អន្តរជាតិ

អតីតនាយកCBSត្រូវពិន័យជាង១ម៉ឺនដុល្លារក្នុងការជំរុញឱ្យប៉ូលិសចេញសេចក្តីលម្អិតក្នុងសំណុំរឿងរំលោភផ្លូវភេទប្រឆាំងនឹងគាត់

ប្រែសម្រួល៖ ស-សម្បត្តិ

សារព័ត៌មាន NBC Los Angeles បានឲ្យដឹងថាបើយោងតាមឯកសាររបស់តុលាការបានបង្ហាញថាលោក Leslie Moonves អតីតនាយកប្រតិបត្តិ CBS ត្រូវបានពិន័យជាប្រាក់ចំនួន ១១,២៥០ ដុល្លារពីបទបានបញ្ចុះបញ្ចូលអតីតប្រធានក្រុមប៉ូលិសឲ្យផ្តល់ព័ត៌មានដល់គាត់លើករណីរំលោភផ្លូវភេទប្រឆាំងនឹងរូបគាត់។

សារព័ត៌មាន NBC Los Angeles បានរាយការណ៍ថាអតីតនាយកប្រតិបត្តិ CBS លោក Moonves នៅក្នុងឆ្នាំ ២០១៧ ទទួលបានការលេចធ្លាយព័ត៌មានអំពីការស៊ើបអង្កេតដឹកនាំដោយប្រធានក្រុមប៉ូលិស Los Angeles លើការចោទប្រកាន់ប្រឆាំងនឹងរូបគាត់លើសំណុំរឿងរំលោភផ្លូវភេទ។

យោងតាមការផ្សព្វផ្សាយជាសាធារណៈដោយគណៈកម្មាធិការគ្រប់គ្រងលើការរក្សាក្រមសីលធម៌របស់អាជ្ញាធរប្រចាំរដ្ឋ Los Angeles សហរដ្ឋអាមេរិកដែលទទួលបានកាលពីថ្ងៃសុក្របានឲ្យដឹងថាលោក Moo(nves ព្រមបង់ប្រាក់ពិន័យនៅថ្ងៃទី ៥ ខែកុម្ភៈកន្លងទៅនេះសម្រាប់ការរំលោភលើក្រមសីលធម៌រក្សាការសម្ងាត់របស់ប៉ូលិស ។

អតីតប្រធានក្រុមប៉ូលិសដែលដឹកនាំការស៊ើបអង្កេតជាមួយនិងគណៈកម្មការគ្រប់គ្រងសិលធម៌រដ្ឋ Los Angeles ហៅកាត់ថា (LAPD) លោកCorey Palka បានជួបជាមួយ លោក Moonves នៅភោជនីយដ្ឋានមួយក្នុងសង្កាត់ Westlake ប្រហែល ៤០ ម៉ាយភាគខាងលិចនៃ ក្រុង Los Angeles  នៅក្នុងឆ្នាំ ២០១៧ ដើម្បីសុំឲ្យអតីតប្រធានក្រុមប៉ូលិសចែករំលែកព័ត៌មានលម្អិតសម្ងាត់ដែលបានរកឃើញក្នុងអំឡុងពេលធ្វើការស៊ើបអង្កេតរបស់គណៈកម្មការគ្រប់គ្រងសិលធម៌រដ្ឋ Los Angeles ( LAPD) ។

អតីតប្រធានក្រុមប៉ូលិស  Palka បាននិយាយត្រង់ៗទៅកាន់លោក Moonves ថាលោកសូមរក្សានូវជំហរភក្ដីភាពលើការរក្សាព័ត៌មានសម្ងាត់ដែលជាលទ្ធផលរបស់ការស៊ើបអង្កេតទៅតាមច្បាប់បានកំណត់។

ឯកសារទាំងនោះបាននិយាយថា “ពួកគេបានជួបគ្នាប្រហែលមួយម៉ោង ហើយបានពិភាក្សាអំពីការស៊ើបអង្កេតរបស់គណៈកម្មការគ្រប់គ្រងសិលធម៌រដ្ឋ Los Angeles LAPD”។ “កាជួបគ្នារវាងអ្នកទាំងពីរមិនមែនជាផ្នែកនៃការស៊ើបអង្កេតជាផ្លូវការរបស់គណៈកម្មការគ្រប់គ្រងសិលធម៌រដ្ឋ Los Angeles (LAPD) នោះទេ”។

