អន្តរជាតិ

នៅខាងក្នុងគុករុស្ស៊ីដែលជាកន្លែងគូប្រជែងពូទីន Alexei Navalny រស់នៅថ្ងៃចុងក្រោយរបស់គាត់

ប្រែសម្រួល៖ សហការី
មេដឹកនាំបក្សប្រឆាំងដ៏លេចធ្លោរបស់រុស្សីដែលមានអាយុ ៤៧ ឆ្នាំ​បានតស៊ូអត់ធន់យ៉ាងខ្លាំងហើយគាត់ជាឪពុកដែលបានរៀបការមានកូនពីរនាក់។ គាត់បានបាត់មុខពីក្នុងគុកដែលមានចម្ងាយប្រហែល ១៥០ ម៉ាយភាគខាងកើតនៃទីក្រុងមូស្គូកាលពីពេលថ្មីៗកន្លងមក។

ឥឡូវនេះបក្សប្រឆាំងរូបនេះត្រូវបានគេរាយការណ៍ថាបានស្លាប់នៅក្នុងគុកងងឹត Gulag ដែលជាជំរំអ្នកទោសដ៏ល្បីឈ្មោះដែលគេស្គាល់ថាមានធ្វើ​ទារុណកម្មបញ្ច្រកទឹកនិងឆក់ខ្សែភ្លើង។

Navalny បានសរសេរនៅលើ X នៅថ្ងៃទី ២២ ខែមករាថា “តារាចម្រៀង Shaman បានបង្ហាញខ្លួននៅលើឆាកនៅពេលដែលខ្ញុំជាប់គុករួចហើយ ដូច្នេះខ្ញុំមិនអាចមើល ឬស្តាប់តន្ត្រីរបស់គាត់បានទេ” Navalny បាន​សរសេរនៅលើ X នៅថ្ងៃទី ២២ ខែមករាបីសប្តាហ៍នៅមុនពេលគេប្រកាស​អំពីការស្លាប់របស់គាត់។

“អ្នករាល់គ្នាដឹងទេថា បទចម្រៀងដែលគ្រាន់តែជាការរលេងសើច​ត្រូវបានថតទុកនោះវា ប្រាកដណាស់ ខ្ញុំពិតជាចង់ស្តាប់ ប៉ុន្តែនៅក្នុងគុក​តើខ្ញុំអាចធ្វើអ្វីបាន? “ គាត់បាននិយាយថា​ខ្ញុំជាអ្នកទោសដែលកំពុង​ជាប់គុក ១៩ ឆ្នាំក្រោមបទចោទប្រកាន់ថា “ជ្រុលនិយម” ។

មេធាវីបាននិយាយថា “ខ្ញុំនឹងត្រូវបានគេនាំទៅកាន់គុក Yamal” មេធាវី​បានឲ្យដឹងថាគឺសំដៅទៅតំបន់ទឹកកកដាច់ស្រយាលរបស់ប្រទេសរុស្ស៊ីជាកន្លែងដែលគាត់បានបញ្ចប់ទណ្ឌកម្មព្រហ្មទណ្ឌក្នុងគុក IK-3 គឺជាគុក​ដែលបានសង់នៅលើទីតាំងអតីត gulag សម័យសូវៀតមានចម្ងាយ​ប្រហែល ១,២០០ ម៉ាយពី ទីក្រុងម៉ូស្គូ។

នៅពេលដែល Navalny ទៅដល់ពន្ធនាគារដ៏ល្បីល្បាញដំបូង គាត់ត្រូវបានអនុញ្ញាតឲ្យបង្ហោះសារនៅលើX ម្តងម្កាល ហើយហាក់ដូចជាមានអារម្មណ៍បែបកំប្លែង។

អ្នកទោសដ៏ល្បីដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយសិស្សសាកលវិទ្យាល័យ Yale បានសរសេរថា “ខ្ញុំមិននិយាយថា ‘Ho-ho-ho’ ទេ ប៉ុន្តែខ្ញុំ​និយាយថា “Oh-oh-oh” នៅពេលដែលខ្ញុំមើលទៅក្រៅបង្អួច។

