អន្តរជាតិ

ស្រ្តីកាណាដាអាយុ៨០ឆ្នាំមានជំងឺភ្លេចភ្លាំងត្រូវអ្នកនៅសណ្ឋាគារ Bahamasចាប់រំលោភ

ប្រែសម្រួល៖ ស-សម្បត្តិ
កូនប្រុសរបស់គាត់ឈ្មោះថា David Ahrens បានប្រាប់ CTV News ថា មានបុរសជនជាតិ​កាណាដាម្នាក់ត្រូវបានសង្ស័យថាបានឆ្លៀតឱកាសចាប់អូសស្ត្រីអាយុ ៨០ ឆ្នាំដែលជាម្តាយ​របស់គាត់ចូលទៅក្នុងបន្ទប់សណ្ឋាគារនៅឯរមណីយដ្ឋាន Bahamas បន្ទាប់ពីស្រ្តីចាស់ជរារូបនេះបានបែកចេញពីពួកគេភ្លាមៗនោះ។

ប្អូនស្រីរបស់ Ahrens ព្យាយាមចូលទៅក្នុងជណ្តើរយន្តនោះដែរដើម្បីចាប់ទាញម្តាយរបស់នាងមកវិញ ប៉ុន្តែទ្វារបានបិទ មុនពេលនោះតែម្តងទៅ។

“វាជាឧក្រិដ្ឋកម្មដែលរកនិយាយមិន​ចេញ​ប្រឆាំងនឹងមនុស្សដែលងាយរងគ្រោះ” ដែលជាជនជាតិ​កាណាដាត្រូវជាកូនប្រុសរបស់ស្រ្តីចាស់ជរាបានប្រាប់អ្នកយកព័ត៌មានយ៉ាងដូច្នេះ។ក្រុមគ្រួសារបានចំណាយពេលអស់ជាង ៣០ នាទីបន្ទាប់ដើររុករកគ្រប់ជាន់នៃសណ្ឋាគារ​ដើម្បីស្វែងរកម្តាយរបស់ពួកគេ និងបានស្នើសុំបុគ្គលិកសណ្ឋាគារឲ្យឆែកឆេរ​រកតាមរយៈកាម៉ារ៉ាវីដេអូសុវត្ថិភាព។

ទីបំផុត ពួកគេបានរកឃើញម្តាយ និងបុរសនោះនៅត្រង់កន្លែងដែលគាត់បានចាកចេញពីពួកគេ ក៏ប៉ុន្តែគាត់បានស្ថិតក្នុងស្ថានភាពដែលនឹកស្មានមិនដល់។

ស្ត្រីវ័យចំណាស់រូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងតំបន់ ជាកន្លែងដែលគាត់ត្រូវធ្វើតេស្តហើយរកឃើញសញ្ញាវិជ្ជមានដែលបញ្ជាក់ដោយឧបករណ៍ធ្វើតេស្តថាគាត់ពិតជាត្រូវបានគេចាប់រំលោភពិតប្រាកដមែន។

វាពិតណាស់ថា ម្តាយរបស់ខ្ញុំមានការភ័យខ្លាចហើយយើងមិនចាំបាច់និយាយលម្អិតច្រើនទេ ប៉ុន្តែអ្វីដែល​ខ្ញុំចង់និយាយគឺវាជារឿងដ៏រន្ធត់ដែលគាត់កាន់ខោក្នុងរបស់គាត់នៅក្នុងដៃនៅចំណុចជណ្តើរយន្ត ” ។
នៅក្នុងរដូវវិស្សមកាលគ្រួសារត្រូពិចមួយបានជួបសុបិនអាក្រក់ នៅពេលដែលជនចម្លែកម្នាក់បាន​ចាប់ពង្រត់ស្រ្តីចាស់ជរាដែលជាម្តាយរបស់ពួកគេនិងរំលោភគាត់ទាំងមានជំងឺភ្លេចភ្លាំងនិយាយមិនកើត។

រឿងដ៏ហួសចិត្តនេះបានកើតឡើងកាលពីខែមុន នៅពេលដែលម្តាយរបស់ Ahrens បានបាត់ខ្លួននៅក្នុងជណ្តើរយន្តនៅសណ្ឋាគារ Warwick ជាមួយនឹងជនសង្ស័យដែលបាន​ហៅគាត់ព្រមទាំងក្រុមក្រួសារទៅទទួលទានអាហារជាមួយគ្នានៅរសៀលថ្ងៃនោះ។

