អន្តរជាតិ

បុរសម្នាក់បាញ់សម្លាប់ស្ត្រីជាម្តាយដ៏ជាទីស្រឡាញ់របស់កូនៗក្រោយមកបានបាញ់សម្លាប់ខ្លួនឯង

ប្រែសម្រួល៖ ស-សម្បត្តិ

យោងតាមប៉ូលិសអាមេរិកបានឲ្យដឹងថាកាលពីថ្ងៃសុក្រមានបុរសម្នាក់បានបាញ់សម្លាប់ស្ត្រីម្នាក់ដែលជាម្តាយដ៏ជាទីស្រឡាញ់របស់កូនៗចំក្បាលនៅមុនពេលយកកាំភ្លើងមកបាញ់សម្លាប់ខ្លួនឯងតាមក្រោយដែលប៉ូលិសហៅថាជាការធ្វើអត្តឃាតនៅទីក្រុង Brooklyn ។

មន្ត្រីប៉ូលិសបាន​ឆ្លើយតប​នឹង​ការ​ហៅ​ទូរសព្ទ ៩១១ នៅវេលា​ម៉ោង ៤ និង ៤៥ នាទីនា​រសៀលថ្ងៃ     សុក្រ។ ប៉ូលិសបាននិយាយថាកាលពីថ្ងៃសុក្រនៅឯផ្ទះល្វែងជាន់ទី ១ នៅលើផ្លូវ Logan ក្បែរផ្លូវ Etna ក្នុង Cypress Hills បានរកឃើញសាកសពរបស់ស្រ្តីឈ្មោះ Luz Espinal អាយុ ៤៣ ឆ្នាំនិងបុរសម្នាក់អាយុ ៤០ ឆ្នាំសាកសពរបស់អ្នកទាំងពីរមានស្នាមរបួសដោយគ្រាប់កាំភ្លើងចំលើក្បាលរបស់ពួកគេ។ សមត្ថកិច្ច​បាន​និយាយ​ថាមានកាំភ្លើង​មួយ​ដើម​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្បែរ​អ្នក​ស្លាប់។

នៅរសៀលថ្ងៃសៅរ៍អ្នកនាំពាក្យទីផ្នាក់ងារ NYPD បាននិយាយថា “មើលទៅទំនងដូចជាឃាតកម្មឬក៏ជាការធ្វើអត្តឃាត” ដោយបានកត់សំគាល់ថាការធ្វើកោសល្យវិច័យនឹងត្រូវតែធ្វើឡើង។

អ្នក​នាំពាក្យ​រូប​នេះ​បាន​និយាយ​ថា អត្តសញ្ញាណ​ខ្មាន់​កាំភ្លើង​កំពុង​ត្រូវ​បាន​រក្សា​ទុក​ដោយ​រង់ចាំ​ការ​ជូន​ដំណឹង​ដល់​ក្រុម​គ្រួសារ។

Espinal គឺជាអតីតជំនួយការផ្នែកថែទាំផ្ទះ និងជាម្តាយរបស់កូនប្រុសពីរនាក់ និងក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់ ដែលរស់នៅក្នុងផ្ទះល្វែងជាន់ទី ១ ដែលជាកន្លែងមានការបង្ហូរឈាមបានកើតឡើង នេះបើយោងតាមសម្តីរបស់អ្នកជិតខាងជនរងគ្រោះដែលស្នាក់នៅក្នុងអគារដ៏ទំនើបនេះ។

ពួកគេបានអះអាងថា Espinal ថ្មីៗនេះបានចាប់ផ្តើមណាត់ជួបបុរសម្នាក់ដែលជាមនុស្ស ” តឹងតែងខ្លាំងណាស់” បុរសនោះបានលប់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់នាងចោលទាំងអស់។