គណៈកម្មការ LAPD រកឃើញថា ពួកគេបានពិភាក្សាករណីនេះម្ដងទៀតក្នុងខែធ្នូ។

ការជជែកគ្នាដោះដូរនេះបានធ្វើឡើងជាច្រើនខែមុនពេលការចោទប្រកាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។

អតីតប្រធានក្រុមប៉ូលីសលោក Palka បានប្រាប់សារព័ត៌មាន NBC  នៅមុនពេលការរកឃើញរបស់គណៈកម្មការ LAPD ដែលបានចេញផ្សាយថាគាត់មិនបានដឹងពីការចោទប្រកាន់ដែលថាបានធ្វើឲ្យលេចធ្លាយព័ត៌មានសម្ងាត់អំពីករណីនេះទៅកាន់នាយកប្រតិបត្តិ CBS ឬ Moonves នោះទេ។

ការជ្រៀតជ្រែកក្នុងសំណុំរឿងដោយ CBS លោក Moonves ត្រូវបានបង្ហាញជាលើកដំបូងនៅក្នុងការព្យាយាមដោះស្រាយករណីនេះជាមួយការិយាល័យអគ្គមេធាវីញូវយ៉ក។

អតីតនាយកប្រតិបត្តិ CBS លោក Moonves ដំបូងឡើយត្រូវបានបញ្ជាឲ្យបង់ប្រាក់ពិន័យដល់ទៅចំនួន ៣០.៥ លានដុល្លារឯណោះក្នុងឆ្នាំ ២០២២ ដោយអគ្គមេធាវី លោក Letitia James សម្រាប់ការដោះដូរព័ត៌មានលម្អិតសម្ងាត់ដើម្បីរិះរកវិធីបិទបាំងប្រឆាំងនឹងការចោទប្រកាន់ពីបទរំលោភផ្លូវភេទប្រឆាំងនឹងរូបគាត់។

នាយកប្រតិបត្តិដែលមានជម្លោះផ្លូវភេទបានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ CBSនៅ ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីមានស្ត្រីយ៉ាងហោចណាស់ ១២ នាក់រួមទាំងនាយកប្រតិបត្តិទូរទស្សន៍ Phyllis Gottlieb បានចោទប្រកាន់គាត់ពីបទរំលោភផ្លូវភេទលើពួកគេ។លោក Moonves បានច្រានចោលការចោទប្រកាន់ទាំងនេះ។

អ្នកស្រី Gottlieb នាយកប្រតិបត្តិទូរទស្សន៍បានចោទប្រកាន់លោក Moonves ថាបានរំលោភនាងខណៈពេលដែលនាងធ្វើការឲ្យគាត់នៅក្នុងឆ្នាំ ១៩៨៦ ។

ស្រ្តីមួយចំនួនទៀតបានចោទប្រកាន់គាត់ថាបានចាប់ពួកគេឲ្យរួមភេទជាមួយគាត់ ខណៈដែលអ្នកផ្សេងទៀតបាននិយាយថាបើមិនព្រមនោះគាត់នឹងធ្វើឲ្យពួកគេបាត់បង់អាជីព។

ការរកឃើញផ្នែប្រព្រឹត្តខុសពីក្រមសីលធម៌វិជ្ជាជីវ:គឺដោយសារតែលោក Palka បានផ្ញើសារទៅកាន់ លោក Moonves បន្ទាប់ពីការលាលែងពីតំណែងនាយកប្រតិបត្តិ CBS ។

លោក Palka បាននិយាយថា៖ “ខ្ញុំមានការសោកស្ដាយយ៉ាងខ្លាំងដែលថារឿងនេះវាបានផ្ទុះឡើង”។ “ខ្ញុំនឹងប្រកាន់គោលជំឈរត្រឹមត្រូវស្របតាមច្បាប់ក្នុងករណីនេះ និងសន្យាថារក្សាភក្តីភាពចំពោះអ្នកជានិច្ច”៕