សន្ដិសុខសង្គម

កម្លាំងនគរបាលបន្ទាយមានជ័យបើកប្រតិបត្តិការត្រួតពិនិត្យអាវុធគ្រឿងផ្ទុះនិងអ្នកប្រើគ្រឿងស្រវឹងហើយបើកបរពេលយប់

ដោយ :  បន្ទាយ

បន្ទាយមានជ័យ: នៅយប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ ស្នងការររង ទទួលផែនការងារសេនាធិការ ដឹកនាំកម្លាំងនគរបាលជំនាញ កម្លាំងផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះនិងអគ្គិភ័យ កម្លាំងអន្តរាគមន៍ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កម្លាំងប្រចាំបញ្ជា ចុះត្រួតពិនិត្យរដ្ឋបាល ឆែកអាវុធគ្រឿងផ្ទុះ និង ទប់ស្កាត់អ្នកបើកបរប្រើប្រាឬក្រោមឥទ្ធិពលគ្រឿងស្រវឹង។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរៈ បានអោយដឹងថា : ក្នុងប្រតិបត្តិការនេះ កម្លាំងនគរបាលជំនាញ កម្លាំងអន្តរាគមន៍ បានចុះត្រួតពិនិត្យនៅតាមទីប្រជុំជន ក្នុងក្រុងសិរីសោភ័ណជាទីរួមខេត្តលើកំណាត់ផ្លូវជាតិឆ្លងកាត់ខេត្ត។រីឯកម្លាំងអធិការដ្ឋាននគរបាលក្រុង-ស្រុក បានចុះត្រួតពិត្យអាវុធ ទប់ស្កាត់អ្នកបើកបរមានជាតិស្រវឹងតាមភូមិសាស្ត្រដែលខ្លួនឈរជើងរៀងៗខ្លួន។

មន្ត្រីប្រតិបត្តិការអោយដឹងថា : លទ្ធផលកិច្ចប្រតិបត្តិការលើកនេះ បានដូចតទៅ :

-អប់រំម្ចាស់មធ្យោបាយ និង អ្នករួមដំណើរចំនួន៦៩៦នាក់/ ស្រីចំនួន២៦៤នាក់។

-ត្រួតពិនិត្យលើមធ្យោបាយរថយន្តតូចធំចំនួន២១៧រគ្រឿងម៉ូតូចំនួន២៩៨គ្រឿង , គោយន្តកន្ត្រៃចំនួន០៥គ្រឿង។ក្នុងការត្រួតពិនិត្យនេះសមត្ថកិច្ចបានរកឃើញដូចខាងក្រោ  :

នៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ វាស់ជាតិអាល់កុល ចំនួន០៧នាក់ វិជ្ជមានចំនួន០១ នាក់។នៅអធិការដ្ឋាននគរបានមង្គលបូរី អ្នកបើកបរយានយន្តដែលមានជាតិអាល់កុលចំនួន ០១នាក់ ។

ចំពោះអ្នកដែរមានជាតិអាកុលខាងលើបានធ្វើការអប់រំមិនអនុញ្ញាតអោយបើកបរបន្តទៅមុខទៀតទេ ពោលគឺឃាត់ទុកក្នុងរយ:ពេលរហូតដល់ស្វាង ដើម្បីចាត់ការបន្តតាមនីតិវិធី៕