អន្តរជាតិ

FBI បញ្ជាក់ថា បណ្តឹងស្តីពីករណីរំលោភផ្លូវភេទនៅលើនាវាទេសចរណ៍កើនឡើងទ្វេដងក្នុង៥ឆ្នាំកន្លងមកនេះ

ប្រែសម្រួល៖ ស-សម្បត្តិ
FBI បានបញ្ជាក់ឲ្យដឹងថា នៅក្នុងឆ្នាំ ២០២៣កន្លងមកនេះមានបទល្មើសរំលោភផ្លូវភេទលើនាវាទេសចរណ៍ចំនួន១៣១ករណីដែលត្រូវបានរាយការណ៍។ គេសង្កេតឃើញថាបទល្មើសរំលោភផ្លូវភេទលើនាវាទេសចរណ៍បានកើនឡើងជិតទ្វេដងនៅក្នុងរយៈពេល ៥ ឆ្នាំកន្លងមកនេះ។
ក្នុងចំណោមបណ្តឹងទាំងនោះមាន៧៩ករណីជាបណ្តឹងរំលោភសេពសន្ថវៈដែលគួរឲ្យភ្ញាក់ផ្អើលបំផុត។ ទីភ្នាក់ងារឃ្លាំមើលបានចង្អុលបង្ហាញថា ដំណើរកម្សាន្តតាមនាវាដ៏ល្បីល្បាញដែលពោរពេញទៅដោយការប្រើប្រាស់គ្រឿងស្រវឹងទាំងនេះហើយគឺជាកត្តាជំរុញឲ្យមានឧក្រិដ្ឋកម្មនៅលើនាវាកម្សាន្តតាមតាមសមុទ្រ។

លោក Mike Winkleman ដែលជាមេធាវីជើងចាស់នៃដែនសមុទ្រ Miami បានប្រាប់សារព័ត៌មាន The Post ថា “ពេលអ្នកនៅលើនាវាកម្សាន្តវាធ្វើឲ្យអ្នកមានអារម្មណ៍ថាបានក្រេបយកបរិយាកាសដ៏ល្អនៅលើសមុទ្រធ្វើឲ្យរំសាយអស់រឿងអាក្រក់ៗប្រសើរជាងនៅលើគោក”។

ការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈផ្លូវភេទតាមសមុទ្របានផ្ទុះឡើងកាលពីសប្តាហ៍មុន បន្ទាប់ពីស្ត្រីនៅរដ្ឋ Kentucky មួយគូបានអះអាងថា ពួកគេត្រូវបានគេប្រើប្រាស់គ្រឿងញៀន និងរំលោភផ្លូវភេទ ខណៈពេលដែលកំពុងធ្វើដំណើរកម្សាន្តតាមនាវា Bahamas ។

 

ឧបទ្ទវហេតុរំលោភផ្លូវភេទបានកើតឡើងនៅរមណីយដ្ឋាន Dongayla Dobson និង Amber Shearer នៅពេលដែលពួកនាងបានទៅលេងក្នុងកំឡុងពេលពួកគេធ្វើដំណើរកម្សាន្តនៅរមណីយដ្ឋាន Grand Bahama ដែលពួកគេអះអាងថានៅក្នុងភេសជ្ជៈរបស់ពួកគេត្រូវបានលាយថ្នាំសម្រើបដោយបុគ្គលិកបំរើសេវានៅទីនោះហើយពួកនាងត្រូវបានគេចាប់រតំលោភបានសម្រេច។ ខណៈពេលក្រោយមកនោះពួកគេបានរាយការណ៏ទៅប៉ូលិសហើយនៅពេលដែលពួគេកំពុងចាកចេញពីរមណីយដ្ឋានក្នុងពេលនោះ ប៉ូលិស Royal Bahamas ក៏បានមកដល់ហើយបានធ្វើការសាកសួរលើករណីចោទប្រកាន់របស់ពួកនាង។

អ្នកនាំពាក្យរបស់រមណីយដ្ឋាននៅ Grand Bahama បាននិយាយថា ខ្សែអាត់សុវត្ថិភាពកាលពីថ្ងៃនោះមិនត្រូវគ្នានឹងករណីរបស់ស្ត្រីទាំងពីបានចោទប្រកាន់នោះទេទោះជាយ៉ាងណាក៏ដោយក៏ការស៊ើបអង្កេតនៅតែបន្តទៅតាមនីតិវិធី។

