អន្តរជាតិ

អ្នកស្ទូចត្រីCatfish នៅរដ្ឋ អាឡាស្កាត្រូវកាត់ទោសឲ្យជាប់គុក៩៩ឆ្នាំដោយសារសម្លាប់មិត្តភក្តិ

ស្ត្រីនៅរដ្ឋអាឡាស្កា,សហរដ្ឋអាមេរិកម្នាក់ ដែលបានសារភាពថាបានផ្តើមគំនិតស៊ីឈ្នួលសម្លាប់”មិត្តដ៏ល្អបំផុត” របស់ខ្លួនបន្ទាប់ពីត្រូវបាន “គេជួល” ហើយសន្យាថានឹងផ្តល់ប្រាក់ចំនួន ៩ លានដុល្លារសម្រាប់ការផ្តល់ជារូបភាពនៃអំពើឃាតកម្មត្រូវបានកាត់ទោសដាក់គុក៩៩ឆ្នាំ។

Denali Brehmer អាយុ 23 ឆ្នាំត្រូវកាត់ទោសឲ្យជាប់៩៩ឆ្នាំពីបទស៊ីឈ្នួលសម្លាប់មិត្តភក្ដិរបស់ខ្លួនឈ្មោះ Cynthia Hoffman-AP

នាង Denali Brehmer ឥឡូវនេះមានអាយុ ២៣ ឆ្នាំបានសារភាពអំពីទោសកំហុសរបស់នាងក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ចំពោះឃាតកម្មកម្រិតទីមួយ ដោយទទួលស្គាល់ថានាងបានសម្លាប់ Cynthia Hoffman អាយុ ១៩ ឆ្នាំកាលពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ ២០១៩។

ស្ថាប័នយុត្តិធម៌រដ្ឋអាឡាស្កាបានថ្លែងនៅក្នុងបទសម្ភាសមួយថាស្ត្រីឈ្មោះ Denali Brehmer នៅរដ្ឋ អាឡាស្កាត្រូវបានកាត់ទោសដាក់ពន្ធនាគារ ៩៩ ឆ្នាំកាលពីថ្ងៃចន្ទសប្តាហ៍នេះពីបទផ្តើមគំនិតប្រព្រឹត្តឃាតកម្មដែលជាសេវាកម្មបម្រើឲ្យគម្រោងជួលសម្លាប់មនុស្សមួយ។

នាង Brehmer កាលនៅក្នុងអាយុ ១៨ ឆ្នាំនាង និងក្មេងជំទង់ពីរនាក់ទៀតបានទៅនេសាទត្រី Catfish បង្ហោះតាមអ៊ីនធឺណិតដែលពេលនោះ Darin Schilmiller អាយុ ២១ ឆ្នាំដែលក្លែងជា មហាសេដ្ឋីមានឈ្មោះថា “Tyler” បានឃើញេពួកនាងតាមអ៊ីនធឺណិតហើយក៏បានបញ្ចុះបញ្ចូលពួកនាងតាមអ៊ីនធឺណិតឲ្យសម្លាប់ Hoffman ។

នាង Cynthia Hoffman ដែលត្រូវមិត្តភក្ដិសម្លាប់ដោយគេស​ន្យាថាឲ្យ៩លានដុល្លារ

បុរសឈ្មោះ Indiana បានសន្យាផ្តល់ប្រាក់ចំនួន ៩ លានដុល្លារសម្រាប់ “សកម្មភាពសម្លាប់នរណាម្នាក់នៅអាឡាស្កា” ហើយបានប្រាប់ក្មេងទាំងនោះឲ្យផ្ញើរូបថតនិងវីដេអូអំពីសកម្មភាពទាំងនោះឲ្យគាត់មើលនៅក្នុងពេលដែលពួកគេកំពុងធ្វើសកម្មភាពប្រព្រឹត្តអំពើឃាតកម្មដ៏សាហាវមួយនេះ។

ក្រោយមកBrehmer និងអ្នកសមគំនិតរបស់នាងបានល្បួង Hoffman ទៅកាន់កន្លែងទឹកធ្លាក់ឈ្មោះថា Thunderbird ក្នុងសង្កាត់ Chugiak ដែលជាសហគមន៏ខាងក្រៅតំបន់ Anchorage ដោយធ្វើជាដើរលេងយ៉ាងរួសរាយរាក់ទាក់បំផុត។
Hoffman ដែលគិតថា Brehmer ជា “មិត្តដ៏ល្អបំផុត” របស់នាងក៏ត្រូវបានគេចាប់រឹតកហើយបាញ់ពីក្រោយចំក្បាលដោយកាំភ្លើងខ្លី 9mm ។

