អន្តរជាតិ

ទាហានម៉ារីនអាមេរិកដែលជាអ្នកលបបាញ់ស៊ីបផ្តាច់ជីវិតមនុស្សដ៏ល្បីក្នុងប្រវត្តិសាស្ត្របានស្លាប់ក្នុងអាយុ៧៥ឆ្នាំ

ប្រែសម្រួល៖ ស-សម្បត្តិ

ទាហានម៉ារីនអាមេរិកផ្នែកលបបាញ់ប្រហារឈ្មោះ Charles “Chuck” Mawhinney ដែលបានប្រើពេលជិត២០ឆ្នាំក្នុងអាជីពជាអ្នក ឈ្លបបាញ់ប្រហារដោយទទួលស្គាល់ក្នុងកំណត់ត្រា ជាអ្នកផ្តាច់ផ្តិល ជីវិតមនុស្សក្នុងសៀវភៅប្រវត្តិសាស្ត្រនោះបានទទួលមរណភាពកាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក Mawhinney កើតនៅសង្កាត់ Lakeview ក្នុងរដ្ឋ Oregon Mawhinney សហរតដ្ឋអាមេរិកបានចាប់ផ្តើមអាជីពជាអ្នកសម្លាប់មនុស្សនេះនៅក្នុងឆ្នាំ ១៩៦៧ ក្រោយពេលដែលបានបញ្ចប់ការសិក្សានៅវិទ្យាល័យ គាត់បានចុះឈ្មោះចូលបំរើកងត័ពក្នុងជួរកងទ័ពជើងទឹករបស់អាមេរិកនៅក្នុងឆ្នាំដដែលនោះ ដើម្បីទៅប្រយុទ្ធនៅលើសមរភូមិនៅក្នុងសង្គ្រាម វៀតណាម។

សារព័ត៌មាន The Baker City Herald បានរាយការណ៍ថាលោក Mawhinney បានស្លាប់នៅផ្ទះរបស់គាត់ក្នុងទីក្រុង Baker រដ្ឋ Oregon កាលពីថ្ងៃទី ១២ ខែកុម្ភៈ ក្នុងអាយុ ៧៥ ឆ្នាំ។

នៅក្នុងពេលចូលរួមក្នុងសាខាកងទ័ពជើងទឹកអាមេរិក គាត់បាន ចូលរៀននៅសាលាហ្វឹកហ្វីនឈ្លបបាញ់ប្រហារ (Scout Sniper School) នៅ Camp Pendleton ហើយបន្ទាប់ពីគាត់បានបញ្ចប់ការសិក្សា នៅខែមេសា ឆ្នាំ ១៩៦៨ គាត់ក៏បានទទួលបទបញ្ជាឲ្យទៅបំពេញ បេសកកម្ម នៅប្រទេសវៀតណាមខាងត្បូងស្របតាមកម្មវិធីផ្លាស់ប្តូរ វិលជុំរយៈពេល ១៦ ខែម្តង។

ពីឆ្នាំ ១៩៦៨ ដល់ឆ្នាំ ១៩៦៩ លោក Mawhinney នៅជាក្មេងជំទង់ នៅឡើយគាត់ត្រូវបានគេចាត់ទុកថាជាបុគ្គលមានស្នាដៃក្នុងការឈ្លបបាញ់សម្លាប់ចំនួន ១០៣ ករណីដែលត្រូវបានគេបញ្ជាក់។

ការឈ្លបបាញ់សម្លាប់ត្រូវបានបន្ថែមចំនួនរហូតដល់ទៅ ២១៦ នាក់ ដែលត្រូវបានកត់ត្រាក្នុងបញ្ជី។

លោក Mawhinney បានបញ្ជាក់ថា គាត់បានឈ្លបបាញ់សម្លាប់មនុស្ស ក្នុងចម្ងាយ ១,០០០ យ៉ាត ជាមួយនឹងការបាញ់សម្លាប់ជាមធ្យមសម្រាប់ អ្នកលបបាញ់ដូចគ្នាក្នុងកំឡុងសង្គ្រាមវៀតណាមដែលបានធ្វើឡើងនៅចម្ងាយពី ៣០០ ទៅ ៨០០ យ៉ាត។

ទោះបីជាមានតួលេខឈ្លបបាញ់សម្លាប់ខ្ពស់ជាងគេក្នុងចំណោមអ្នកឈ្លបបាញ់នៅក្នុងប្រវត្តិសាស្ត្រក៏ដោយ  ក៏លោក Mawhinney បានត្រឡប់ មកផ្ទះវិញនៅឆ្នាំ ១៩៧០ បានរស់នៅប្រចាំថ្ងៃដោយមិនមានការ ទទួលស្គាល់ និងទទួលបានការងារជាមួយសេវាកម្មរបស់កងទ័ពជើងទឺក សហរដ្ឋអាមេរិកនោះទេ។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមកគាត់ត្រូវបានគេចាត់ទុកថាជាវីរបុរសរបស់កងម៉ារីនរួមទាំងលោក Carlos Hathcock ផងដែរដែលបានជាប់ ចំណាត់ថ្នាក់ក្នុងចំណោមអ្នកឈ្លបបាញ់សម្លាប់បានច្រើនជាងគេបំផុតក្នុងនាមជាអ្នកឈ្លបបបាញ់ប្រហារ ៩៣ នាក់ ដែលមានជំនាញឈ្លបបាញ់​ក្នុងរយ:ចម្ងាយឆ្ងាយបំផុតដែលមិនធ្លាប់មានគឺ ២,៥០០ យ៉ាត។

