន្រ្តីប៉ូលិស Paul Paul រួមជាមួយនឹងមន្ត្រីប៉ូលិស Matthew Ruge អាយុ ២៧ ឆ្នាំ ដូចគ្នាហើយនិងអ្នកពន្លត់អគ្គីភ័យ Adam Finseth អាយុ ៤០ ឆ្នាំក៏ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃអាទិត្យក្នុងអំឡុងពេលមានការប្រឈមមុខដាក់គ្នាដោយអាវុធយ៉ាងខ្លាំងនៅទីក្រុង Burnsville ចម្ងាយប្រហែល ១៥ ម៉ាយពីភាគខាងត្បូងទីក្រុង Minneapolis,សហរដ្ឋអាមេរិក ។

ភ្នាក់ងារប៉ូលិសបាននិយាយថា “ប៉ូលិសអន្តរាគមន៏ទីបួនក៏បានរងរបួសនៅក្នុងការបាញ់ប្រហារនេះផងដែរ កំពុងត្រូវបានព្យាបាលតែមិនគំរាមកំហែងអាយុជីវិតនោះទេ”។

ភ្នាក់ងារប៉ូលិសបានបន្ថែមថា “ខ្មាន់កាំភ្លើងដែលបានធ្វើអត្តឃាតខ្លួនឯងនិងដោយសារតែហេតុផលទាំងនេះយើងកំពុងធ្វើការស៊ើបអង្កេតនៅឡើយ”។ ភ្នាកងារស៊ើបអង្កេតមិនទាន់បញ្ជាក់ពីមូលហេតុនៃការស្លាប់របស់ខ្មាន់កាំភ្លើងនៅឡើយទេ ។

ភ្នាក់ងារប៉ូលិសបានចូលទៅអន្តរាគមន៏ក្នុងករណីទទួលបានការហៅទូរសព្ទថាមានជម្លោះនៅក្នុងគ្រួសារក្រោយមកមានការបាញ់ប្រហារជាមួយនិងខ្មាន់កាំភ្លើងអស់ជាច្រើនម៉ោងបន្ទាប់មកកងអន្តរាគមន៏របស់ប៉ូលិសបានជម្លៀសស្ត្រីនិងកុមារតូចៗចេញពីផ្ទះកើតហេតុដោយសុវត្ថិភាព។
សមាគមមិត្តប៉ូលិស និងមន្រ្តីស្រុក Minnesota បានគោរពវិញ្ញាណខន្ធលោក Paul និងលោក Ruge លាយឡំនិងសំឡេងទុក្ខសោករបស់នាង Elmstrand-Castruita យំស្រណោះប្តីដែលបានលាចាកលោកទៅ។

“សមាគមមិត្តប៉ូលិស បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា យើងសោកស្ដាយចំពោះការបាត់បង់មិត្តប៉ូលិសដ៏គួរឲ្យរន្ធត់ “វីរបុរសទាំងអស់នេះបានបន្សល់ទុកមនុស្សជាទីស្រលាញ់ និងសហគមន៍ដែលពួកយើងនឹងចងចាំនូវវីរភាពដ៏ក្លាហាន និងការលះបង់របស់ពួកគេក្នុងការរក្សាសន្តិសុខនិងសុវត្ថិភាពនៅក្នុង Minnesotans ជារៀងរហូត”។

បើយោងតាមកំណត់ត្រារបស់ Officer Down Memorial Page បានបង្ហាញថាករណីប៉ូលិសដែលបានបាត់បង់ជីវិតរួមទាំងលោកប៉ូលិសPaul និង Ruge គឺជាមន្ត្រីប៉ូលិស ទី ៥ និងទី ៦ នៅក្នុងសហរដ្ឋអាមេរិកដែលត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងនៅក្នុងឆ្នាំនេះ ៕