អន្តរជាតិ

FBI ព្រមានពីគ្រោះថ្នាក់រវាងក្រុម MS-13 និងក្រុមបងតូចបងធំTren de Aragua

ប្រែសម្រួល៖ ស-សម្បត្តិ
ក្រុមបងធំVenezuelan បានបង្កើតបណ្តាញឧក្រិដ្ឋកម្មនៅទូទាំងអាមេរិកខាងត្បូង ឥឡូវនេះកំពុងចម្លងវិធីសាស្រ្តរបស់ខ្លួននៅទីក្រុងញូវយ៉ក ដោយជ្រើសរើសក្នុងចំណោមជនក្មេងៗចំណាកស្រុកដើម្បីបង្កើតក្រុមចោរប្លន់ទូរសព្ទដៃ និងប្រើប្រាស់បណ្តាញអន្តរជាតិរបស់ខ្លួនចរាចរទូរសព្ទដែលប្លន់បានយកទៅលក់នៅប្រទេសកូឡុំប៊ី។

លោក John Morales ភ្នាក់ងារ FBI បាននិយាយថា មានក្រុមក្មេងទំនើងដើមកំណើតវេណេស៊ុយអេឡាដ៏ឃោរឃៅបានប្រើប្រាស់ជម្រកជនភៀសខ្លួនតាមព្រំដែនពង្រីកអាណាចក្របណ្តាញឧក្រិដ្ឋកម្មនៅក្នុងទីក្រុងញូវយ៉កតាមរយ:បង្កើតសម្ព័ន្ធភាពជាមួយក្រុម MS-13 ដ៏គួរឲ្យបារម្ភបំផុត។

លោក John Morales បាននិយាយទៀតថា ក្រុមក្មេងទំនើងដើមកំណើតវេណេស៊ុយអេឡា មានរហ័សនាមថា Tren de Aragua ដែលក្រុមមន្ត្រីអនុវត្តច្បាប់កំពុងព្រមានថាក្រុមក្មេងទំនើង Tren de Aragua នេះកំពុងពង្រីកអាណា ចក្រឧក្រិដ្ឋកម្មបានយ៉ាងឆាប់រហ័សដោយបានប្លន់ដ៏សាហាវយកទូរសព្ទនៅក្នុងសង្កាត់ទាំងប្រាំឥឡូវនេះគឺជាគោលដៅអាទិភាពរបស់ FBIតាមរកចាប់ខ្លួន។

លោក Morales បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខមួយជាមួយកាសែត The Post ថា “ខណៈពេលដែលក្រុមក្មេងទំនើងទាំងនេះជាធម្មតានឹងមិនលាយឡំគ្នានោះទេ វាតែងតែជាការព្រួយបារម្ភ នៅពេលដែលក្រុមក្មេងទំនើង [Tren de Aragua] ពង្រីកកម្លាំង និងបង្កើតមូលដ្ឋានមួយនៅក្នុងក្រុងញូវយ៉ក ” ។

កន្លងមកសមាជិក Tren de Aragua ៤១ នាក់ត្រូវបានចាប់ខ្លួននៅតាមព្រំដែនភាគខាងត្បូងអាមេរិក។
ឥឡូវនេះ FBI កំពុងបញ្ចុះបញ្ចូលជនចំណាកស្រុកវេណេស៊ុយអេឡាឲ្យរាយការណ៍ពីបក្ខពួកបន្ថែមទៀត ដោយផ្តល់ឲ្យនូវការការពារសាក្សី និងទិដ្ឋាការបណ្តោះអាសន្នប្រសិនបើព្រមចូលរួមសហការ៕