អន្តរជាតិ

ស្លាប់ម្នាក់និងរបួសជាង២០នាក់ក្នុងការបាញ់ប្រហារនៅពេលដង្ហែក្បួនSuper Bowl តាមដងផ្លូវ

ប្រែសម្រួល៖ ស-សម្បត្តិ
ក្រុមមន្ត្រីបានឲ្យដឹងថាកាលពីល្ងាចថ្ងៃពុធមានការបាញ់ប្រហារសំដៅហ្វូងមនុស្សនៅលើផ្លូវ ដង្ហែក្បួន Super Bowl ក្នុងពិធីបុណ្យជ័យជម្នះ របស់លោកអភិបាលក្រុង Kansas បណ្តាលឲ្យមានមនុស្សស្លាប់ម្នាក់ និង ជាង២០ នាក់ទៀតរងរបួស។

មនុស្សនៅក្នុងការដង្ហែក្បួន Super Bowl មានការភិតភ័យរត់ស្លន់ស្លោនៅពេលដែលឮស្នូកាំភ្លើងផ្ទុះឡើងនៅខាងលិចស្ថានីយ Union នៃខាងចុងក្បួនដង្ហែដែលមានអ្នកអ្នកគាំទ្រចូលរួមរាប់ពាន់នាក់។
ភ្នាក់ងារពន្លត់អគ្គិភ័យក្រុង Kansas បានឲ្យដឹងថា ជនរងគ្រោះមានអ្នករងរបួស៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរជាងគេ ខណៈមនុស្ស ៥ នាក់ផ្សេងទៀតក៏រងរបួសធ្ងន់ធ្ងរដែរ។ អ្នករងរបួសម្នាក់ក្នុងចំណោមអ្នរងរបួសទាំងងនោះមានស្ថានភាពធូស្រាលជាងគេ។ ចំណែកអ្នកផ្សេងទៀតនៅមិនដឹងច្បាស់ទេ។

បើយោងតាមភ្នាក់ងារ KSHB បានឲ្យដឹងថា ជនសង្ស័យជាច្រើននាក់ត្រូវបានប៉ូលិសចាប់ឃុំខ្លួន។
យោងតាមវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីមន្រ្តីប៉ូលិស និងបុគ្គលិកយោធាបានរត់ចូលទៅក្នុងស្ថានីយរថភ្លើងភ្លាមៗបន្ទាប់ពីឮស្នូរកាំភ្លើងផ្ទុះឡើង។
មន្ត្រីប៉ូលិសបានថ្លែងថាប៉ូលិសនៅក្នុងស្ថានីយកំពុងធ្វើការដើម្បីជួយសង្រ្គោះមនុស្សចេញដោយសុវត្ថិភាព និងបញ្ជូនអ្នករងរបួសទៅព្យាបាល។ស្ថាប័ន KCPD បានបញ្ជាក់ថា គ្មានមន្ត្រីប៉ូលិសណាម្នាក់ពាក់ព័ន្ធនឹងការបាញ់ប្រហារនោះទេ។

វីដេអូឃ្លីបផ្សេងទៀតបង្ហាញពីសកម្មភាពចលាចលគេឃើញអ្នកធ្វើដំណើររត់រកកន្លែសុវត្ថិភាពហើយអ្នករបួសជាច្រើននាក់ត្រូវបានគេជួយសង្រ្គោះដោយដាក់លើរទេះរុញ។
គេឃើញបុរសជាជនសង្ស័យម្នាក់ស្លៀកខោជើងវែងពណ៌ក្រហមនៅកន្លែងកើតហេតុ ត្រូវបានប៉ូលិសឃាត់ខ្លួន។
ភ្នាក់ងារ KSHB បានរាយការណ៍ថា អង្គការ Mercy Kansas City របស់កុមារបាននិយាយថា ខ្លួនកំពុងទទួលអ្នករបួសនៅក្នុងពេលនោះ។”សូមចូលរួមជាមួយខ្ញុំក្នុងការអធិស្ឋានជូលដល់ជនរងគ្រោះទាំងអស់នៅក្នុងការបាញ់ប្រហារដ៏សាហាវព្រៃផ្សៃនេះ” ប្រធានផ្នែកការពារ Drue Tranquill បានសរសេរនៅក្នុងសារបង្ហោះដែលត្រូវបានផ្សព្វផ្សាយដោយ retweeted ដោយ quarterback និង Super Bowl MVP, Patrick Mahomes ។

លោក Tranquill បន្ថែមថា “សូមអធិស្ឋានដល់គ្រូពេទ្យ និងអ្នកជួយសង្រ្គោះដំបូងសូមឲ្យអ្នករបួសទាំងអស់ទទួលបានការព្យាបាលពេញលេញ” ។ Rick Burkholder ដែលជាប្រធានអនុប្រធានផ្នែកវេជ្ជសាស្ត្រ និងការសម្តែងកីឡាបាននិយាយថា គាត់ ប្រពន្ធគាត់ និងក្រុមគ្រួសាររបស់គ្រូបង្វឹក Andy Reid ទាំងអស់មានសុវត្ថិភាព ហើយបានធ្វើដំណើរតាមឡានក្រុងទៅកាន់ Arrowhead ។

អភិបាលក្រុង Kansas លោក Quinton Lucas បានរំលឹកដល់អ្នកទទួលភ្ញៀវឲ្យ “សូមនៅឲ្យឆ្ងាយពីកន្លែងកើតហេតុ”។


ស្ថានីយទទួលកុមាររងគ្រោះត្រូវបានបង្កើតឡើងនៅខាងក្នុងច្រកទ្វារចូលដ៏សំខាន់របស់ស្ថានីយលើផ្លូវធំ 2301 ។ ប៉ូលិសបាននិយាយថាពួកគេ “នៅតែបារម្ភអំពីស្ថានការណ៏នេះនៅឡើយ” ។ហើយថាហេតុការណ៏​កំពុងតែវិវឌ្ឍន៍ដែលត្រូវតែតាមដានជាបន្ត៕