អន្តរជាតិ

CIAនិងចារកម្ម​បរទេសរកឃើញថារុស្ស៊ីឃុបឃិតជាមួយត្រាំកាលពីបោះឆ្នោតឆ្នាំ២០១៦

ប្រែសម្រួល៖ រតនា

របាយការណ៍មួយបានឲ្យដឹងថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកបានស្នើឲ្យភ្នាក់ងារចារកម្មបរទេសឃ្លាំមើលសហការីចំនួន ២៦ នាក់របស់លោក ដូណាល់ ត្រាំ នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៦ ដែលបង្កឲ្យមានការចោទប្រកាន់ថា យុទ្ធនាការរបស់អតីតប្រធានាធិបតីរូបនេះមានការឃុបឃិតគ្នាជាមួយរុស្ស៊ី។

យោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទនៅលើ Substack ជាសាធារណៈរបស់ Michael Shellenberger បានឲ្យដឹងថា អតីតនាយក CIA លោក John Brennan បានកំណត់អត្តសញ្ញាណ និងបង្ហាញគោលដៅដល់ដៃគូចែករំលែកព័ត៌មានសម្ងាត់របស់ អាមេរិកជាមួយនិងទីភ្នាក់ងារស៊ើបការណ៍ដែលគេហៅថា “Five Eyes” ភ្នែកទាំងប្រាំ ដែលជាអង្គភាពប្រមូលផ្តុំអ្នកស៊ើបការណ៍សម្ងាត់របស់ប្រទេសទាំងប្រាំ មានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា អូស្ត្រាលី និងនូវែលសេឡង់។

សហគមន៍ស៊ើបការណ៍សម្ងាត់អាមេរិកបាន “កំណត់អត្តសញ្ញាណ” សហការីរបស់ Trump ទាំង ២៦ នាក់ថា “ជាមនុស្សរៀបចំឲ្យមានសភាពការណ៏ “ច្របូកច្របល់” ដោយលួចទាក់ទងនិងរៀបចំផែនការជាមួយនិងរុស្សី៕