ព័ត៌មានជាតិ

សាស្ត្រាចារ្យ ៖ មានសុខភាពល្អ គ្រួសារមានសុភមង្គល ប្រទេសជាតិរុងរឿង

ដោយ : បន្ទាយ
បន្ទាយមានជ័យ៖សាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រ សង្គមគ្រួសារនៅសាកល​វិទ្យាល័យស្ត្រីនៃសាធារណរដ្ឋកូរ៉េបានកត់សម្គាល់ថា នៅពេលបុគ្គល​យើងម្នាក់ៗមានសុខភាពល្អ វាក៏ជួយឲ្យគ្រួសារមានសុភមង្គល ជួយប្រទេសជាតិរីចម្រើន រុងរឿង។

លោកសាស្ត្រាចារ្យប៉ាក ហ៊ីឈុល (Professor Parck Heechul ) និង លោកស្រីលី អើនយ៉ុង (Professor Lee Eun Young) មុខវិជ្ជាជំនាញនិងនៃ​សាកលវិទ្យាល័យខាងលើបានថ្លែងដូច្នេះក្នុងសិក្ខាសាលា ៖ “មានសុខភាពល្អគឺជាអនាគតប្រទេសជាតិ(គ្រួសារដ៏មានសុខភាពល្អ អាខាដេមី ) “ដល់គូស្វាមី ភរិយា មន្ត្រីរាជការរាប់សិបគូនៃសាលាខេត្ត​បន្ទាយមានជ័យ ដែលធ្វើនៅសាលប្រជុំធំ ។

មន្ត្រីដែលចូលរួមអោយដឹងកាលពីថ្ងៃទី១៥ខែកុម្ភ:ឆ្នាំ២០២៤ ថា : លោក លោកស្រីសាស្ត្រារ្យទាំង២រូបនិងសហការីដែលធ្វើការនៅមជ្ឃមណ្ឌសមួយនាភូមិភ្នំបាក់សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណសហការជាមួយសាលាខេត្ត​បន្ទាយមានជ័យបានបើកសិក្ខាសាលាខាងលើក្នុងបំណងថាតើមនុស្ស​ម្នាក់ៗនិងគ្រួសារនិមួយៗត្រូវធ្វើដូចម្តេចដើម្បីអោយគ្រួសារមានសុខភាពល្អ ។


ការប្រតិបត្តិនោះគឺក្នុង១ជីវិត មនុស្សបានជួបនឹងព្រឹត្តិការណ៍ឬរឿងអស្ចារ្យ​ដែលល្បីមាន៣សំខាន់ៗ :ទី១- ពេលកើត ដែលបានមកចាប់កំណើត​និងប្រសូត្រចេញពីឪពុកម្តាយ តើមានសុខភាពល្អឬមិនល្អ ? ទី២-ពេលមានគូស្រករឬរៀបការ ។ ចង់អោយគេមកចូលរួមអបអរ ផ្តល់ពរជ័យ ផ្តល់តម្លៃអោយ ។ ចូរអ្នកពិនិត្យមើលនូវអតីតកាល បច្ចុប្បន្ន និងអនាគ ។តើចិត្តវិទ្យា តើការសិក្សាបែបវិទ្យាសាស្ត្រ អាចដឹងពី​អាកប្បកិរិយា​របស់មនុស្សដូចម្តេច?គ្រួសារត្រូវតែមានសុភមង្គល ។ មានគ្រួសារ គឺចង់បានសុវត្ថិភាព សុភមង្គលនិងជីវភាព ហើយបំពេញ​តួនាទី​បានចំបំណងប្រាថ្នានៃយើង និងទី៣-ពេលស្លាប់ ដែលចង់បានឲ្យគេទទួលស្គាល់កេរ្តិ៍ឈ្មោះ ស្នាដៃនិងជូនដំណើរ​ជាកិត្តិយស ជាដើម ។

លោក លោកស្រីសាស្ត្រាចារ្យក៏បានផ្តល់ដល់សិក្ខាកាមនិង​មន្ត្រីថ្នាក់ដឹកនាំដែលចូលរួមនូវសន្លឹកក្រដាសធ្វើតេស្តលើឥរិយាបថនិង​ចរិយាបថរបស់អ្នកគូសសញ្ញា0លើកន្សោមពាក្យណា(ចិត្តសាស្រ្ដឬទស្សនទាន)ដែលអ្នកគិតថា រៀបរាបបានត្រឹមត្រូវឬល្អ​បំផុតពីABCD :ឧទាហរណ៍ ក្លាហាន សកម្ម ស្ទាក់ស្ទើរ ឆាប់ខឹង ស៊ូទ្រាំ ទន់ភ្លន់ ទន់ជ្រាយ ….។

បង្ហាញពីលក្ខណសម្បត្តិរបស់មនុស្ស៖ មនុស្សចិត្តទូលាយ ជឿជាក់លើ​ខ្លួនឯង មានការទទួលខុសត្រូវ ទុទិដ្ឋិនិយម រួសរាយរាក់ទាក់ ជួរចិត្ត​ស្មូរកំណាញ់ ។ល។

នាឱកាសនោះ មន្ត្រីថ្មាក់ដឹកនាំ អ្នកចូលរួមដែលជាសិក្ខាកាមនិងលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ លោកជំទាវនួម សុភ័ណ អ្នកតំណាងរាស្ត្រ លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ដែលអញ្ជើញជាអធិបតីបានបង្ហាញពីវិថីនិងវិធីសាស្ត្រសាមញ្ញៗនិង​ស៊ីជម្រៅក្នុងការថែរក្សាការពារសុខភាព លើកកម្ពស់ជីវភាពនិង​សុភមង្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារដើម្បីចែករំលែកជាបទពិសោធន៍​និងជាគំរូ ហើយបានឧទ្ទិសសារពីសិក្ខាសាលានេះ សូមអោយ​ក្រុមគ្រួសារ​ប្រជាជនកូរ៉េនិងកម្ពុជាមានសុខភាពល្អ មានជីវភាពសមរម្យ មានសេចក្តីសុខស្ងប់និងសុភមង្គល ៕