ព័ត៌មានជាតិ

បន្តចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងញៀននិងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដល់សិស្សានុសិស្សតាមសាលា

ដោយ : បន្ទុាយ
បន្ទាយមានជ័យ :មន្ត្រីនិងអ្នកពាក់ព័ន្ធបន្តចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃ គ្រឿងញៀននិងផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ដល់សិស្សានុសិស្សតាម សាលាអនុវិទ្យាល័យ វិទ្យាល័យខ្លះនៅក្រុងសិរីសោភ័ណ។ នេះបើតាម​ក្រុមការងារឲ្យដឹងកាលពីថ្ងៃទី១៧ខែកុម្ភ: ឆ្នាំ២០២៤ ។

កម្មវិធីធ្វើនៅសាលាវិទ្យាល័យសិរីសោភ័ណមានរួមជាមួយ​លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកស្រេង សុផល អភិបាល ក្រុងសិរីសោភ័ណនិងមន្ត្រី អ្នកពាក់ព័ន្ធ។

លោកឈួ ប៊ូនរឿង អោយដឹងថា : ក្រសួងអប់រំ យុវជន និងកីឡាបាន​សហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មេរោគអេដស៍ គណៈកម្មាធិការ​ត្រួតពិនិត្យគ្រឿងញៀនខេត្ត និងដៃគូពាក់ព័ន្ធតែងបានស្តីពីការបង្ការ​ទប់ស្កាត់ការប្រើប្រាស់បារីអេឡិចត្រូនិក គ្រឿងញៀនខុសច្បាប់ ជំងឺអេដស៍ មេរោគអេដស៍ និងគ្រោះថ្នាក់ចរាចរណ៍ ក្នុងទិសដៅលើក​កម្ពស់សុខភាពសិក្សាដើម្បីធានាគុណភាពនិងសុវត្ថិភាពធនធានមនុស្ស។

ការថែទាំយុវជនឱ្យមានសុខភាពល្អរឹងមាំជាការងារសំខាន់ចាំបាច់ដែលត្រូវតែរួមគ្នាគិត រួមគ្នាធ្វើ ពិសេសការផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន​ដើម្បីពួកគាត់បានយល់ដឹង និងចូលរួមក្នុងសកម្មភាពប្រយុទ្ធប្រឆាំង​គ្រឿងញៀន។

លោកអធិការរងទទួលជំនាញ លោកអធិការ លោកអភិបាលក្រុងបាន​លើកឡើងថា : ក្នុងចំណោមវិធានការទាំង៥នៃការទប់ស្កាត់គ្រឿងញៀន គឺថា ការអប់រំផ្សព្វផ្សាយ ផលប៉ះពាលគ្រឿងញៀនដល់មនុស្សគ្រប់រូប​គឺជាកត្តា សំខាន់ ។


មូលហេតុគឺថាប្រសិនបើវិធានការបង្ក្រាបគឺមិន​អស់នោះឡើយ ព្រោះ មានអ្នកជក់នៅតែមាន ហើយអ្នកចែកចាយនៅតែបន្តសកម្មភាព ។ ផ្ទុយពីនេះ បើមនុស្សគ្រប់រូប យល់ដឹងពីផលប៉ះពាល់ហើយផ្សព្វផ្សាយ អប់រំគ្នាបន្ត មនុស្សខ្លាច និងមិន លង់ខ្លួនក្នុងការប្រើប្រាស់គ្រឿងញៀន​ឡើយ ។

ជាមួយគ្នានោះ មន្ត្រីក៏លើកឡើងពីការសូមចូលរួមអនុវត្តន៍ឱ្យបាន​ខ្ជាប់ខ្ជួននូវវិធានការនានាដែលបានចែងក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចជាមិនត្រូវបើកបរលើសល្បឿនកំណត់ គោរពសិទ្ធិអាទិភាព ផ្លាកសញ្ញាចរាចរណ៍ ប្រកាន់ស្ដាំ មិនវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់។
ហើយបើស្រវឹងសូមកុំបើកបរ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ កាត់បន្ថយចំនួនអ្នកស្លាប់ អ្នករងរបួស អ្នកពិការ និងការខូចខាតនានា ដែលបង្កដោយសារគ្រោះថ្នាក់ចរាចរណ៍។

ពោលគឺសុវត្ថិភាពចរាចរណ៍គឺជាផ្នែកមួយយ៉ាងសំខាន់នៃសុខភាព​សាធារណៈ ជាការងារចម្បងដែលទាមទារឱ្យមានការដោះស្រាយ​ជាបន្ទាន់។

បំណងនៃការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនាពេលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បីជាការពញ្ញាក់ស្មារតីដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ជាពិសេសអ្នកប្រើប្រាស់ទោចក្រយានយន្ត ឱ្យយកចិត្តទុកដាក់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ៕