សន្ដិសុខសង្គម

ករណីកាន់កាប់ ដឹកជញ្ជូនអាវុធ(ដាវ)គ្មានការអនុញ្ញាត អាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនជនសង្ស័យ០៣ នាក់ទៅតុលាការ

ដោយ : បន្ទាយ
បន្ទាយមានជ័យ ÷ករណីកាន់កាប់/ដឹកជញ្ជូនអាវុធដោយគ្មានការ​អនុញ្ញាត(កាំបិត )ត្រូវបានអាវុធហត្ថក្រុងប៉ោយប៉ែតខេត្ត​​បន្ទាយ​មានជ័យ បញ្ជូនជនសង្ស័យ០៣នាក់ទៅសាលាដំបូងខេត្តកាលពីថ្ងៃទី១៦ខែកុម្ភ:​ឆ្នាំ២០២៤ ។

លោករវសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ោយប៉ែតអោយដឹងថា : ជនសង្ស័យចំនួន០៣នាក់ ដែលឃាត់ខ្លួនមាន ១-ឈ្មោះ ឃឹម ម៉េងឡុង ភេទប្រុស អាយុ១៦ឆ្នាំ, ២.ឈ្មោះរឺចី ណៃ ភេទប្រុស អាយុ១៦ឆ្នាំ , ៣-ឈ្មោះ ថា សោភា ភេទប្រុស អាយុ១៦ឆ្នាំ ។

ជនសង្ស័យទាំង៣នាក់ បច្ចុប្បន្នរស់នៅភូមិអូរនាង សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ពួកគេពាក់ព័ន្ធករណី កាន់កាប់ ឬ ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តកាលពីវេលាម៉ោង២០​ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច បុរីសានកូ ស្ថិតក្នុងភូមិផ្សារ​កណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបន្តថា :កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះល្បាត​ការពារសន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាពជាជូនប្រជាពលរដ្ឋ​នៅក្នុងភូមិសាស្ត្រក្រុងក៏ប្រទះឃេីញក្រុមក្មេងទំនេីងដោយមានការសង្ស័យ កម្លាំងក៏បានឆែកឆេរទៅលើក្រុមក្មេងទំនើងជាបន្តបន្ទាប់៣នាក់ រកឃើញមានកាំបិតខ្វែវ ប្រវែង៣៦សង់ទីម៉ែត្រចំនួន០១ដើម ។

ក្រោយឃាត់ខ្លួន និងសួរនាំ ក្រុមក្មេងទំនេីងទាំង៣នាក់ បានឆ្លើយថា ពួកគេបានលាក់ទុកកាំបិតខ្វែវក្នុងម៉ូតូគឺដើម្បីការពារខ្លួន ។

ប៉ុន្តែសមត្ថកិច្ចបានសំអាងលើខ្លឺមសារបទបញ្ជាផែនការភូមិ ឃុំសុវត្ថិភាពនិងបទបញ្ជាថ្មីបន្ថែមដែលដាក់អោយទប់ស្កាត់ បង្ក្រាបចលនាក្មេងទំនើងទើបផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាង​ជាក់ស្តែងទាំងនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាង​សំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក  កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ៕