ស្ត្រីទាំងពីរនាក់ក៏បាននិយាយផងដែរថា ពិធីបុណ្យ Carnival បានខកខានក្នុងការជូនដំណឹងដល់ពួកគេទៅកាន់ទីប្រឹក្សារៀបចំការធ្វើដំណើររបស់ក្រសួងការបរទេសសហរដ្ឋអាមេរិកសម្រាប់ Bahamas រហូតដល់ការដោះស្រាយករណីរបស់ពួកនាងត្រូវបានបញ្ចប់។

ក្រុមហ៊ុនទេសចរណ៏ទាំងអស់ដែលមានដំណើរកម្សាន្តតាមនាវាទេចរណ៍ចូល និងចេញពីកំពង់ផែសហរដ្ឋអាមេរិក ត្រូវតែបញ្ជូនរបាយការណ៍អំពីឧប្បត្តិហេតុសំខាន់ៗទៅឲ្យ FBI ដូចជាការវាយដំ ការស្លាប់ដែលគួរឲ្យសង្ស័យ មនុស្សបាត់ខ្លួន ការលួចវត្ថុមានតម្លៃចាប់ពីជាង ១០,០០០ ដុល្លារឡើងទៅ និងបទល្មើសឧក្រិដ្ឋកម្មទាក់ទងនឹងរំលោភសេពសន្ថវៈផ្លូវភេទដែលកើតឡើងនៅលើនាវាទេចរណ៍។

គេនៅមិនទាន់ដឹងច្បាស់ទេថាតើមានប៉ុន្មានករណីដែលត្រូវបានគេរាយការណ៍ទៅទីភ្នាក់ងារ FBIនៅក្នុងឆ្នាំ ២០២៣ ដែលនាំឲ្យឈានទៅដល់មានការចាប់ខ្លួននោះ ក៏ប៉ុន្តែចំនួននេះគឺកើនឡើងយ៉ាងខ្លាំងចំពោះករណីរំលោភបំពានផ្លូវភេទដែលមានទៅដល់ចំនួន ៧៧ ករណីដែលគេបានរាយការណ៍នៅក្នុងឆ្នាំ ២០២៣ ។ ការរំលោភមិនត្រូវបានកេរាយការណ៍ដាច់ដោយឡែកពីការរំលោភបំពានផ្លូវភេទផ្សេងៗទៀតគឺមិនមាននៅក្នុងទិន្នន័យកាលពីមុននោះទេ។

នៅក្នុងបណ្តឹងជាង១០ដែលត្រូវបានពិនិត្យដោយសារព័ត៌មាន ប៉ុស្តិ៍ ដែលបានដាក់ជូនតុលាការសហព័ន្ធ Miami កាលពីឆ្នាំមុន គឺមានដើមចមចេញពីការសេពគ្រឿងស្រវឹងដែលបានដើរតួជាកត្តាចម្បងស្ទើរតែគ្រប់ករណីទាំងអស់។ ភេសជ្ជៈដែលអ្នកអាចផឹកបាននៅលើនាវាទេសចរណ៍មួយចំនួនចាប់ផ្ដើមចំណាយយ៉ាងទាបបំផុតចាប់ពី ៦០ ដុល្លារឡើងទៅសម្រាប់អ្នកដំណើរម្នាក់ក្នុងមួយថ្ងៃ។
លោក Jack Hickey ដែលជាមេធាវីដែនសមុទ្រម្នាក់ទៀតបានឲ្យដឹងថា “ក្រុមហ៊ុននាវាទេសចរណ៍ទទួលបានភាគរយយ៉ាងច្រើនពីប្រាក់ចំណូលរបស់ពួកគេពីការលក់ភេសជ្ជៈជាកញ្ចប់ពួកគេធ្វើបែបនេះគឺជាការពេញនិយមបំផុត’។

ករណីរំលោភសេពសន្ថវៈមានច្រើនសណ្ឋានដែលភាគច្រើនត្រូវបានចោទប្រកាន់ថាបុគ្គលិកបំរើសេវានៅទីនោះជាអ្នកប្រព្រឹត្ត។

ករណីបទល្មើសឧក្រិដ្ឋដែលត្រូវបានគេចោទប្រកាន់ថាបានកើតឡើងនៅលើនាវាតាមផ្នែកនិមួយៗដូចជា ស្តង់ឌីជេ ក៏ដូចជាកន្លែងបុគ្គលិកធ្វើកានៅតាមកន្លែងស្ងាត់ដាច់ដោយឡែកដែលនៅឆ្ងាយពីកាមេរ៉ាឃ្លាំមើលសុវត្ថិភាពចាប់មិនបានរូបភាពជាក់ស្តែងជាដើម។

