អន្តរជាតិ

Donald Trump ប្រកាសលក់ស្បែកជើងប៉ាតាជាផ្លូវការតម្លៃ៣៩៩ដុល្លារក្នុងមួយគូ

ប្រែសម្រួល៖ ស-សម្បត្តិ

បន្ទាប់ពីតុលាការរកឃើញថា គាត់បានបំប៉ោងទ្រព្យសម្បត្តិហើយជាលទ្ធផលក្នុងការក្លែងបន្លំលើសំណុំរឿងករណីស៊ីវិលនេះ តុលាការក្រុងញូវយ៉កកាលពីថ្ងៃសុក្របានបញ្ជាឲ្យគាត់បង់ប្រាក់ចំនួន៣៥៥ លានដុល្លារ។

តែលោក Donald Trump បានប្រកាសថា”Never Surrender high-tops-មិនចុះញ៉មទោះបីនៅក្នុងកាល:ទេស:ប្រែប្រួលយ៉ាងណាក៏ដោយ” លោកកំពុងតែព្យាយាមដើរតាមផ្លូវរបស់គាត់ត្រឡប់ទៅសេតវិមានវិញ។

អ្នកនយោបាយជួរមុខរបស់គណបក្សសាធារណរដ្ឋលោក Donald Trump នៅថ្ងៃសៅរ៍បានចាប់ផ្តើមប្រកាសលក់ស្បែកជើងប៉ាតាថ្មីដែលមានបង្ហាញពាក្យស្លោកថា “Never Surrender high-tops-មិនចុះញ៉មទោះបីនៅក្នុងកាល:ទេស:ប្រែបរួលយ៉ាងណាក៏ដោយ” នៅក្នុងអំឡុងពេលបង្ហាញខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលនៅឯ Sneaker Con ក្នុងទីក្រុង Philadelphia សហរដ្ឋអាមេរិកក្នុងយុទ្ធនាការឃោសនារកសម្លេងគាំទ្រពីអ្នកបោះឆ្នោត។

បើយោងតាមគេហទំព័រ hawking របស់ក្រុមឃោសនា” ពួកគេបានបើកយុទ្ធនាការលក់ដូចជាស្បែកជើងប៉ាតារបស់ប្រធានាធិបតី Trumpដែលត្រូវបានតុបតែងដោយនិមិត្តសញ្ញាទង់ជាតិអាមេរិកផងដែរបានប្រកាសលក់ក្នុងតម្លៃ៣៩៩ ដុល្លារដែលអាចរកបានប្រាក់កម្រៃសម្រាប់ការផ្គត់ផ្គង់យុទ្ធនាការរបស់គាត់ ។

ក្នុងនោះក៏បានផ្តល់ជូនជាអាវយឺតពណ៌ក្រហម “T-Red” ឬ “POTUS” ពណ៌ស ទាំងពីរជាមួយនឹងតម្លៃលក់ “៤៥ដុល្លារ” ដោយមានពណ៌មាសនៅពីចំហៀង។ ស្រោមអនាម័យលក់ក្នុងតម្លៃ ១៩៩ ដុល្លារ។

គេហទំព័រនេះក៏មានបង្ហាញអំពីទឹកអប់ “Victory 47” នៅក្នុងដបពណ៌មាស ដែលមានប្រដាប់បិទភ្ជាប់តាមក្បាលដែលមាននិមិត្តសញ្ញារបស់លោក Trump លក់ក្នុងតម្លៃ ៩៩ ដុល្លារ។

លោក Trump បានប្រាប់ហ្វូងអ្នកគាំទ្រដ៏ច្រើនថាអ្នកស្រឡាញ់ស្បែកជើងប៉ាតានេះទេដោយស្រែកថា “ខ្ញុំចង់ធ្វើបែបនេះជាយូរមកហើយ” នៅពេលគាត់ដើរលើឆាកដើម្បីផ្សព្វផ្សាយផលិតផលក្នុងរយៈពេល ៥ នាទីមុនពេលធ្វើដំណើរទៅបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅរដ្ឋ Michiganសហរដ្ឋអាមេរិក ។

“ខ្ញុំមានមនុស្សដ៏គួរឲ្យជឿទុកចិត្តមួយចំនួនដែលធ្វើការជាមួយខ្ញុំដែលពួកគេបានបង្កើតព្រឹត្តការណ៏នេះឡើងនេះគឺជាអ្វីដែលខ្ញុំបាននិយាយអស់រយៈពេល ១២ ឆ្នាំ ១៣ ឆ្នាំកន្លងមក តែពេលនេះខ្ញុំគិតថា វានឹងប្រែក្លាយទៅជាជោគជ័យដ៏ធំសម្រាប់ខ្ញុំនាពេលខាងមុខ”។

លោក Trump ដែលត្រូវបានបញ្ជាដោយចៅក្រមញូវយ៉កកាលពីថ្ងៃសុក្រឲ្យបង់ប្រាក់ចំនួន  ៣៥៥ លានដុល្លារសម្រាប់ការចោទប្រកាន់ថាបានបំប៉ោងទ្រព្យសម្បត្តិរបស់គាត់ដើម្បីបោកបញ្ឆោតធនាគារនិងអ្នកធានាក៏កំពុងប្រើប្រាស់ខ្នងបង្អែកមួយខ្សែផ្សេងទៀតហេតុនេះហើយលោកបានអួតថាគាត់ “មិនដែលចុះចាញ់ម្តងណាទេ” ៕