អន្តរជាតិ

Donald Trump ធ្ងន់កហើយដោយត្រូវតុលាការពិន័យ៣៥៥លានដុល្លារដែលអាចឲ្យគាត់បោះចោលអាណាចក្រញូវយ៉ក

ប្រែសម្រួល៖ ស-សម្បត្តិ
តុលាការយុត្តិធម៌បានផ្តល់នូវមេរៀនយ៉ាងចាស់ដៃដល់Donald Trumpតាមរយ:ការផាកពិន័យហួសហេតុឲ្យគាត់រកលុយ ៣៥៥ លានដុល្លារសម្រាប់ទូទាត់លើការផាកពិន័យដែលអាចធ្វើឲ្យគាត់បោះបង់ចោលអាណចក្រញូវយ៉ក។

សារព័ត៌មាន The Post បានឲ្យដឹងថា Trumpនៅមានអគារខ្ពស់កប់ពពក Luxe Manhattan ទីលានវាយកូនហ្គោល និងអចលនវត្ថុWestchester ទំហំ ២០០ ហិកតា សុទ្ធតែអាចលក់បានដើម្បីទូទាត់ប្រាក់ពិន័យនៅពេលដែលលោកត្រូវបានតុលាការបង្ខំឲ្យបង់ប្រាក់ពិន័យចំនួន ៣៥៥ លានដុល្លារ។
ទ្រព្យសម្បត្តិរបស់Trump ជាច្រើនកន្លែងនៅ Manhattan, Westchester និង Hudson Valley – សូម្បីតែ Trump Tower ដែលមានតម្លៃ ៣៤៨ លានដុល្លារអាចត្រូវបានបញ្ចប់ទាំងស្រុង។ តុលាការយុត្តិធម៌នៅ Arthur Engoron បានលេចចេញជារូបរាងហើយ។

ក្នុងសំណុំរឿងរដ្ឋប្បវេណី វាជាទម្លាប់សម្រាប់ចៅក្រមតម្រូវឲ្យមានការផាកពិន័យរហូតដល់ ១២០% នៃការផាកពិន័យ ខណៈដែលសំណុំរឿងនេះកំពុងដំណើរការតាមនីតិវិធីរបស់តុលាការ។

អ្នកផ្ទៃក្នុងរបស់ Trump បានប្រាប់ The Post ថា ខ្ញុំមិនគិតថាគាត់នឹងនៅមានលទ្ធភាពកាន់កាប់ទ្រព្យសម្បត្តិណាមួយនៅញូវយ៉កបន្ទាប់ពីរឿងនេះត្រូវបានដោះស្រាយនោះទេ” ការផាកពិន័យរាប់រយលានដុល្លារនឹងយកផ្នែកសំខាន់ៗនៃទ្រព្យសម្បត្តិសុទ្ធរបស់អ្នកនយោបាយនាំមុខសម្រាប់តំណែងប្រធានាធិបតីរបស់ GOP ដែលត្រូវបានប៉ាន់ប្រមាណដោយ Forbes មានប្រាក់ចំនួន ២.៦ ពាន់លានដុល្លារ ទោះបីជាអ្នកជំនាញបាននិយាយថាគាត់មានហេតុផលរឹងមាំសម្រាប់ការប្តឹងឧទ្ធរណ៍ក៏ដោយ។

អ្នកដែលដឹងឮករណីនេះបានប្រាប់សារព័ត៌មាន ប៉ុស្តិ៍ថា៖ “ ចំនួនទ្រព្យដែលគាត់ត្រូវដាក់នឹងមានលើសពី ៤៥០ លានដុល្លារដើម្បីប្តឹងឧទ្ធរណ៍”។

លោក Jonathan Turley សាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ George Washington បាននិយាយថា ការផាកពិន័យដ៏មហិមាតែម្នាក់ឯងបង្កើតឲ្យមាន “ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ” គាត់បាននិយាយថា វាគ្រប់គ្រាន់ហើយ ដើម្បីបញ្ជូនសំណុំរឿងនេះទៅតុលាការកំពូលរបស់សហរដ្ឋអាមេរិក។

អតីតចៅក្រមរដ្ឋញូវយ៉កបាននិយាយថា “ខ្ញុំគិតថាគាត់មានហេតុផលសមរម្យ ក្នុងការប្តឹងឧទ្ធរណ៍ដើម្បីកាត់បន្ថយការពិន័យ ឬដកការពិន័យចេញ” ដោយបានកត់សម្គាល់ឃើញថា តុលាការឧទ្ធរណ៍របស់រដ្ឋអាចជ្រើសរើសករណីដ៏ស្មុគស្មាញដោយឡែកពីគ្នាដោយសំអាងលើហេតុផលជាច្រើន។

