អន្តរជាតិ

ក្មេងម្នាក់ប្រគល់ម្តាយនិងគ្រឿងញៀនតម្លៃ ៤៣០ពាន់ដុល្លារឲ្យទៅប៉ូលិសទាំងស្រក់ទឹកភ្នែក

 

ប្រែសម្រួល៖  ស-សម្បត្តិ

ក្មេងប្រុសអាយុ៩ឆ្នាំម្នាក់បានស្រក់ទឹកភ្នែកពេលបានប្រគល់ម្តាយ ជាមួយនិងថង់គ្រឿងញៀន ទម្ងន់ ១០០ ក្រាមមានតម្លៃ ៤៣០ ពាន់ដុល្លារដែលម្តាយគាត់បានរក្សាទុកលក់ហើយគាត់បានរកឃើញនៅក្រោមគ្រែដេករបស់ម្តាយឲ្យទៅប៉ូលីសនៅឡាសវេហ្គាស សហរដ្ឋអាមេរិក។

ក្មេងប្រុសដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណបានជួបប៉ូលិសនៅមាត់ទ្វារមុខផ្ទះរបស់គាត់នៅក្នុងខែកក្កដា ឆ្នាំ ២០២២ ខណៈពេលដែលកំពុងកាន់ iPad របស់គាត់ និងកាបូប Ziploc ប៉ុនសាំងវិចដែលក្នុងនោះគឺជាថ្នាំញៀន។

ក្មេងនោះបានដើរទៅជិតមន្ត្រីប៉ូលិសទាំងស្រក់ទឹកភ្នែក ខណៈដែលគាត់បានប្រគល់គ្រឿងញៀនទៅឲ្យអាជ្ញាធរនៅចំពោះមុខម្តាយដែលមានអារម្មណ៏ច្របូកច្របល់នេះបើយោងតាមខ្សែវីដេអូ bodycam ដែលទើបចេញផ្សាយថ្មីៗទទួលបានដោយ KLAS បានបង្ហាញឲ្យឃើញនូវសកម្មភាពទាំងនោះ។

ក្មេងតូចបានប្រាប់ប៉ូលិសពេលនៅម្នាក់ឯងថា៖ “ខ្ញុំទើបតែឃើញកាបូបពីរបី ខ្ញុំឆ្ងល់ក៏ទាញវាចេញមកមើលទើបខ្ញុំដឹងថាវាជាអ្វី” ។ ពេលគេសួរថាឯងស្គាល់ថាវាជាថ្នាំញៀនដែឬទេ ក្មេងអាយុ៩ឆ្នាំបានឆ្លើយទាំងអស់ដង្ហើមថា៖បាទ៕