សន្ដិសុខសង្គម

ម៉ូតូបុកជាមួយម៉ូតូស្លាប់ទាំងសងខាង

ដោយ:សុខុម
តាកែវ:គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយសារតែម៉ូតូបុកជាមួយម៉ូតូនៅលើដងផ្លូវជាតិលេខ១៣២ ចន្លោះគីឡូម៉ែត្រ ២០-២១ បណ្ដាលឲ្យជនរងគ្រោះបាត់បង់ជីវិតនៅកន្លែងកើតហេតុម្នាក់និងម្នាក់ទៀតពេលបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៤ ក្នុងភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ។

សាក្សីឃើញហេតុការណ៍បានឱ្យដឹងថា៖ គ្រោះថ្នាក់មួយកើតឡើងរវាងម៉ូតូនិងម៉ូតូ ក្នុងទិសដៅបញ្រ្ចាសទិសគ្នា។នោះគឺមានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម C125 ពណ៌ខ្មៅបេីកបរដោយឈ្មោះ ឈៀង បារាំង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត (ស្លាប់នៅកន្លែងកេីតហេតុ) ។នៅមុនពេលជួបគ្រោះថ្នាក់បេីកបរពីកេីតទៅលិចបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម បេីកបរដោយឈ្មោះ ឆន ជីវ័ន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិស្ទឹង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (ស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ) បើកបរមកពីទិសខាងលិចទៅកេីត។


ក្រោយមានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង កម្លាំងជំនាញបានយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអូរសារាយនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់៕