អន្តរជាតិ

ប្រទេសលោកសេរីទម្លាក់ការស្លាប់របស់មេដឹកនាំបក្សប្រឆាំងរុស្ស៊ី Alexei Navalny នៅក្នុងគុកថាជាការទទួលខុសត្រូវរបស់លោកពូទីន

ប្រែសម្រួល៖ ស-សម្បត្តិ
ស្ថាប័នពិន័យកម្មសហព័ន្ធរុស្ស៊ីបានអះអាងថា “អ្នកទោស” បានដួល ហើយបានស្លាប់បន្ទាប់ពីគាត់ “មានអារម្មណ៍មិនស្រួល” នៅក្នុងអំឡុង ពេលដើរនៅគុកព្រហ្មទណ្ឌ IK-3 នៅ Kharp ក្នុងតំបន់ដាច់ស្រយាលមួយ ចម្ងាយប្រហែល ១,២០០ ម៉ាយភាគឦសាននៃទីក្រុងម៉ូស្គូ។ក៏ប៉ុន្តែ កាលពីថ្ងៃសុក្រអ្នកនាំពាក្យរបស់ Navalny លោក Kira Yarmish បាននិយាយថា ពួកគេនៅមិនទាន់មានការបញ្ជាក់អំពីការស្លាប់របស់លោក Alexei Navalny នៅឡើយទេ។

លោក Leonid Volkov អតីតប្រធានអង្គភាពនយោបាយរបស់ Navalny បានសង្កត់ធ្ងន់ថា “យើងមិនមានមូលដ្ឋានដែលគួឲ្យជឿជាក់លើការ ឃោសនា របស់រដ្ឋនោះទេ។គាត់បាននិយាយថា “ប្រសិនបើវាជាការពិត នោះ “Navalny មិនមែនត្រូវបានស្លាប់ដោយឯកឯងនោះទេ” មានតែ “Putin ទៅសម្លាប់គាត់” ។

លោក Dmitry Peskov អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា លោក Putin ត្រូវបានគេប្រាប់អំពីការស្លាប់របស់ Navalny ។

គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ីបាននិយាយថា ខ្លួនកំពុងតែ ស៊ើបអង្កេត។

ភ្លាមៗនោះប្រមុខការទូតជាខ្ពស់អាមេរិក លោក Antony Blinken បានធ្វើការកត់សម្គាល់ថា “ការស្លាប់របស់មេដឹកនាំបក្សប្រឆាំងរុស្ស៊ីលោក Alexei Navalny នៅក្នុងពន្ធនាគារថាបានជួយលប់បំបាត់ការភ័យខ្លាចរបស់ លោកពូទីនហើយគាត់បានបង្ហាញបពីភាពទន់ខ្សោយខាងនយោបាយនិងភាពរឡេះរលួយនៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់លោក Putin ដែលគាត់ជា អ្នកបង្កើតវាឡើង” ។

សហរដ្ឋអាមេរិកបានចូលរួមជាមួយប្រទេសផ្សេងទៀតធ្វើការចោទប្រកាន់ចំៗអំពីការស្លាប់របស់មេដឹកនាំបក្សប្រឆាំងរុស្ស៊ីដែលជាការទទួលខុសត្រូវរបស់លោកពូទីនបណ្តាលឲ្យលោកពូទីនក្តៅក្រហាយក្នុងចិត្តយ៉ាងខ្លាំង។
ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Charles Michel បានថ្លែងថា សហភាពអឺរ៉ុបជឿជាក់ថាការស្លាប់របស់មេដឹកនាំបក្សប្រឆាំងរុស្ស៊ីលោក Alexei Navalny មេដឹកនាំរុស្ស៊ីជាអ្នក“ទទួលខុសត្រូវទាំងស្រុង”។

“មេដឹកនាំរុស្ស៊ីគឺលោកពូទីនត្រូវតែទទួលខុសត្រូវចំពោះការស្លាប់របស់លោក Alexei Navalny គឺគាត់ជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ” ។

Michel បាននិយាយនៅក្នុងការបង្ហោះនៅលើ X. ថា “Alexei Navalny បានខិតខំតស៊ូប្រយុទ្ធដើម្បីតម្លៃនៃសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ” Michel បាននិយាយនៅលើ X. “សម្រាប់ឧត្តមគតិរបស់គាត់គាត់ឃើញថា គាត់បានលះបង់ខ្ពស់ពេកហើយ” ។

