អន្តរជាតិ

ប៉ូលិសអាមេរិកបាញ់សម្លាប់បុរសម្នាក់ប្រើកាំបិតចាក់ប៉ូលិសឲ្យរងរបួស

ប្រែសម្រួល៖រតនា
យោងតាមកាមេរ៉ាវីដេអូសុវត្ថិភាពដែលទទួលបានដោយសារព័ត៌មាន ប៉ុស្តិ៍ បានបង្ហាញថាប៉ូលិសបានបាញ់សម្លាប់បុរសម្នាក់ដែលកាន់កាំបិតបន្ទាប់ពីគាត់បានចាក់ប៉ូលិសម្នាក់នៅលើកោះមួយ។

យោងតាមប៉ូលិសបាននិយាយថា មន្រ្តីប៉ូលិសខោនធី Suffolk បានឆ្លើយតបទៅនឹងការហៅទូរសព្ទពីស្តីអំពីអំពើហិង្សាក្នុងគ្រួសារនៅផ្ទះមួយក្នុងសង្កាត់ Bay Shore, សហរដ្ឋអាមេរិក នៅវេលាម៉ោង ៩:១០ ព្រឹក នៅខណ:ពេលដែល Taiquell Woodson “បានចេញមកឈ្លោះប្រកែកជាមួយនឹងមន្រ្តីប៉ូលិសដោយមានកាន់កាំបិតចុងស្រួចនៅក្នុងដៃ” ។

មន្រ្តីប៉ូលិសម្នាក់បានដួលកប់ទៅក្នុងពំនូកព្រិលហើយ Woodson បានហក់ទៅសង្រ្គប់ពីលើហើយថែមទាំងបានចាក់គាត់ជាច្រើនកាំបិត” “មន្រ្តីប៉ូលិទីពីរបានព្យាយាមដាក់ពង្រាយកម្លាំងរបស់គាត់” ។
មន្រ្តីប៉ូលិសបានបន្តថា មន្រ្តីប៉ូលិទីបីបន្ទាប់មកបានបាញ់សំដៅទៅលើ Taiquell Woodson អាយុ ៣៣ ឆ្នាំ គាត់ត្រូវបានគេប្រកាសថាបានស្លាប់នៅក្នុងមន្ទីរពេទ្យសាកលវិទ្យាល័យ South Shore ។

យោងតាមវីដេអូកាមេរ៉ាវីដេអូសុវត្ថិភាពបានបង្ហាញពីសកម្មភាពបុរសនោះបានរត់ចេញពីផ្ទះហើយហក់ទៅសង្រ្គប់ពីលើប៉ូលិសដែលមើលទៅឃើញគាត់ហាក់ដូចជាលើកកាំបិតចាក់ប៉ូលិសជាច្រើនដង។

ប៉ូលិសបាននិយាយថា មន្ត្រីប៉ូលិសដែលរងគ្រោះដោយសរការចាក់ជាច្រើនកាំបិតនៅកន្លែងកើតហេតុនោះត្រូវបានគេប្រើថ្នាំចាក់ឃាត់ឈាមដើម្បីបញ្ឈប់ការហូរឈាមតាមមុខរបួសដែលត្រូវបាន Taiquell Woodson ចាក់ជាច្រើនកាំបិទ។គាត់និងប៉ូលិសពីរនាក់ទៀតត្រូវបានគេយកទៅមន្ទីរពេទ្យ Stony Brook University៕