ករណីបទល្មើសជាច្រើនដែលពាក់ព័ន្ធនិងស្ត្រីដែលត្រូវបានកម្មករចាប់បញ្ច្រកស្រា ហើយភ្លាមៗនោះ សន្លប់បាត់ស្មារតីនៅមានបណ្តឹងផ្សេងទៀតជាច្រើនដែលពាក់ព័ន្ធនឹងបទល្មើសលើអនីតិជន។
មានករណីមួយដែលកំពុងបន្តនិតិវិធីនោះគឺកាលពីខែមីនាកន្លងទៅ ស្ត្រីវ័យជំទង់ម្នាក់ត្រូវបានបុគ្គលិកម្នាក់ដែលនៅកន្លែងហាត់ប្រាណរបស់នាវាកម្សាន្ត Carnival ហើយបានផ្តល់សេវាកម្មហាត់ប្រាណដោយឥតគិតថ្លៃ បុរសនោះបានអមនាងទៅកន្លែងឯកជនមួយ ហើយនាងបានចោទបុរសនោះថាបានរំលោភសេពសន្ថវៈលើរូបនាងបានសម្រេច។


ដោយយោងតាមឯកសាររបស់តុលាការបានឲ្យដឹងថា បងប្អូនជីដូនមួយរបស់ក្មេងស្រីនេះ មានការបារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីនាងមិនបានត្រឡប់ទៅកន្លែងហាត់ប្រាណវិញ ហើយទីបំផុតគេក៏បានរកឃើញថានាងត្រូវបានបុរសនោះចាប់រំលោភ។”ខ្ញុំកំពុងធ្វើអ្វីៗគ្រប់យ៉ាងតាមផ្លូវច្បាប់សម្រាប់ករណីរបស់បងប្អូនជីដូនមួយរបស់ខ្ញុំ” នាងក៏បានស្រែកដាក់បុរសដែលបានបដិសេធថាមិនបានចាប់នាងរំលោភនោះទេ។

នៅក្នុងករណីដែលបានប្តឹងផ្តល់កាលពីខែមុន ស្ត្រីម្នាក់បានអះអាងថា បុគ្គលិកលើនាវាទេសចរណ៍ Celebrity បានផ្តល់ភេសជ្ជៈដល់នាង នៅពេលនាងត្រឡប់ទៅកៅអីបាររបស់នាងវិញក្រោយពីការធ្វើដំណើរទៅកាន់បន្ទប់ទឹក។ នាង “បានផឹកភេសជ្ជៈរួចហើយក៏មានអារម្មណ៍ថាមានសម្រើបតណ្ហាចង់រួមភេទយ៉ាងខ្លាំង” នេះបើយោងតាមពាក្យបណ្តឹង “វាធ្វើឲ្យនាងមានអារម្មណ៍ស្រើបស្រាលយ៉ាងស្ងប់ស្ងាត់”។

បន្ទាប់មក បុគ្គលិកបាននាំនាងឡើងលើដំបូលនាវាហើយចាប់នាងរំលោភបានសម្រេច។
នៅក្នុងសំណុំរឿងដែលគេបានប្តឹងក្រុមហ៊ុន Royal Caribbean ស្ត្រីម្នាក់បានចោទប្រកាន់ថានាងត្រូវបានផ្តល់ភេសជ្ជៈដោយបុគ្គលិកម្នាក់ខណៈពេលកំពុងជិះនាវាកម្សាន្តនៅខែមេសាឆ្នាំ ២០២២ ហើយនាងក៏ងងឹតមុខឈឹងតែម្តងរួចក៏ត្រូវបានគេចាប់រំលោភបានសម្រេច។ ឈុតឆាកទាំងនេះបានបញ្ជាក់ថា ក្រោយមកនាងបានធ្វើតេស្តរកឃើញថាវិជ្ជមានចំពោះសារធាតុ fentanyl បន្ទាប់ពីនាងត្រឡប់មកផ្ទះវិញក្រោយពីការធ្វើដំណើរកម្សាន្ត។