គាត់បាន​និយាយថា “រយៈពេល ២០ ថ្ងៃនៃការធ្វើដំណើររបស់ខ្ញុំគឺហត់​នឿយណាស់ ប៉ុន្តែខ្ញុំនៅតែមានអារម្មណ៍ល្អដូច Santa Claus” ។
ប៉ុន្តែជីវិតនៅក្នុងរន្ធនរកដ៏ល្បីល្បាញរបស់រុស្ស៊ី ដែលសីតុណ្ហភាព​នៅខាងក្រៅអាចធ្លាក់ចុះដល់ ៤០ ដឺក្រេក្រោមសូន្យក្នុងរដូវរងារ ហើយមូស និងសត្វកណ្ដៀររំខានអ្នកទោសស្ទើរឆ្កួតនៅក្នុងរដូវក្តៅនឹងក្លាយជាសុបិនអាក្រក់ដ៏រស់រវើកមួយនេះជាសម្តីរបស់អ្នកជំនាញ និងអតីតអ្នកទោស​ដែលបាននិយាយដូច្នេះ។

Navalny បាននិយាយថាគាត់ត្រូវបានគេដាក់ឲ្យនៅម្នាក់ឯងរយៈពេល ១៥ ថ្ងៃដោយសារតែគាត់ត្រូវបានគេសន្មតថាបានណែនាំខ្លួនមិនត្រឹមត្រូវចំពោះឆ្មាំគុក។

ផលិតករភាពយន្តជន​ជាតិអ៊ុយក្រែន លោក Oleh Sentsov បានប្រាប់វិទ្យុអាមេរិក បន្ទាប់ពីចំណាយពេលប្រាំឆ្នាំនៅទីនោះនៅ IK-ថា “នៅពេលដែលអ្នកឆ្លងផុតកម្រិតកំណត់ ពួកគេប្រាប់ឲ្យអ្នកដឹងថាអ្នក​កំពុងស្ថិតក្នុងការបន្សុត ដែលជាកន្លែងដែលអ្នកគ្មានសិទ្ធិ និងគ្មាននរណាម្នាក់ត្រូវប្តឹងផ្តល់”។ 8, a k a “Polar Bear” ក៏នៅក្នុងគុក​នោះដូចគ្នា។

“ការវាយដំ និងទារុណកម្មដ៏អាម៉ាស់ព្រមទាំងការឆក់ខ្សែភ្លើងក៏ត្រូវបាន​អនុវត្តនៅបន្ទប់គុកងងឹតដ៏ត្រជាក់ហើយអ្នកទោសត្រូវអាក្រាតកាយ ឬក្នុងសម្លៀកបំពាក់សើម។ ប៉ុន្តែនោះនៅតែមិនអាក្រក់បំផុតនោះទេ។ អ្នកអាចត្រូវបានគេដាក់ឲ្យដេកនៅក្នុងប្រអប់ដែក ដែលធ្វើឲ្យ​អ្នកពិបាកដកដង្ហើម ហើយត្រូវបត់ជើងតូចដោយខ្លួនឯង។ពួកគេតែងតែគំរាមកំហែងរំលោភអ្នកនៅពេលពួកគេចង់ធ្វើបាបអ្នក។
បុរសម្នាក់ទៀតដែលស្នាក់នៅ IK-3 បានប្រាប់សកម្មជនសិទ្ធិមនុស្សថា “ក្នុងរដូវរងា អ្នកទោសនឹងត្រូវប្រមូលផ្តុំគ្នាយ៉ាងលឿននៅទីធ្លាក្នុងសម្លៀក​បំពាក់ស្តើងៗ។“ហើយមិនត្រូវបានអនុញ្ញាតឲ្យទះ​ដៃ ឬចាប់ដៃគ្នាឡើយ ពួកគេត្រូវឈរក្នុងរយៈពេល ៣០ ឬ ៤០ នាទីដោយមិនមានចលនានៅ​ពេលដែលសីតុណ្ហភាពធ្លាក់ដល់ដក ៤៩ អង្សាហ្វារិនហៃ] ឬត្រជាក់ជាងនេះ។ “ប្រសិនបើមនុស្សម្នាក់ផ្លាស់ទី ក្រុមទាំងមូលត្រូវបាន​គេស្រោចទឹកដាក់“។

“នៅនិទាឃរដូវ មានការធ្វើទារុណ​កម្មថ្មីមួយគឺ មូស និងរុយខាំ ប្រសិនបើ​អ្នកផ្លាស់ទីពួកគេនឹងបាញ់សម្លាប់ក្រុមទាំងមូលដោយកាណុងបាញ់ទឹក“៕