ប្រធានាធិបតីឡាតវី Edgars Rinkevics បាននិយាយថាលោក Navalny មេបកក្សប្រឆាំងងរបស់រុស្សីត្រូវបានគេសម្លាប់យ៉ាងព្រៃផ្សៃនៅក្នុគុកដោយវិមានក្រឹមឡាំង។
Rinkevics បានសរសេរនៅលើ X. “សូមចូលរួមរំលែកទុក្ខរជាមួយក្រុម គ្រួសារ និងមិត្តភ័ក្តិ” “នោះជាការពិត ហើយវាគឺជាអ្វីដែលគេគួរតែដឹងអំពី លក្ខណៈពិតនៃរបបបច្ចុប្បន្នរបស់រុស្ស៊ី”។

បន្ទាប់ពីអ្នកគាំទ្របានលើកឡើងពីការព្រួយបារម្ភថាអ្នករិះគន់និយាយមិនចេញទេការប្រកាសអំពីមរណភាពនេះបានកើតឡើងភ្លាមៗ ដែលនៅ ពេលថ្មីៗនេះបក្សប្រឆាំងបានអំពាវនាវឲ្យមានការតវ៉ាជាថ្មីប្រឆាំងនឹងការបោះឆ្នោតនៅពេលខាងមុខ។ តែគេមិន ទាន់ឃើញធ្វើសកម្មភាព នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍នេះទេ។

ប្រភពមួយបានឲ្យដឹងថាលោក Navalny ទើបតែបានបន្តចែករំលែកសារ តាមអ៊ីនធឺណិតក្នុងពេលថ្មីៗនេះកាលពីពីរថ្ងៃមុនជាមួយនឹងពាក្យដ៏ទន់ភ្លន់ទៅកាន់ប្រពន្ធរបស់គាត់អ្នកស្រី Yulia ។

“កូនក្មេងអ្វីៗគ្រប់យ៉ាងគឺដូចជាបទចម្រៀងណាអូន៖ រវាងពួកយើង ដូចខ្យល់និងទឹកដែរងនូវពន្លឺជះចេញពីលើអាកាស ព្យុះព្រិលពណ៌ខៀវ បានបោកបក់ពីចម្ងាយរាប់ពាន់យោជ” គាត់បានសរសេរជាមួយនឹងរូបថត របស់ពួកគេកាលនៅជាមួយគ្នា។”បងតែងតែមានអារម្មណ៍ថាអូននៅក្បែរ បងគ្រប់វិនាទីបងស្រលាញ់អូនខ្លាំងណាស់”។

សូមបញ្ជាក់ថា លោក Navalny បានកាន់តំណែងជាមេបក្សប្រឆាំង នៅក្នុងប្រទេសរុស្ស៊ីជាងមួយទសវត្សរ៍មុន ដោយលេងសើច ជាមួយក្រុមអភិជនជុំវិញរឿងលោក Putin និងបានចោទប្រកាន់លោក Putin ពីបទពុករលួយក្នុងទ្រង់ទ្រាយធំ។

គាត់ត្រូវបានគេស្គាល់ទូទាំងពិភពលោកនៅក្នុងខែសីហា ឆ្នាំ ២០២០ នៅពេលដែលគាត់ត្រូវបានបំពុលនៅស៊ីបេរី ដែលការធ្វើតេស្តមន្ទីរ ពិសោធន៍លោកខាងលិចបង្ហាញថាជាការប៉ុនប៉ងសម្លាប់គាត់ដោយសារធាតុសរសៃប្រសាទ។

វិមានក្រឹមឡាំងបានបដិសេធការប៉ុនប៉ងសម្លាប់គាត់ ហើយបាននិយាយ ថាមិនមានភស្តុតាងដែលគាត់ត្រូវបានបំពុលដោយភ្នាក់ងារសរសៃប្រសាទទេ។

បន្ទាប់ពីការព្យាបាលសង្គ្រោះជីវិតនៅប្រទេសអាឡឺម៉ង់ Navalny បានស្ម័គ្រចិត្តត្រឡប់ទៅប្រទេសរុស្ស៊ីវិញនៅឆ្នាំ ២០២១ នៅពេល ដែលគាត់ត្រូវបានចាប់ខ្លួនភ្លាមៗ និងត្រូវបានជាប់ឃុំឃាំងតាំងពីពេល នោះមក។

សម្រាប់វាសនាអ្នករិះគន់លោក ពូទីនការស្លាប់គឺជៀសមិនរួចនោះទេ។

និពន្ធនាយកកាសែតរុស្ស៊ី និងម្ចាស់រង្វាន់ណូបែលសន្តិភាព លោក Dmitry Muratov បានហៅការស្លាប់របស់គាត់ថាជាអំពើ “ឃាតកម្ម។
Muratov បាននិយាយថា “ខ្ញុំជឿជាក់ថាលក្ខខណ្ឌនៃការឃុំឃាំង ដែលនាំទៅ ដល់ការស្លាប់របស់ Navalny ការកាត់ទោសរបស់គាត់ ត្រូវបានបន្ថែមដោយការសម្លាប់ជាសម្ងាត់” ៕
ប្រភព Post wires