ជនរងគ្រោះក្នុងការរំលោភផ្លូវភេទតាមនាវាត្រូវបានគេរាយការណ៍ថាបាននៅជាមួយប្តីនិងកូនក្នុងពេលធ្វើដំណើរដោយធ្វើឲ្យមានការគ្រាំគ្រាផ្លូវចិត្តក្នុងចំណោមសមាជិកគ្រួសារយ៉ាងងធ្ងន់ធ្ងរ។
ឈុតឆាកបន្តបន្ទាប់មកទៀតនោះគឺមានស្ត្រីម្នាក់បាននិយាយថានាងនៅជាមួយមិត្តរបស់នាងនៅឯរបារក្នុងនាវាទេសចរណ៍ MSC Meraviglia កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ប្តីរបស់នាង និងសមាជិកផ្សេងទៀតរបស់ពួកគេគឺនៅកន្លែងផ្សេងទៀតនៅលើនាវានេះ។បន្ទាប់ពីទូរសព្ទលើក ចុងក្រោយ ស្ត្រីទាំងពីរនាក់បានសុំភេសជ្ជៈមួយផ្សេងទៀត។

អ្នកក្រឡុកស្រាបានប្រាប់ស្ត្រីម្នាក់ក្នុងចំនោមស្ត្រីនោះឲ្យដើរតាមគាត់ទៅកន្លែងឯកជនមួយដែលគាត់នឹងផ្តល់ភេសជ្ជៈមួយទៀតឲ្យនាង។ឯកសារតុលាការបញ្ជាក់ថា បន្ទាប់មកគាត់បានប្រើកម្លាំងចាប់បង្ខំឱ្យនាងធ្វើអូរ៉ាល់សិចដល់គាត់។ ប្តីរបស់នាងបានតាមរកនាងយ៉ាងក្លៀវក្លាបំផុត ហើយនៅទីបំផុតក៏ត្រូវបានគេលបវាយគាត់នេះបើយោងតាមពាក្យបណ្តឹង។

Carnival, Royal Caribbean និង MSC Cruises ទាំងអស់មិនបានទទួលសំណើសុំការធ្វើអត្ថាធិប្បាយរបស់ The Post នោះទេ។

Hickey បានអះអាងថា នាវាចរណ៍បាននិងកំពុងព្យាយាមការពារកេរ្តិ៍ឈ្មោះរបស់ពួកគេយ៉ាងខ្លាំងក្លា ហើយបានខិតខំតស៊ូក្តីតទល់នឹងការចោទប្រកាន់របស់តុលាការប្រឆាំងនឹងក្រុមហ៊ុននាវាទេសចរណ៍របស់ពួកគេ។

មេធាវីក៏បានគូសបញ្ជាក់ពីហានិភ័យដែលកើតមាននៅក្នុងនាវាដែលជាពិសេសចំពោះមនុស្សវ័យជំទង់ រួមទាំងកន្លែងរាំស្ងាត់ៗផងដែរ។ បណ្តឹងបន្តមួយបានប្តឹងដោយឪពុកម្តាយរបស់នារីជំទង់ម្នាក់ដែលបានអះអាងថា នាងត្រូវបានគេចាប់រំលោភផ្លូវភេទនៅក្នុងបន្ទប់ទឹកដោយអ្នកដំណើរម្នាក់ទៀតនៅក្នុងបន្ទប់សំរាកដែលនៅជាប់នឹងបាឌីស្កូ។

សមាគមអន្តរជាតិ Cruise Lines របស់ Sally Andrews ដែលជាសមាគមអន្តរជាតិពាណិជ្ជកម្មឧស្សាហកម្មមួយ បានឆ្លើយតបនឹងអ្នកដំណើរតាមនាវាថា គឺវាស្ថិតនៅក្នុងជ្រុងមួយនៃគ្រោះថ្នាក់តិចជាងនៅលើនាវាកម្សាន្តដែលចតនៅលើច្រាំង។

នាងបាននិយាយថា “នាវាទេសចរណ៍គឺជាជម្រើសសម្រាប់ដំណើរកម្សាន្តនៅថ្ងៃវិស្សមកាលដ៏មានសុវត្ថិភាពបំផុតមួយនៅក្នុងពិភពលោក ជាមួយនឹងអត្រានៃឧក្រិដ្ឋកម្មធ្ងន់ធ្ងរដែលទាបជាងការដើរកម្សាន្តនៅលើគោក ដោយសារតែមានសន្តិសុខជាច្រើនស្រទាប់ និងមានក្រឹត្យក្រមសម្រាប់ការការជិះទូកកម្សាន្ត”៕