អន្តរជាតិ

បុរសអនាថាម្នាក់ចាក់ប៉ូលិសស្លាប់នៅរដ្ឋញូវម៉ិកស៊ិកសហរដ្ឋអាមេរិក

ប្រែសម្រួល៖ កញ្ញាស្រីស្រស់

កាលពីថ្ងៃអង្គារប៉ូលិសបាននិយាយថាមានបុរសអនាថាម្នាក់ដែលមានប្រវត្តិជំងឺផ្លូវចិត្តនិងមានជាប់ទោសព្រហ្មទណ្ឌពីបទសម្លាប់ប៉ូលិសនៅ New Mexico នៅមួយវិនាទីមុនពេលគាត់ត្រូវបានបាញ់សម្លាប់ដោយសាក្សីម្នាក់។

លោក Jonah Hernandez អាយុ ៣៥ ឆ្នាំជាមន្រ្តីប៉ូលិសនៅ Las Cruces កំពុងឆ្លើយតបទៅនឹងការហៅទូរសព្ទពីក្រុមហ៊ុនអាជីវកម្មមួយនៅវេលាម៉ោងប្រហែល ៥ ល្ងាច។ កាលពីថ្ងៃអាទិត្យ នៅមុនពេលដែលគាត់ត្រូវបានជនល្មើសឈ្មោះ Armando Silvaចាក់សម្លាប់។

មេប៉ូលីសលោក Jeremy Story បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា “នៅពេលដែលគាត់មកដល់ជនល្មើស Armando Silva បានវាយតប់គាត់ភ្លាមៗជាមួយនឹងកាំបិតផ្ទះបាយដ៏ធំមួយ” ។

ក្រោយមកជនល្មើស ” Silva ក៏បានចាក់សម្លាប់មន្រ្តីលិស Hernandez” តែម្តង។

ជនល្មើស ស៊ីលវ៉ា អាយុ ២៩ឆ្នាំ បន្ទាប់មកបានច្រឡោតខឹងអ្នកឈរមើលម្នាក់ ដែលបានយកកាំភ្លើងពីឡានរបស់គេ បន្ទាប់ពីបានមើលឃើញ “ការចាក់សម្លាប់ដោយគ្មានមូលហេតុ” សាក្សីរូបនេះក៏បានបាញ់សម្លាប់ជនល្មើស ស៊ីលវ៉ា ចំនួនមួយគ្រាប់៕