ព័ត៌មានជាតិ

លោក លី ហុង និងលោកស្រីផ្តល់ម៉ាស៊ីនថតចម្លង៤គ្រឿងដល់អាវុធហត្ថរាជធានីភ្នំពេញ

ដោយ : បន្ទាយ
ភ្នំពេញ :ក្រុមគ្រួសារលោក លី ហុង និងលោកស្រី កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានបន្តនាំយកម៉ាស៊ីនថតចម្លងចំនួន០៤គ្រឿងបន្ថែមទៀតមកប្រគល់ជូនដល់អង្គភាពនៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ក្នុងការងាររដ្ឋបាល ឯកសាររបស់អង្គភាពបញ្ជការដ្ឋានរាជធានី ក៏ដូចជាតាមបណ្តាមូលដ្ឋានអាវុធហត្ថខណ្ឌនានាផងដែរ។

ក្នុងឱកាសនោះ ក្រុមការងារតំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគ្រួសារ លោក លី ហុង និង លោកស្រី ដែលមានចិត្តសប្បុរសឧបត្ថម្ភម៉ាស៊ីនថតចម្លងទាំងលើកមុន និងពេលនេះសរុបចំនួន ១២គ្រឿង មកហើយ ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ ។

តំណាងសូមជូនពរ ប្រសិទ្ធពរជូនសប្បុរសជនជួបតែពុទ្ធពរទាំង៤ប្រការ និងសូមបន្តរកស៊ីមានបាននិងជោគជ័យក្នុងផលរបរនិងធ្វើការងារ៕