យោងតាមកាមរ៉ាវីដេអូតាមដានបានបង្ហាញថា បុរសនោះបានចាប់រុញស្ត្រីនោះ​យ៉ាងច្បាស់ចូលទៅក្នុងបន្ទប់សណ្ឋាគាររបស់គាត់។

យោងតាមរបាយការណ៍ក្នុងស្រុកបានឲ្យដឹងថា បុរសអាយុ ៦១ ឆ្នាំនៅ Nova Scotia ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈលើស្ត្រីអាយុ ៨០ ឆ្នាំនៅទីតាំងកើតហេតុ។ គាត់ត្រូវបានតុលាការច្រានចោលសំណើសុំនៅក្រៅឃុំ ហើយនឹងត្រូវប្រឈមនឹងការជាប់​ពន្ធនាគារអស់មួយជីវិតប្រសិនបើមានស្ថានទម្ងន់ទោស។

កូនប្រុសរបស់ជនរងគ្រោះបាននិយាយថា គាត់មិនបាននៅទីនោះទេក្នុងខណ:ពេលដែល​មានឧបទ្ទវហេតុនេះបានកើតឡើង ប៉ុន្តែបានជិះយន្តហោះមកកាន់ប្រទេស Caribbean ភ្លាមៗនៅពេលដែលប្អូនស្រីរបស់គាត់បានប្រាប់គាត់ពីហេតុការណ៏ដែលបានកើតឡើងនេះ។
ក្រុមគ្រួសារបានយកការធ្វើដំណើរនេះ ជាឱកាសសម្រាប់ម្តាយរបស់ពួកគេ បង្កើតអនុស្សាវរីយ៍ដ៏រីករាយ នៅពេលដែលស្ត្រីចំណាស់តស៊ូនឹងជំងឺដ៏ក្រៀមក្រំ។

“ក្តីបារម្ភរបស់យើងគឺជំងឺភ្លេចភ្លាំងនិយាយមិនកើតបូកនឹងឧប្បត្តិហេតុរំលោភផ្លូវភេទលោកអ្នកដឹងទេសំណាងអាក្រក់កំពុងកើតឡើងជាមួយនឹងគាត់។ ដូច្នេះយើងតែងតែបារម្ភថា វាជាសុបិនអាក្រក់របស់គាត់ ហើយវាកំពុងតែធ្វើឲ្យស្ថានផាពរបស់គាត់កាន់តែអាក្រក់ខ្លាំងឡើងនៅក្នុងពេលនេះ“។
“គាត់គួតែអាចបង្កើតការចងចាំឡើងវិញ បើទោះបីជាគាត់នៅសល់ពេលមិនយូរក៏ដោយ​វាអាចទុកជាការចងចាំសម្រាប់យើងផងដែរ“។

ឧប្បត្តិហេតុដ៏គួរឲ្យរន្ធត់នេះបានកើតឡើងភ្លាមៗបន្ទាប់ពីប្រទេសមួយចំនួន រួមទាំងកាណាដា និងសហរដ្ឋអាមេរិកផងដែរ បានចេញសេចក្តីណែនាំអំពីការធ្វើដំណើរសម្រាប់ប្រទេសបាហាម៉ាស។
ក្រុមមន្ត្រីបានដាក់ប្រទេសកោះមួយនេះស្ថិតនៅក្នុងការព្រមាន “បង្កើនការប្រុងប្រយ័ត្ន” ដោយកត់សម្គាល់ថាវាមិនមានសុវត្ថិភាពសម្រាប់អ្នកទេសចរនៅចំពេលដែលមានឃាតកម្មចំនួន ១៨ បានកើតឡើង “ជាចម្បង” ដោយអំពើហិង្សារបស់ក្រុមបងធំនៅក្នុងខែមករាកន្លងទៅថ្មីៗ។

ក្តីបារម្ភអំពីសុវត្ថិភាពបានឈានដល់កម្រឹតធ្ងន់ធ្ងរមួយ ដែលមន្ត្រីអាមេរិកនិយាយថា មនុស្សមិនគួរព្យាយាម “ប្រថុយនឹងគ្រោះថ្នាក់” បណ្តោយខ្លួនឲ្យធ្លាក់ក្នុងដៃឧក្រិដ្ឋជននៅក្នុងប្រទេសនោះទេ៕