ក្រុមមន្ត្រីប៉ូលិសបានឲ្យដឹងថាក្រុមនាង Brehmer បានថតរូបភាពនិងវិដេអូអំពីសកម្មភាពឃាតកម្មនេះហើយបានបញ្ជូនវីដេអូ និងរូបភាពតាម Snaptchat ជាច្រើនទៅឲ្យ Schilmiller ដែលជាអ្នកជួលពួកគេល្បួងសម្លាប់ Hoffman នៅមុនពេលបោះសាកសព Hoffman ចូលទៅក្នុងទន្លេ Eklutna ។ ពួកគេបានព្យាយាមដុតសាកសពនាងមុននឹងផ្ញើសារទៅគ្រួសារនាងថា នាងត្រូវបានគេបោះសាកសពចោលនៅកន្លែងផ្សេង។

កាលពីខែមករា Schilmiller ក៏ត្រូវបានកាត់ទោសឲ្យជាប់គុក ៩៩ ឆ្នាំផងដែរ បន្ទាប់ពីគាត់ត្រូវបានគេធ្វើបត្យាប័នទៅរដ្ឋអាឡាស្កា ហើយបានសារភាពថាមានពិរុទ្ធភាពក្នុងការស្វែងរកសេវាកម្មស៊ីឈ្នួលប្រព្រឹត្តសកម្មភាពឃាតកម្មដោយមានការថតយករូបភាពនិងវីដេអូនូវសកម្មភាពជាក់ស្តែនៃអំពើឃាតកម្មដើម្បីព្យាបាលជំងឺផ្លូវចិត្តរបស់គាត់។
Kayden McIntosh ដែលមានអាយុ ១៦ ឆ្នាំត្រូវបានចោទប្រកាន់ពីបទរួមដៃប្រព្រឹត្តអំពើមនុស្សឃាតដែលតុលាការបានចោទថាបានបាញ់ Hoffman ចំក្បាលពីក្រោយបន្ទាប់ពីគាត់បានរឹតកជនរងគ្រោះឥឡូវនេះកំពុងរង់ចាំតុលាការបើកសវនាការបឋម។

ភ្នាក់ងារសារព័ត៌មានAlaska Daily News បានរាយការណ៍ថា “តុលាការគួរតែរកឃើញថាស្រីស្អាត Brehmer បានចូលរួមក្នុងបទល្មើសឧក្រិដ្ឋធ្ងន់ធ្ងរបំផុតមួយដែលយើងទទួលស្គាល់ថានាងបានប្រព្រឹត្តនៅអាឡាស្កា” ជំនួយការមេធាវីស្រុក Anchorage លោក Patrick McKay បាននិយាយថា”នាងបានសមគំនិតស៊ីឈ្នួលសម្លាប់Cynthia Hoffman ដែលជាផែនកាឃាតកម្មមានការគិតទុកជាមុន ។ នាងបានឃុបឃិតជាមួយបុគ្គលជាច្រើននាក់ទៀតទាំងនៅក្នុងនិងនៅក្រៅរដ្ឋអាឡាស្កា រួមទាំងអនីតិជន។

សម្រាប់នាង Denali Brehmer ប្រហែលជាមិនមែនជាជនដៃដល់នោះទេក៏ប៉ុន្តែរឿងនេះមិនដែលកើតឡើងដោយឯកឯងនោះទេ ប្រសិនបើនាងមិនមែនជាអ្នកផ្តើមគំនិត McKay បានបន្ថែមយ៉ាងដូច្នេះ។

មនុស្សម្នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងករណីនេះគឺ Caleb Leyland បានសារភាពកំហុសរបស់ខ្លួនថា បានរួមដៃសម្លាប់មនុស្សក្នុងកម្រិតបទល្មើសឧក្រិដ្ឋទីពីរកាលពីខែវិច្ឆិកា។គាត់គ្រោងនឹងកាត់ទោសនៅថ្ងៃទី១០ ខែមិថុនា៕