សន្ដិសុខសង្គម

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែតបន្តល្បាតចល័តការការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ ប៉ុស្តិ៍ រួមនគរបាលរដ្ឋបាលសង្កាត់ប៉ោយប៉ែតនៅយប់ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុវត្តតាមបទបញ្ជាថ្នាក់លើដាក់ជូនអោយចុះធ្វើការចេញល្បាតជាប្រចាំដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រង លើការងារ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព ។

នេះដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ និងអនុវត្តតាមបទបញ្ជារបស់លោកវរសេនីយ៍ឯក សៅ សារឿន អធិការ នគរបាលក្រុងប៉ោយប៉ែត បានដាក់បទបញ្ជាដល់អធិការរងគ្រប់ផ្នែកជំនាញនិងប៉ុស្តិ៍អោយអនុវត្ត។

លោកសួន ស៊ីម៉ាប់ នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលប៉ោយប៉ែត បានដឹកនាំកម្លាំងក្នុងប៉ុស្តិ៍ចេញល្បាតចល័ត ជាប្រចាំ មិនថាថ្ងៃឬយប់ ដើម្បីរក្សាការពារសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ប៉ុស្តិ៍គ្រប់គ្រង ដោយអនុវត្តតាមគោលនយោបាយភូមិ-ឃុំ សង្កាត់ មានសុវត្ថិភាព។

លោកនាយប៉ុស្តិ៍សួន ស៊ីម៉ាប់ បានចាត់តាំង លោកអនុសេនីយ៍ឯក អត លន់ ដឹកនាំកម្លាំង ចុះធ្វើការចេញល្បាតចល័ត ដើម្បីការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ជាពិសេសទប់ស្កាត់ក្មេងទំនើង អុកឡុកបង្កឲ្យប្រជាពលរដ្ឋ ភ័យខ្លាចនិងបង្កើនការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ។

លោកក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បើមានអសន្តិសុខណាមួយកើតឡើង សូមរាយការណ៍មកកាន់កងកម្លាំងនៅជិតផ្ទះរបស់បងប្អូនឬសូមទំនាក់ទំនងមកកាន់លេខទាន់ហេតុការណ៍មានលេខ០៩២ ២៨ ២៨ ៨៤ ៕