សន្ដិសុខសង្គម

ឃាត់ខ្លួនសិស្សសាលាជាច្រើននាក់បញ្ជូនតាមរថយន្តប៉ូលិស

ដោយ:សុខុម
ព្រះសីហនុ៖ សមត្ថកិច្ចចម្រុះក្រុងព្រះសីហនុនៅព្រឹកថ្ងៃទី១៤កុម្ភ:២០២៤ បានចុះឃាត់សិស្សសាលាមួយចំនួនបញ្ជូនតាមរថយន្តនគរបាលទៅកន្លែងសមត្ថកិច្ច។

លោកវរសេនីយ៍ឯក តី វិសាល អធិការនគរបាលក្រុងព្រះសីហនុឲ្យដឹងថា៖ សិស្សសាលាដែលសមត្ថកិច្ចឃាត់នោះគឺដោយសារតែពួកគេយកពេលវេលាម៉ោងសិក្សានៅសាលារដ្ឋដើរលេងនៅម្តុំអូរស្តេចមឹក ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។ជាមួយគ្នានោះស្ត្រីម្នាក់ជាម្ចាស់ទីតាំងកម្សាន្តមួយកន្លែងក៏ត្រូវបានឃាត់ខ្លួនសួរនាំផងដែរ។

លោកអធិការក្រុងព្រះសីហនុបញ្ជាក់បន្ថែមថា៖ សិស្សសាលាទាំងអស់ក្រោយពីសមត្ថកិច្ចអប់រំណែនាំធ្វើកិច្ចសន្យាធានាពីអាណាព្យាបាលមកនោះក៏បានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