លោក Santos Araujo ដែលជាអគ្គនាយករបស់នាង​បាន​ទួញសោក​ថា “វា​ពិតជាធើ្វឲ្យខ្ញុំមានការ​សោកស្ដាយ​ខ្លាំងណាស់យើង​ទាំងអស់​គ្នា​ដូចជា​គ្រួសារតែមួយ​នៅក្នុង​អគារ​នេះ” គាត់​បាន​និយាយថា Espinal គឺជា “ស្ត្រី​រួសរាយ​ណាស់” ប៉ុន្តែ​បុរស​នោះ “ហាក់ដូចជា​ឈ្លើយដែលប្រឆាំង​នឹង​សង្គមខ្ញុំ​មិន​ដែល​ចូលចិត្ត​បុរស​នោះ​ទេវាជាសត្វចម្លែកមិន​រួសរាយ​រាក់ទាក់គឺវា​ចម្លែកខ្លាំងណាស់​”​។

Araujo បាននិយាយថា Espinal បានទុកកូនស្រីរបស់គាត់ឲ្យនៅសាលារៀនកាលពីថ្ងៃសុក្រ ហើយប្អូនស្រីរបស់ Espinal បានទូរសព្ទមកគាត់ពីសាធារណរដ្ឋដូមីនីកែន សួរថាតើគាត់មានបានទៅមើល Espina] ទេព្រោះនាងដាច់ការ “ទាក់ទង” ជាមួយនឹងគាត់។

ទាំង Araujo និងប្រពន្ធរបស់គាត់ដែលបានគោះទ្វារខាងមុខផ្ទះល្វែងរបស់ Espinal មិនអាចរកឃើញស្ត្រីនោះទេប៉ុន្តែឆ្កែរបស់នាងអាចត្រូវបានគេឮវាស្រែកនៅខាងក្នុងផ្ទះ។

“ខ្ញុំ​ប្រាប់​ប្រពន្ធ​ខ្ញុំ​ថា មាន​អ្វី​មិន​ស្រួលទេដឹងពេល​នោះ​ប្រពន្ធ​ខ្ញុំ​ប្រាប់​ខ្ញុំ​ថាមក​ខាង​នេះគាត់ក៏​មកមើល​តាម​បង្អួច​នោះ​ហើយ​ដែល​ធ្វើឲ្យគាត់បាន​ដឹង​ពី​ស្ថានភាពរបស់នាង។ វា​ជា​ការ​សោក​ស្តា​យ​ខ្លាំង​ណាស់​។ ពួកគេបានទូរសព្ទទៅប៉ូលីស” លោក Araujo បានបញ្ជាក់យ៉ាងដូច្នេះ។

លោកបានបន្ថែមថា គូស្នេហ៍មួយគូនេះ បានរួមរស់ជាមួយគ្នាទើបតែបានប៉ុន្មានខែប៉ុណ្ណោះ ដោយលោកបានកត់សម្គាល់ថា “ស្ត្រីរួសរាយនេះ” ដែលធ្លាប់ច្រៀងខារ៉ាអូខេនៅក្នុងផ្ទះល្វែងរបស់នាងគឺមិនដូចគ្នានិងអ្នកដទៃនោះទេ។

“នាងមានប្រជាប្រិយភាពខ្លាំងណាស់បន្ទាប់ពីនាងបានជួបបុរសម្នាក់នេះ នាងបានផ្លាស់ប្តូរច្រើន” កំពូលតារាដែលបានកត់សម្គាល់ឃើញ Espinal ដែលជាធម្មតាចូលចិត្តលេងភ្លេង បានឈប់ធ្វើដូច្នេះកាលពីខែធ្នូ។

កាល​ពី​ថ្ងៃ​សៅរ៍ អ្នកស្រុកក៏បានធ្វើពិធីរំលឹកនូវអនុស្សាវរីយ៍របស់នាងដ៏​តូច​មួយ​​នៅ​ក្បែរ​ផ្ទះ​ល្វែង​របស់​ជន​រង​គ្រោះ​ដោយ​មានដុត​ភ្លើង​ទៀននៅទីនោះ៕

ប្រភព: NYC