សន្ដិសុខសង្គម

ជាន់ពស់ស្រកាចាស់ចឹកនៅស្រែ តែសង្រ្គោះទាន់ពេល

ដោយ : បន្ទាយ
បន្ទាយមានជ័យ:ក្មេងប្រុសម្នាក់ត្រូវពស់ស្រកាចាស់ចឹកនៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី១៨ខែកុម្ភៈ ឆ្នាំ២០២៤ ខណ:ពេលដើរទៅបូមទឹកដាក់ស្រែនៅចំណុចវាលគោកឪឡោក ស្ថឹតក្នុងភូមិគោកកី ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

នគរបាលស្រុកស្វាយចេកបានឲ្យដឹងថា: ក្មេងប្រុសរងគ្រោះឈ្មោះ រឿន  សុអេង អាយុ១៥ឆ្នាំ នៅភូមិគោកកី ឃុំតាផូ  ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

មុនពេលកើតហេតុក្មេងប្រុស​នេះបានទៅបូមទឹកដាក់ស្រែ នៅចំណុចខាងលើ ក៏ពស់ស្រកាចាស់ចឹក​កជើងស្តាំរងរបួសធ្ងន់ធ្ងរ ពេលជាន់ប៉ះចំវា។

គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្វាយចេកអោយដឹងថា : ដោយសារក្រុមគ្រួសារនិងគ្រូពេទ្យជួយ​សង្រ្គោះដឹកមកកាន់មន្ទីរពេទ្យទាន់ពេលនិងស្គាល់ប្រភេទពស់ ទើបគ្រូពេទ្យជួយសង្គ្រោះ​ជីវិតដ៏ប្រផុតប្រផើយលើក្មេងប្រុសនេះ៕