គាត់បានទទួលមេដាយសំរឹទ្ធិជាមួយនឹងកម្លាំងប្រយុទ្ធ មេដាយដែលជា​សមិទ្ធផលរបស់កងទ័ពជើងទឹក មេដាយបានលើកសរសើរកងទ័ព​ជើងទឹកថា ជាកម្លាំងប្រយុទ្ធ និងបេះដូងពណ៌ស្វាយពីរ។

រហូតដល់ឆ្នាំ ១៩៩១ នៅពេលដែលអ្នកសង្កេតការណ៍របស់ Mawhinney ម្នាក់ក្នុងប្រទេសវៀតណាមគឺ Joseph T. Ward បានសរសេរសៀវភៅ “Dear Mom: A Sniper’s Vietnam” ហើយបានផ្តល់កិត្តិយសដល់គាត់​ជាមួយ​នឹងកំណត់ត្រាដោយលើកឡើងថា គាត់បានសម្លាប់មនុស្សអស់​ចំនួន ១០១នាក់ ។ ដំបូងឡើយ មនុស្សជាច្រើនមិនបានដឹងពីសៀវភៅ​នេះទេ។

ឈ្មោះរបស់គាត់ចាប់ផ្តើមល្បីបានរាលដាលបន្តិចម្តងៗនៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីតាមដានថាតើ Mawhinney ត្រូវបានគេ​ចាត់ទុកថា ជាអ្នកលបបាញ់សម្លាប់ដែលត្រូវបានគេ​បញ្ជាក់ថា​បានច្រើនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃកងម៉ារីនអាមេរិក។

មានភាពចម្រូងចម្រាសក្នុងចំណោមសមាជិកសហគមន៍អ្នកឈ្លបបាញ់ប្រហារដែលគេនៅតែជឿថា Hathcock បានជាប់កំណត់ត្រានេះ។

លោក Peter Senich ដែលជាអ្នកប្រវត្តិសាស្ត្រផ្នែកយោធា និងជាអ្នកនិពន្ធដែលមានជំនាញខាងការស្ទាក់ចាប់អាវុធតូចៗ បានទៅផ្ទៀងផ្ទាត់ការអះអាងរបស់ Ward នៅក្នុងបណ្ណសាររបស់កងម៉ារីន ហើយបានរកឃើញថាទិន្ន័របស់គាត់ខុសស្រឡះតែម្តង។លោក Mawhinney មានតួលេខឈ្លបបាញ់ប្រហារដល់ទៅ ១០៣ នាក់ កឺមិនមែន ១០១ ដូចនៅក្នុងសៀវភៅរបស់គាត់នោះទេ។

បន្ទាប់ពីការសម្ភាសរបស់គាត់ និងកេរ្តិ៍ឈ្មោះថ្មីក្នុងចំណោម​សហគមន៍យោធា Mawhinney បានចូលនិវត្តន៍ពីសេវាកម្មកងទ័ពរបស់​សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ១៩៩៧ ហើយបានចាប់ផ្តើមចូលរួមក្នុង​ព្រឹត្តិការណ៍​នានាទូទាំងប្រទេសជាមួយភរិយារបស់គាត់ឈ្មោះ Robin ។

លោក Mawhinney ជាបុរសម្នាក់ដែលឲ្យតម្លៃលើភាពឯកជនរបស់គាត់ ហើយមិនស្វែងរកកិត្តិនាមសម្រាប់សកម្មភាពរបស់គាត់នៅក្នុងប្រទេសវៀតណាមនោះទេគាត់បានយល់ព្រមធ្វើបទសម្ភាសន៍ជាមួយ Senich ក្នុងឆ្នាំ ១៩៩៧ ដែលត្រូវបានគេណែនាំនៅក្នុង Baker City Herald ។

លោកMawhinney បាននិយាយថា “វាជាឱកាសមួយសម្រាប់ខ្ញុំក្នុងការ​ទទួលបានការទទួលស្គាល់មួយចំនួន”។

“យើងទាំងអស់គ្នានៅទីនោះជាមួយគ្នា ប្រសិនបើខ្ញុំទទួលស្គាល់វា នោះមិនអីទេ ព្រោះរាល់ពេលដែលខ្ញុំនិយាយជាមួយនរណាម្នាក់​វាផ្តល់ឲ្យខ្ញុំនូវឱកាសមួយដើម្បីនិយាយអំពីការងារដ៏អស្ចារ្យដែលពួកគេ​បានធ្វើ។

Lindsay បាននិយាយនៅក្នុងបទសម្ភាសជាមួយ The Oregonian កាលពីថ្ងៃពុធដោយចែករំលែកថា លោក Mawhinney មិនដែលជំរុញ​អំពីការឈ្លបបាញ់សម្លាប់នោះទេ ហើយបាននិយាយថាគាត់ “បានធ្វើអ្វីដែលខ្ញុំបានបណ្តុះបណ្តាលសម្រាប់តែឲ្យគាត់ធ្វើ” ។

អ្នកឈ្លបបាញ់សម្លាប់ដូចរឿងព្រេងនិទានបានប្រាប់រឿងរ៉ាវជីវិតរបស់គាត់ទៅអ្នកនិពន្ធ Jim Lindsay ដែលបានសរសេរសៀវភៅ “The Sniper: The Untold Story of the Marine Corps’ Greatest Marksman of All Time” នៅក្នុងខែមីនា ឆ្នាំ ២០២៣។

“គាត់ជាឪពុកដ៏ល្អ ជាប្តីល្អ និងជាធនធានសម្រាប់សហគមន៍។

មរណភាពកាលពីថ្ងៃទី ១២ ខែកុម្ភៈរបស់លោក Mawhinney បានបន្សល់ទុកប្រពន្ធនិងកូនចំនួនបីនាក់៕