Turley បាននិយាយថា “ការផ្តាច់ទំនាក់ទំនងរវាងការផាកពិន័យចំនួន ៣៥៥ លានដុល្លារ និង សូន ដុល្លារលើការខូចខាតជាក់ស្តែងជាហេតុបង្កឲ្យមានការព្រួយបារម្ភអំពីចំនួនទឹកប្រាក់ដែលច្រើនហួសហេតុពេក” ។ “ក្នុងករណីដ៏ធ្ងន់ធ្ងរនេះ វាអាចជាការរំលោភលើដំណើរការក្តីដ៏ត្រឹមត្រូវក្រោមរដ្ឋធម្មនុញ្ញសហព័ន្ធ”របស់អាមេរិក។
តែតុលាការផ្សេងទៀតអាចពិនិត្យមើលលើការសម្រេចចិត្តរបស់ Engoron លោក Trump នឹងត្រូវបង់ប្រាក់រាប់រយលានចេញពីផលប័ត្រដែលផ្អែកលើអចលនទ្រព្យលំនៅឋាន អគារពាណិជ្ជកម្ម និងការកាន់កាប់រមណីយដ្ឋាននៅទីក្រុងញូវយ៉ក និងជុំវិញពិភពលោក។

គាត់អាចដាក់អចលនទ្រព្យនៅញូវយ៉ករបស់គាត់ រួមទាំងរមណីយដ្ឋានវាយកូនហ្គោលចំនួន ២ ក្នុងចំណោម ១៨ កន្លែងរបស់គាត់ អគារខ្ពស់តម្លៃ ២៤៨ លានដុល្លាររបស់គាត់នៅ Wall Street ចំនួន៤០ អគារពាណិជ្ជកម្មតម្លៃ ២៨៣ លានដុល្លារនៅ 6 East 57th Street អចលនទ្រព្យ Seven Springs តម្លៃ ៣០ លានដុល្លារនៅ Westchester County និង Trump’s ផ្ទះ penthouseនៅក្នុង រយៈពេលយូរនៅ Fifth Avenue’s Trump Tower – ដែលស្ថិតនៅក្រោមហានិភ័យសម្រាប់ធ្វើការទូទាត់ប្រាក់ពិន័យ៣៥៥លានដុល្លារ។

ប្រភពបានពន្យល់ថា៖ “មេធាវីការពារក្តីអាចស្នើក្នុងចំនួនផ្សេងគ្នាដែលត្រូវរក្សាទុកជាប្រាក់ធានា។ “ ប៉ុន្តែការសម្រេចចុងក្រោយលើរឿងនោះគឺអាស្រ័យលើចៅក្រមវិនិច្ឆ័យ”។

សេចក្តីសម្រេចរបស់ Engoron បានពិន័យជាការប្រាក់ ៩% លើការពិន័យដែលកំណត់លើលោក Trump ដែលនឹងកើនឡើងជារៀងរាល់ថ្ងៃរហូតដល់ប្រាក់ត្រូវបានបង់ជាស្ថាព។
ដូច្នេះ Trump ត្រូវតែប្រមូលប្រាក់ឲ្យបានលឿន៖ គាត់មានពេលតែ ៣០ ថ្ងៃទេដើម្បីរកសាច់ប្រាក់ ឬស្វែងរកក្រុមហ៊ុនធានារាប់រងដើម្បីធានាគាត់ដោយប្រើទ្រព្យសម្បត្តិមួយចំនួនរបស់គាត់សម្រាប់តម្កល់ជាវត្ថុបញ្ចាំ។
គ្មានធនាគារណាដែលធ្វើអាជីវកម្មនៅញូវយ៉កត្រូវបានអនុញ្ញាតឲ្យអតីតប្រធានាធិបតីខ្ចីប្រាក់ក្រោមលក្ខខណ្ឌនៃការគ្រប់គ្រងរបស់ Engoron នោះទេ។

