សន្ដិសុខសង្គម

កងរាជអាវុធហត្ថឃាត់ខ្លួនក្មេងទំនើង៤០នាក់នៅក្រុងប៉ោយប៉ែត : យកមកអប់រំ ៣២នាក់, ៨នាក់ជាប់សារធាតុញៀនកសាងសំណុំរឿងបញ្ជូន

ដោយ : បន្ទាយ
បន្ទាយមានជ័យ ៖កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្មេង​ទំនើងប្រុស.ស្រី៤០នាក់ យកមកអប់រំចំនួន៣២នាក់ ។ឯ៨នាក់ ដែលជាប់សារធាតុញៀនកសាងសំណុំរឿងបញ្ជូនបន្តនីតិវិធីកាលពីថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សមត្ថកិច្ចអាវុធហត្ថបានឲ្យដឹងថា៖ ក្រោយពីទទួលបានបទបញ្ជាពីលោក​វរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោក​វរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌នៃអាវុធហត្ថក្រុងចុះល្បាត​ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតបាន ប្រទះឃើញក្រុមក្មេងទំនើង បង្កើតជាក្រុម បក្ខពួក ប្រមូលផ្ដុំគ្នាផឹកស៊ីតាមបណ្ដោយផ្លូវ​និងជុំវិញកន្លែងក្សាន្តផ្សេងៗ កម្លាំងបានចុះត្រួតពិនិត្យឆែកឆេរ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចំនួន៤០នាក់ និងធ្វើតេស្តទឹកនោម ។

សមត្ថកិច្ចអាវុធហត្ថបានបន្តថា៖ ក្រោយពីធ្វើតេស្តទឹកនោម លើក្មេងទំនើងទាំង៤០នាក់នោះ រកឃើញជាប់សារធាតុញៀន០៨នាក់ ។
សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅកងរាជអាវុធហត្ថខេត្តបន្ទាយ​មានជ័យ បន្តនីតិវិធីទៅតាមច្បាប់។

ចំណែកក្មេងទំនើង៣២នាក់ទៀត ដោយបានការអនុញ្ញាតពីលោក​ឧត្តមសេនីយ៍ត្រីបោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត​បន្ទាយមានជ័យ កម្លាំងជំនាញធ្វើកិច្ចសន្យា អប់រំណែនាំ និងអោយ​អាណាព្យាបាលធានាត្រលប់ទៅលំនៅដ្ឋានវិញដើម្បីអប់រំបន្ត៕