ព័ត៌មានជាតិ

មេអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជាឲ្យពង្រឹងការការពារសន្តិសុខនិងស្រាវជ្រាវ បង្ក្រាបរាល់បទបទល្មើសក្នុងមូលដ្ឋាន

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការអាវុធ​ហត្ថខេត្តបន្ទាយមានជ័យ បញ្ជាអោយកងកម្លាំងអាវុធហត្ថខេត្ត ស្រុកក្រុងនិងស្នាក់ការសន្តិសុខអោយបង្កើន ពង្រឹងការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយជូនពលរដ្ខនិងស្រាវជ្រាវ បង្ក្រាបរាល់បទបទល្មើសនានា​ដដេរលកើតឡើងក្នុងក្នុងមូលដ្ឋានរបស់ខ្លួនអោយបានលទ្ធផលនិងមានប្រសិទ្ធភាព ក៏ត្រូវពង្រឹងការអនុវត្តច្បាប់និងបទបញ្ជា គោរពសិទ្ធមនុស្ស ព្រមទាំងជួយការងារសង្គម ការងារអន្តរាគមន៍សង្គ្រោះ​ប្រជាពលរដ្ឋនៅក្នុងឧបទ្ទវហេតុផ្សេងៗ ឱ្យបានទាន់ពេលវេលាផងដែរ ។

លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជេីញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែង និងបំពាក់ឋានន្តរសក្តិលោក អនុសេនីយ៍ឯក សុខ ឡេង មេបញ្ជាការរង កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជាវរសេនីយ៍ត្រី និងឡើងជាមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ជំនួសលោក វរសេនីយ៍ទោ យ៉ាន់ សុវណ្ណ ដែលត្រូវបានទទួលភារកិច្ចថ្មី ជាប្រធានមន្ទីរភស្ភុភា រនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។

ពិធីនេះក៏មានការចូលរួមពីលោក ស្រេង សុផ ល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ លោក ជាម សុខ ប្រធានក្រុមប្រឹក្សាក្រុង​សិរីសោភ័ណ លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្ត និងអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ ក្នុងក្រុងសិរីសោភ័ណផងដែរ ។

បន្ទាប់ពីទទួលសេចក្ដីសម្រេច និងលិខិតតែងតាំងផ្ទេរភារកិច្ច លោក វរសេនីយ៍ត្រី សុខ ឡេង ក៏បានធ្វើការប្តេជ្ញាចិត្តគោរពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, គោរព និងអនុវត្តឱ្យបាននូវបទបញ្ជា វិន័យ សីលធម៌ របស់កងយោធពលខេមរភូមិន្ទ និងប្តេជ្ញាខិតខំបំពេញតួនាទី ភារកិច្ច វិជ្ជាជីវៈរបស់ខ្លួនជាកងរាជអាវុធ​ហត្ថឱ្យសមទៅតាមទំនុកចិត្ត ដែលថ្នាក់លើប្រគល់ ។

លោក ស្រេង សុផ ល អភិបាល នៃគណៈអភិបាលក្រុងសិរីសោភ័ណ​បានសាទរនិងជូនពរ ហើយសង្ឃឹមថា លោកមេបញ្ជាការថ្មី មេបញ្ជាការរងនិងពលអាវុធហត្ថក្រុងនេះនឹងផ្តល់នូវកិច្ចសហការល្អ អនុវត្តបទបញ្ជារខ្សែបណ្តោយ ខ្សែទទឺងបានល្អ ។

ក្នុងឱកាសនោះ ដែរលោកឧត្តមសេនីយត្រី បោន ប៊ិន ក៏បានពាំនាំនូវការផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដោយក្តីនឹករលឹក។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី បានដាក់ចេញនូវបទបញ្ជា ដល់គ្រប់មូលដ្ឋានកងរាជអាវុធហត្ថទាំង៩ ក្រុង-ស្រុក បន្តចូលរួម​ចំណែកក្នុងការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ឱ្យបានល្អ និងស្រាវជ្រាវ បង្ក្រាបរាល់បទបទល្មើសដែលកើតមានឡើងក្នុងមូលដ្ឋានរបស់ខ្លួន ពង្រឹងការអនុវត្តច្បាប់ និងបទបញ្ជា គោរពសិទ្ធមនុស្ស ព្រមទាំងជួយ​សង្គ្រោះដល់ប្រជាពលរដ្ឋនូវក្នុងឧបទ្ទវហេតុផ្សេងៗ ឱ្យបានទាន់ពេលវេលា។
ជាពិសេសត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងកិច្ច​សហប្រតិបត្តិការល្អជាមួយអាជ្ញាធរ មានសមត្ថកិច្ច ដៃគូអភិវឌ្ឍន៍ផងដែរ៕