អន្តរជាតិ

រកឃើញនាវាដែលលិចក្នុងឆ្នាំ១៩៤០នៅបាតបឹង Superior

ប្រែសម្រួល៖ សហការី

នាវាដែលរកឃើញនៅបាតបឹងLake Superior គឺជានាវាដែលលិចនៅឆ្នាំ ១៩៤០បើគិតទៅជាង៨ ទសវត្សរ៍កន្លងមកហើយបន្ទាប់ពីនាវានេះបានលិចជាមួយនឹងប្រធានក្រុមនាវិកដែលបានសម្រេចចិត្តស្ថិតនៅយ៉ាងអាថ៌កំបាំងក្នុងនាវានេះ ជាជាងគេចចេញពីនាវាជាមួយសមាជិកក្រុមនាវិករបស់គាត់ដទៃទៀតដើម្បីស្វែងរកការជួយសង្រ្គោះ។

នៅសប្តាហ៍នេះក្រុមមន្ត្រីបានប្រកាសថា នាវាដឹកទំនិញអាមេរិកដែលមានប្រវែង ២៤៤ ហ្វីតដែលមានឈ្មោះថា Arlington ត្រូវបានប្រទះឃើញនៅចម្ងាយប្រហែល ៣៥ ម៉ាយភាគខាងជើងនៃឧបទ្វីប Keweenaw នៃរដ្ឋ Michigan សហរដ្ឋអាមេរិក បន្ទាប់ពីវាបានលិចក្នុងជម្រៅជាង ៦០០ ហ្វីតកាលពីឆ្នាំ ១៩៤០ ។

សមាគមប្រវត្តិសាស្រ្តលិចនាវា(GLSHS) បាននិយាយថា ខ្លួនបានធ្វើការជាមួយស្ថាប័នអ្នកស្រាវជ្រាវនាវាដែលលិចហៅថា Dan Fountain ដើម្បីកំណត់ទីតាំងនាវាដែលបានលិចបាត់ក្នុងខណ:កំពុងដឹកស្រូវសាលីពី Port Arthur ក្នុងរដ្ឋ Ontario ទៅកាន់ Owen Sound ក្នុងខេត្តមួយរបស់កាណាដា៕