Turley បាននិយាយថា “តារយ:មេរៀនដ៏លំបាកដូចឡើងឋានលើរបស់ Engoron បានធ្វើឲ្យមានផលវិបាកក្នុងការសម្រេចចិត្តប្តឹងឧទ្ធរណ៍របស់គាត់” ដោយហៅវាថាជា “ទិដ្ឋភាពដ៏អាក្រក់បំផុតមួយនៃសេចក្តីសម្រេច” ។
លោកបានបន្តថា៖ “ មេរៀននេះធ្វើឲ្យប៉ះពាល់ដល់មនសិការរបស់មេធាវីក្នុងការតស៊ូក្តីក្នុងសំណុំរឿងរដ្ឋប្បវេណី”។
កាលពីឆ្នាំ ២០២១ យោងតាមឯកសាររបស់អង្គភាពលោក Trump ដែលបានបញ្ចូលទៅក្នុងភស្តុតាងនៅក្នុងអំឡុងពេលសវនាការលើករណីក្លែងបន្លំរបស់Trump ដែលថាមានទ្រព្យតម្លៃ ២៩៣.៨ លានដុល្លារជា “សាច់ប្រាក់ និងសមមូលសាច់ប្រាក់”យោងតាមការចោទប្រកាន់លើគាត់គឺតិចជាងចំនួនដែល Engoron អាចទាមទារសងទៅតាមចំនួនផាកពិន័យ។ក្នុងករណីអសមត្ថភាពបង់ប្រាក់ស្របតាមការវិនិច្ឆ័យ ឬក៏ចា្រនចោលដោយមិនសហការជាមួយនឹងការសម្រេចរបស់ចៅក្រមអាចបង្កឲ្យមានផលវិបាកកាន់តែធ្ងន់ធ្ងរថែមទៀត។
ប្រភពដែលដឹងពីករណីនេះបាននិយាយថា៖ “ការអនុវត្តនីតិវិធីគឺស្ថិតនៅក្នុងដៃតុលាការហើយការរឹបអូសទ្រព្យសម្បត្តិមិនមែនថាពួកគេមិនអាចធ្វើបាននោះទេ’ ។

ប្រភពមួយនៅក្នុងអង្គភាពលោក Trump បានទទូចថាក្រុមហ៊ុនអាចទទួលរងផលប៉ះទង្គិចដោយសារតែការតតាំងក្តីនៅតុលាការឧទ្ធរណ៍ដែលរំពឹងថានឹងកាត់បន្ថយការផាកពិន័យជាងពាក់កណ្តាល។
ប្រភពបាននិយាយថា អង្គភាពលោក Trump មានសាច់ប្រាក់គ្រប់គ្រាន់ក្នុងដៃដើម្បីប្រកាសមូលបត្របំណុល ជាមួយនឹងទ្រព្យសម្បត្តិមិនជាក់លាក់ដែលត្រូវប្រើជាវត្ថុបញ្ចាំ។

កាលពីថ្ងៃសុក្រ លោក Engoron បានរកឃើញថាលោក Trump ទទួលខុសត្រូវចំពោះការបំប៉ោងទ្រព្យសម្បត្តិរបស់គាត់រាប់ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីទទួលបានប្រាក់កម្ចី និងលក្ខខណ្ឌធានារ៉ាប់រងកាន់តែប្រសើរឡើងនៅក្នុងករណីដែលលើកឡើងដោយអគ្គមេធាវីញូវយ៉ក Letitia James ដែលបានធ្វើយុទ្ធនាការសន្យាថានឹងទម្លាក់អាណាចក្រអាជីវកម្មរបស់លោកត្រាំ។

ការសម្រេចចិត្តរបស់ចៅក្រមក៏បានហាមឃាត់អតីតប្រធានាធិបតីពីការរកស៊ីនៅក្នុងរដ្ឋដែលគាត់បានបង្កើតម៉ាកយីហោរបស់គាត់។
លោក Trump ដែលមានអាយុ ៧៧ ឆ្នាំបានច្រានចោលសេចក្តីសម្រេចនេះថាជា “ការបោកប្រាស់” នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយអះអាងថាការស្វែងរកផ្លូវច្បាប់របស់ James នៅពាក់កណ្តាលយុទ្ធនាការប្រធានាធិបតីគឺស្មើនឹង “ការជ្រៀតជ្រែកកិច្ចការបោះឆ្នោត” ។

គាត់បាននិយាយនៅលើ Truth Social ថា “ខ្ញុំបានជួយទីក្រុងញូវយ៉កក្នុងអំឡុងពេលដ៏អាក្រក់បំផុតហើយឥឡូវនេះវាហួសពីឧក្រិដ្ឋកម្មទៅទៀតដែលគេជំរុញឲ្យខ្ញុំធ្វើចំណាកស្រុកសម្រាប់លោក Biden ដែលជាមនុស្សហិង្សានិយម និង រ៉ាឌីកាល់និយម កំពុងខិតខំអស់ពីសមត្ថភាពដើម្បីបណ្តេញខ្ញុំចេញ” ។

ក្រុមបាតុករប្រឆាំងលោក Trump ប្រហែល ៣០ នាក់បានធ្វើបាតុកម្មនៅខាងក្រៅអគារ Trump Tower កាលពីថ្ងៃសៅរ៍ដោយលើកបដាចំអកមើលងាយស្ថានភាពសារពើពន្ធរបស់គាត់។បដាធំមួយសរសេរថា “ចេញទៅអ្នកជំនួញ” “អ្វីៗគ្រប់យ៉ាងត្រូវតែបញ្ចប់!”៕